សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

លោក​ សិទ្ធិ​ សំណាង​ គួរតែ​មាន​ចំណាត់ការ​ចំពោះ​បទល្មើស​ព្រៃឈើ​​នៅ​លើ​ដង​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​


ខេត្ដស្ទឹងត្រែង​ ៖​ លោក​សិទ្ធិ​ សំណាង​ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ គួរតែ​មាន​វិធានការ​ចុះ​ ទប់ស្កាត់​ ឬ​បង្ក្រាប​នូវ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​ទូក​ កាណូត​ នៅ​ពេល​យប់​របស់​មេៗ​ ឈ្មួញ​ជើង​ខ្លាំង​ផង​ នៅ​គ្រា​ដែល​អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក​ដែល​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​នោះ​ កំពុង​តែង​ប់ង​ល់​ នឹង​ទទួលផល​ប្រ​យោ​ជន៍​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ ។​
​បើ​តាម​ប្រភព​រាយ​ការ​ណ៏​ថា​ សព្វ​ថ្ងៃនេះ​គេ​បានឃើញ​ជា​ប្រចាំ​ប្រភេទ​ឈើ​ធ្នង់​ និង​បេង​ ត្រូវ​បាន​ឈ្មួញ​ដឹក​ចេញពី​ ចំណុច​ស្រុកភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ា​ង​ និង​ស្រុក​សេ​សាន​ ដឹក​តាម​ទូក​និង​កាណូត​ ព្យា​ង​ឆ្លងកាត់​ផ្នែក​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​នៅ​ពេល​យប់​ស្ងាត់​ ។​
ឈើប្រណីត​ទាំងនោះ​មួយ​ចំនួន​ ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​រថយន្ត​ឆ្លងកាត់​ដែន​សមត្ថកិច្ច​ឆ្ពោះទៅ​ខេត្ដរតនគិរី​ ឯ​មួយ​ ចំនួន​ទៀត​ដែល​ដឹក​តាម​ទូក​ និង​កាណូត​ឆ្ពោះទៅ​កាន់​ខេត្ដក្រចេះ​ ។​ ដូច្នេះ​បើ​ទោះជា​ឈើប្រណិត​ទាំង​អស់នោះ​ មាន​ស្លាប​ហើរ​យ៉ាងណា​ក៏​ដោយ​ក៏​គេច​មិន​ផុត​ពី​ការ​ឆ្លងកាត់​ទឹកដី​ ក្រុង​ស្ទឹងត្រែង​ ដែល​ពោរពេញ​ដោយ​ភ្នែកម្នាស់​របស់​សមត្ថកិច្ច​ចម្រុះ​ ជា​ពិសេស​ផ្នែក​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្តស្ទឹងត្រែង​នោះ​ឡើយ​ ។​

​នៅ​ក្នុង​សកម្មភាព​ដឹកឈើ​ប្រណិត​តាម​ទូក​ព្យា​ង​នៅ​ពេល​យប់​នោះ​ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ដែល​ គ្មាន​តួនាទី​បង្ក្រាប​មួយ​រូប​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៏​ទើប​កន្លង​ទៅ​នេះ​ មាន​មេ​ ឈ្មួញ​ម្នាក់​ឈ្មោះ​ឡែ​ន​និង​មេ​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះ​ផល​ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តក្រចេះ​ ហើយ​ក៏​ ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្នឹម​រាប់​ឆ្នាំ​មក​ហើយ​នោះ​ បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណិត​តាម​ទូក​ព្យា​ង​ ពីរ​គ្រឿង​ចេញពី​ទន្លេសេកុង​ ក្នុង​ទឹកដី​ស្រុក​សេ​សាន​ ជាប់​ព្រំប្រទល់​ស្រុក​សៀម​ប៉ា​ង​ ឆ្លងកាត់​ ផ្នែក​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​កាន់​ទឹកដី​ខេត្តក្រចេះ​បាន​យ៉ាង​រលូន​ ។​
​​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ទូក​ដឹកឈើ​របស់​មេ​ឈ្មួញ​ឡែ​ន​ និង​ផល​ មាន​មន្ត្រី​រដ្ឋ​បា​ ល​ព្រៃឈើ​មួយ​រូប​ មន្ត្រី​ប្រដាប់​អាវុធ​មួយ​រូប​ និង​អ្នកលក់​ទូរស័ព្ទ​ដៃ​ម្នាក់​ ដាក់​លុយ​រកស៊ី​ចូល​ហ៊ុន​ជា​មួ​ យ​គ្នា​ ។​ នៅ​ពេល​មេ​ឈ្មួញ​ឡែ​ន​ចុះ​ឈើ​តាម​ទូក​ម្តងៗ​ មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​ មន្ត្រី​ប្រដា​ ប់​អាវុធ​ដែល​មាន​ភាគហ៊ុន​នោះ​ជា​អ្នក​កាង​ធ្វើ​ជា​ខ្នងបង្អែក​ ។​ ដូច្នេះ​នៅ​ពេល​មេ​ឈ្មួញ​ឡែ​ន​ចុះ​ឈើ​គឺ​ មាន​មន្ត្រី​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​ខាងលើ​ ចេញ​មុខ​រត់ការ​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​ជើង​ខ្លាំងៗ​ ដែល​មាន​ ទូក​ស៊ី​ខេ​សំរាប់​ចាំ​ប្រដេញ​ និង​ចាប់​ បើ​មេ​ឈ្មួញ​ណា​មិន​ចូល​បង់លុយ​ឲ្យ​មាន​ដូច​ជា​៖​ នគរបាល​ផ្លូវទឹក​ ស្ថាប័ន​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​ ជា​ពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តែ​ម្តង​ ។​ហើយ​ប្រភព​បាន​បង្ហើប​ ឲ្យ​ដឹង​ថា​ មេ​ឈ្មួញ​ឈ្មោះ​ឡែ​ន​ មិនសូវ​ញញើត​លោកនាយ​ផ្នែក​ និង​នាយ​ខណ្ឌ​ខេត្ត​ទេ​ ព្រោះ​គេ​អាង​ មាន​មន្ត្រី​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​ខាងលើ​កាង​ឲ្យ​ ។​
​មន្ត្រីរាជការ​មួយ​ចំនួន​បាន​រិះគន់​ថា​ ដោយសារ​ភាព​ធូររលុង​របស់​លោក​ទ​សិទ្ធិ​ សំណាង​ ក៏​ដូច​ជា​ លោកនាយ​ខណ្ឌ​ខេត្ត​ ទើប​មេ​ឈ្មួញ​ឡែ​ន​មានឱកាស​ដឹក​ជញ្ជូន​ឈើប្រណិត​តាម​ទូក​បាន​ ហើយ​ក៏​ជា​ ការ​ផ្តល់​ឧិ​កាស​ឱ្យ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ក្រោម​ឧិ​វាទ​គ្រប់​ជាន់ថ្នាក់​ ប្រមូលប្រាក់​ ពី​ឡាន​និង​ទូក​ដឹកឈើ​ខុសច្បាប់​ទាំងនោះ​ ទើប​បទល្មើស​កាន់តែ​កើនឡើង​ ហើយ​មន្ដ្រី​នីមួយៗ​មាន​តួនាទី​ដ៏​សំខាន់​ចាំ​រាប់​ក្បាល​ឡាន​ និង​កាណូត​យក​ប្រាក់​ពី​មេ​ឈ្មួញ​។​
​ជុំវិញ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ទូក​ព្យា​ង​របស់​មេ​ឈ្មួញ​ឡែ​ន​ ហើយ​គ្មាន​អ្នក​បង្ក្រាប​នោះ​ អ្នក​យក​ព័ត៌មាន​នគរវត្ត​ បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក​ ចាន់​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សេ​សាន​ ហើយ​លោ​ក​ ចាន់​ បាន​ឆ្លើយ​ថា​ ករណី​ដឹក​ជញ្ជូន​ឈើ​តាម​ទូក​ព្យា​ង​ខាងលើ​នោះ​ មិន​ពិត​ទេ​ គឺ​គ្មាន​បទល្មើស​ព្រៃ​ឈើ​កើតឡើង​ឡើយ​ ។​
​បន្ទាប់​មក​ទូរស័ព្ទ​ក៏​បាន​ភ្ជាប់​ទៅ​កាន់​លោក​ សិ​ទ្ទិ​ សំណាង​ ទៀត​តែ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​ បាន​ទេ​ ហើយ​ក៏​បន្ត​ត​ភ្ជាប់​ទៅ​កាន់​លោក​សួន​ ម៉េ​ង​លី​ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ លោក​បាន​ឆ្លើយ​បដិសេធ​ថា​ គ្នាន​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវទឹក​កើតឡើង​ទេ​ ។​ ប្រសិនបើ​មាន​មែន​ មិន​អាច​ គេច​ផុត​ពី​ក្រសែភ្នែក​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់​ ដែល​ប្រចាំការ​តាម​ផ្លូវទឹក​នោះ​បាន​ឡើយ​ ហើយ​ ក្រុម​មន្ត្រី​ទាំងនោះ​ ប្រាកដជា​ធ្វើការ​បង្ក្រាប​ ។​ ចំណែក​មេ​ឈ្មួញ​ឈ្មោះ​ឡែ​ន​ លោក​ធ្លាប់​ឭ​ឈ្មោះ​តែ​ មិន​ដែល​ឃើញ​មុខ​ឡើយ​ ហើយ​បើ​ជួប​លោក​នឹង​ចាប់​ ទោះជា​លោក​ឡែ​ន​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​ក៏​ដោយ​ ៕

No comments:

Post a Comment

yes