សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

លោក​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ដព្រះវិហារ​ដែល​បាញ់បោះ​សេរី​ព្រោះតែ​ខឹង​មេឃ​ត្រូវ​បាន​ដក​តំណែង​

ភ្នំពេញ​ ៖​ ប្រភព​ច្បាស់​ការណ៍​គួរ​ឱ្យ​ជឿ​ទុកចិត្ដ​បានឱ្យ​ដឹង​ថា​ លោក​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ដព្រះវិហារ​ បាន​បាញ់​បោះ​សេរី​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​សណ្ឋាគារ​ឡក​យី​ន​ ក្រុង​-​ខេត្ដសៀមរាប​ ត្រូវ​បាន​ដក​តំណែង​ ខណៈ​ដែល​គាត់​មាន​ កំហុសឆ្គង​ច្រើន​ ហើយ​ផ្គើន​ផង​ដែរ​ទៅ​នឹង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ បាញ់បោះ​សេរី​ ស្រប​ពេល​ដែល​សម្ដេច​បាន​ រឹត​បន្ដឹង​ក្នុង​រឿង​នេះ​ ។​
បើ​ទោះជា​ពុំ​មាន​ប្រភព​ណាមួយ​បញ្ជាក់​ថា​ នាយ​នគរបាល​រូប​ណា​ដែល​ត្រូវ​ទៅ​ជំនួស​តំណែង​ លោក​ ម៉ៅ​ ពៅ​ នោះ​ក៏​ដោយ​ ប៉ុន្ដែ​ប្រភព​ច្បាស់​ការណ៍​មួយ​បានឱ្យ​ដឹង​ថា​ តំណែង​លោក​ ម៉ៅ​ ពៅ​ ត្រូវ​ជំនួស​ដោយ​ លោក​វរសេនីយ៍ទោ​ យិ​ន​ ប្រសិទ្ធិ​ នាយការិយាល័យ​ប្រឆាំង​សាជីវកម្ម​ សិប្បកម្ម​ និង​សេវាកម្ម​ នៃ​នាយកដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ។​

​គួរ​រំលឹក​ថា​ លោកស្នងការ​ម៉ៅ​ ពៅ​ ដែល​បាញ់បោះ​សេរី​នៅ​ក្រុង​សៀមរាប​ បាន​បន្សល់​ទុក​នូវ​រឿង​មិន​ប្រក្រតី​ជា​ច្រើន​ ក្នុង​ទ​ង្វើ​របស់​គាត់​ ទាំង​ការ​បំពេញ​កាតព្វកិច្ច​មន្ដ្រី​នគរបាល​យុត្ដិធម៌​ អនុវត្ដ​ខុស​នីតិវិធី​ ដោះ​លែង​ជនសង្ស័យ​ ប្រើ​អំពើ​ហិង្សា​ ដាក់​កុងត្រូលជជុះ​ និង​ប្រើ​សម្ដី​មិន​គប្បី​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​មន្ដ្រី​នគរបាល​ក្រោម​ឱវាទ​ ដូច្នេះ​ ប្រសិនបើ​មានការ​ដក​តំណែង​ គេ​មាន​ជំនឿ​ថា​ សមត្ថកិច្ច​នគរបាល​ខេត្ដព្រះវិហារ​ រួម​ទាំង​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់​ភ្លក្ស​រសជាតិ​ ប្រៃ​ល្វីង​ជូរ​ចត់​ជាមួយ​លោក​ ម៉ៅ​ ពៅ​ គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ​ ។​ ម្យ៉ាង​ វិញទៀត​ ការ​ដក​តំណែង​លោក​ ម៉ៅ​ ពៅ​ គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណាត់ការ​របស់​ថ្នាក់លើ​ អនុវត្ដ​តាម​បញ្ជា​របស់​សម្ដេច​តេ​ជោ​ ដែល​បាន​រឹត​បន្ដឹង​ទៅ​លើ​បញ្ហា​បាញ់បោះ​សេរី​ បង្ក​ឱ្យ​មាន​ភាព​អសន្ដិសុខ​ក្នុង​សង្គម​នោះ​ ៕

No comments:

Post a Comment

yes