កាលពី ថ្ងៃទី១៤ ខែតុលាកន្លងមកនេះ មានភ្លៀងនិង ព្យុះដ៏ធំមួយ បានកើនឡើងនៅឯប្រទេសវៀតណាម និងក្រោយពីព្យុះភ្លៀងនោះបានស្ងប់ទៅ បានធ្វើឲ្យមានទឹកជំនន់ ជន់លិចភូមិមួយដែលមានប្រជាជនជាច្រើនរស់នៅ រឿងដែលសំខាន់នោះគឺ ទឹកជំនន់បានធ្វើឲ្យសត្វក្រពើចំនួន ៥៨០ក្បាល ដែលបានរួចពីទ្រុងកសិដ្ឋានចិញ្ចឹមក្រពើមួយ ស្ថិតនៅខេត្ត Ca Mau ភាគខាងត្បូងនៃប្រទេសវៀតណាម។
ក្រពើទាំងនោះបានហែល ចូលដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅក្នុងភូមិនោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ឥលូវនេះគេបានរកឃើញ ក្រពើចំនួន៦០ក្បាល និងបានបញ្ជូនទៅកសិដ្ឋានចិញ្ចឹមក្រពើវិញហើយ ប៉ុន្ដែនៅសល់ក្រពើ រាប់រយក្បាលទៀតដែល មិនទាន់បានរកឃើញនៅឡើយ។ ទឹកជំនន់បានធ្វើឲ្យបាក់ស្រុតដី និងផ្ដល់ផលវិបាកដល់អ្នកស្វែងរកក្រពើដែលកំពុងតែលាក់ខ្លួន។
សង្ឃឹមថា ក្រពើទាំងអស់នោះនឹងអាចចាប់ យកទៅកសិដ្ឋានវិញបានទាន់ពេលវេលា ហើយវានឹងមិន រីករាលដាលមកដល់ប្រទេសយើង។
No comments:
Post a Comment
yes