សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 26, 2012

ធាតុ​របស់​ លឹម ​ពិសិដ្ឋ បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​



ធាតុ​របស់​យុវជន ​លឹម​ ពិសិទ្ធិ ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​អេវើរ៉េស​ នៅ​ប្រទេស​នេប៉ាល់​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ​ ដោយ​ចុះ​តាម​​​ប្រលាន​យន្តហោះ​ពោធិចិនតុង​ ដោយ​​គ្រួសារ​សព​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​ទទួល​នៅ​ទី​នោះ​តែ​ម្ដង​។

លោក​ស្រី​ ត្រូវ​ជា​ម្ដាយ​លោក​ លឹម​ ពិសិទ្ធ បាន​និយាយ​ទាំង​ទ្រហោយំ​​បោក​ខ្លួន​​ដោយ​ដៃ​ឱប​​ធាតុ​​កូន​ប្រុស​គាត់​ថា កូន​របស់​អ្នកស្រី​​ជា​មនុស្ស​​ចិត្ត​ល្អ​​ និង​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​ខ្លាំង​ណាស់។ អ្នក​ស្រី បន្ថែម​ថា តាំង​​ពី​ ពិសិទ្ធ​ ​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ ហើយ​មក​រៀនបន្ត​​នៅ​ភ្នំពេញ​បាន​១​ឆ្នាំ យុវជន​រូប​នេះ​​​ចាំ​ផ្ដើម​មាន​ការងារ​ធ្វើ​ និង​បាន​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយទៅ​​​កន្លែងមួយ​ទៀត​​រហូត​មាន​ការ​រីក​ចម្រើន។​ ពិសិទ្ធ ​ជា​មនុស្ស​ដែល​មាន​ការ​រាប់អាន​ច្រើន​ពី​មិត្តភ័ក្ដិ ​និង​បាន​ជួយ​សម្រាល​បន្ទុក​របស់​អ្នកស្រី​​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ប្អូន​ៗ​ពី​នាក់​របស់​លោក​​ឲ្យ​បាន​រៀន​សូត្រ​។


លោកស្រី​បាន​បន្ត​ទៀត​​ថា ក្នុង​ចំណោម​​កូន ​​​៥​នាក់​ លឹម​ ពិសិទ្ធ​ ជា​​កូន​​ម្នាក់​​ ដែល​​ចូលចិត្ត​ដើរ​លេង​ ហើយ​មិន​សូវ​ផ្ដល់​ដំណឹង​ទេ ទាល់​តែ​កៀក​ជិត​ដល់​ថ្ងៃ​ចេញ​ដំណើរ​ទើប​ប្រាប់​លោក​ស្រី​ឲ្យ​ដឹង​ដំណឹង​ ដែល​សរុប​​មក​ដល់​ពេល​នេះ​ គិត​ទាំង​ប្រទេស​នេប៉ាល់​ទៀត​ ​ពិសិទ្ធ​ បាន​ទៅ​ប្រមាណ​ជាង ​២០​ប្រទេស​ហើយ​។ សម្រាប់​ ​លើក​​នេះ​ ពិសិទ្ធ បាន​ចេញ​ទៅ​តាំង​ពី​ថ្ងៃ​ទី​១៣ មុន​ភ្ជុំ​ហើយ​គេ​ប្រាប់​ថា មិន​បាន​ទៅ​លេង​ភ្ជុំ​បិណ្ឌ​​នៅ​ស្រុក​កំណើត​ទេ ហើយ​បែរ​ជា​ទទួល​ដំណឹង​អកុសល​បែប​នេះ​ទៅ​វិញ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ចំពោះ​បំណង​ឡើង​ភ្នំ​​អេវើរ៉េស របស់​លឹម​ ពិសិទ្ធ ត្រូវ​បាន​បង​ថ្លៃ​ បញ្ជាក់​ថា “​ជា​បំណង​ប្រាថ្នា​របស់​គេ​តាំង​ពី​នៅ​វ័យ​១៥​មក​ម្ល៉េះ​”​។

ក្រោយ​ពេល​ធ្វើ​ពិធី​តាម​សាសនា​ចប់​សព្វ​គ្រប់​​​​ហើយ​ លោក​ស្រី​ បាន​បញ្ជាក់​ថា នឹង​យក​ធាតុ​នេះ ​ទៅ​តម្កល់​នៅ ​វត្ត​ពួក​ ស្រុក​ពួក​ ខេត្ត​សៀមរាប​ ដែល​ជា​ស្រុក​កំណើត៕

No comments:

Post a Comment

yes