សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

គង់ គាំ ៖ អំណាចដែលប្រជាពលរដ្ឋខ្មែរទទួលបាននៅឆ្នាំ១៩៩៣ ជាអំណាចប្រជាធិបតេយ្យពិតប្រាកដ អំណាចក្រោយឆ្នាំ១៩៩៣ ជាអំណាចប្រជាធិបតេយ្យក្លែងក្លាយ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី 

ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា បាននិងកំពុងតែដើរថយក្រោម ឡើងៗ ក្រោមការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ដោយហេតុថាប្រជាពល រដ្ឋខ្មែរគ្មានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្តែងមតិយោបល់ និងឆន្ទះរបស់ខ្លួន ព្រោះប្រសិនបើប្រជា​ពល​រដ្ឋណាហ៊ានតែសម្តែងមតិយោបល់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់អ្នកកាន់អំណាច និងងហ៊ានលើកឡើងបញ្ហាផ្សេងៗដែលជារឿងពិតជាក់ស្តែង ជាអំពើអាក្រក់របស់គណបក្សកាន់ អំណាច និងត្រូវបានគេចាប់ខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទផ្សេងៗមិនខាននោះ​ឡើយ ជាក់ស្តែងដូចជាបញ្ហារបស់លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ រួមជាមួយនិងអ្នកការ ពារសិទ្ធិមនុស្សពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិជាដើម ។ល។


ជាមួយគ្នានោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ក៏មិនបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ គោរពតាមឆន្ទះរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផងដែរ ព្រោះការបោះឆ្នោតពីមួយអាណត្តិ ទៅមួយអាណត្តិគឺពោពេញទៅដោយការលួចបន្លំ បំភិតបំភ័យ គំរាមកំហែង បាញ់សម្លាប់ចាប់ ចងដាក់គុគច្រវ៉ាក់ជាដើម ។ មិនតែប៉ុណ្ណោះពួកគេបានបើកដៃឲ្យពួកអន្តោប្រវេសន៏យួនខុស​ច្បាប់ មានសិទ្ធិគ្រប់គ្នាក្នុងការចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីជួយ បង្កើនសំលេងឲ្យគណបក្សកាន់អំនាច ព្រោះប្រសិនបើគេមិនធ្វើរបៀបនេះទេ ការបោះឆ្នោតនៅ ក្នុងប្រទេសកម្ពុជា គណបក្សកាន់អំនាចមិនអាចយកឈ្នះលើគណបក្សប្រឆាំងបានឡើយ ។

ដោយសារបញ្ហាទាំងនេះហើយលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែ ខិតខំធ្វើការងាជាមួយអន្តរជាតិ ដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាការបោះឆ្នោតមួយស្របទៅតាម​ឆន្ទះរបស់​ប្រជាពល​រដ្ឋពិត​ប្រា​កដ ក៏ដូចជាការទាមទារឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងសមាសភាពរបស់គណៈកម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោតផងដែរ ។ ព្រោះគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​ត្រូវបាន​គេដឹងថា ជាស្ថាប័នមួយដែលមិនឯករាជ្យ មានភាពលំអៀងទៅរកគណបក្សកាន់អំណាចសព្វថ្ងៃ ជាមួយគ្នា នោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជារៀង​រាល់ការបោះឆ្នោត​ម្តងៗតែងតែ​ធ្វើការរៀបចំឲ្យគណបក្សកាន់អំណាចសព្វថ្ងៃឈ្នះជានិច្ច ហើយការរៀបចំនោះគឺបាន​ធ្វើទៅតាម​ការ​ចង់​​បានរបស់គណបក្សកាន់អំណាចផងដែរ ។ គេនៅចាំបានថា កាលពីមុនថ្ងៃបោះឆ្នោតជាតិ​ឆ្នាំ២០​០៨ ប្រមុខរដ្ឋាភិបាល បានធ្វើការប្រកាសជាសាធារណៈថា នៅក្នុងការបោះឆ្នោតអាណត្តិ​ទី៤ គណបក្សប្រជាជននិងយកឲ្យបានយ៉ាងតិចចំនួន៩០កៅអ្វី ស្រាប់តែនៅក្រោយ​ការបោះ​ឆ្នោត​លទ្ធ​ផលចេញមកគឺគណបក្សប្រជាជនទទួលបានចំនួន​៩០កៅអីដូចអ្វី​ដែល​ជាការស្រែក​របស់នាយករដ្ឋមន្រ្តីមែន ។

សូមជំរាបជូនផងដែរថា ការបោះឆ្នោតជាតិអាណត្តិទី៤ គឺពោរពេញទៅដោយការលួចបន្លំដ៏ធំ​មួយ ព្រោះនៅគ្រប់ការរិយាល័យឈ្មោះរបស់ប្រជាពលរដ្ឋដែលគេដឹងថា អ្នកនោះមាននិន្នាការ គាំទ្រមកលើគណបក្សប្រឆាំង គឺបាត់ឈ្មោះនៅស្ទើរតែគ្រប់ការរិយាល័យបោះឆ្នោត ជាមួយគ្នា​នោះ ការមានឈ្មោះស្ទួន ក៏មានចំនួនច្រើនដែលឈ្មោះរបស់ប្រជាពលរដ្ឋពិតប្រាកដត្រូវបានគេ បោះជំនួស ។ មួយវិញទៀតអាជ្ញាធររបស់គណបក្សប្រជាជន បានចេញទម្រង់បញ្ជាក់អត្តសញ្ញា ណទៅដល់ប្រជាពលរដ្ឋណា ដែលជាសមាជិករបស់គណបក្សប្រជាជននៅថ្ងៃបោះឆ្នោត ដែល ជាថ្ងៃហាមឃាត់ មិនត្រឹមតែប៉ុណ្ណោះមន្រ្តីឃុំរបស់គណបក្សប្រជាជន បានទៅកាន់ការិយាល័យ បោះឆ្នោត ដើម្បីធ្វើការកត់ឈ្មោះប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត ដែលជាទង្វើខុសនិង ច្បាប់បោះឆ្នោត ហើយការធ្វើរបៀបនេះក៏ជាការគំរាមកំហែងផ្នែកស្នារតីដល់ប្រជាពលរដ្ឋដែល ជាម្ចាស់ឆ្នោតផងដែរ ជាមួយគ្នានោះគេក៏បានឃើញនូវស្លាកសញ្ញារបស់គណបក្សប្រជាជន បិទ​នៅជិតនិងការរិយាល័យបោះឆ្នោតថែមទៀតផង រួមជាមួយនិងបញ្ហាផ្សេងៗជាច្រើនទៀត ដែល​ជាទង្វើខុសច្បាប់ និងមិនគោរពលទ្ធិប្រជាធិបតេយ្យរបស់គណបក្សប្រជាជន ។

សូមជំរាបជូនផងដែរថា ការបោះឆ្នោតកាលពីឆ្នាំ២០០៨ ក៏បានកើតមានអំពើបាញ់ប្រហារមក​លើសកម្មជនរបស់គណបក្សប្រឆាំង ការចាញ់សម្លាប់អ្នកកាសែតប្រឆាំងដ៏ល្បីឈ្មោះ លោក ឃឹម សុំបូរ និងកូនប្រុស រួមជាមួយនិងបញ្ហាជាច្រើនករណីទៀតដែលគណបក្សប្រជាជនបានធ្វើ ដើម្បីជាការសំឡុត និងបំបាក់ទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋ មិនឲ្យគាំទ្រគណបក្សផ្សេង ក្រៅ ពីគណបក្សប្រជាជន ។

មូលហេតុទាំងអស់នេះហើយ ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែធ្លាក់
ចុះទៅៗ ធ្វើឲ្យប្រជាពលរដ្ឋ និងអន្តរជាតិគ្មានជំនឿមកលើប្រទេសកម្ពុជា ហើយលោក សម រង្ស៊ី ដែលកាលណោះជាប្រធានគណបក្ស សម រង្ស៊ី បានខិតខំស្វែងរកការអន្តរាគមន៏ពីអន្តរជាតិ​រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលដែលកំពុងតែកាន់អំណាច កែប្រែ ឥរិយាយបថ ងាកមកដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យវិញ ។ តែទោះជាយ៉ាងណារដ្ឋាភិ បាលដែលកំពុងតែកាន់អំណាច គឺក្រាញននៀលមិនព្រមកែប្រែឥរិយាបថរបស់ខ្លួន​សម្របតាម​ការស្នើសុំរបស់គណបក្សប្រឆាំង និងអន្តរជាតិឡើយ ។ ក៏ប៉ុន្តែអ្នកតាមដានស្ថាន​ការណ៏​នយោ​បាយបានលើកឡើងថា ទោះជាយ៉ាងណារដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃត្រូវតែ កែប្រែការដឹក​នាំ​របស់ខ្លួនតាមរបៀបប្រជាធិបតេយ្យវិញ ដោយហេតុថារបត់នយោបាយគឺបាននិងកំពុងតែ​ប្រែ​ប្រួល​យ៉ាងឆាប់រហ័សដូចជានៅអន្តរជាតិជាដើម ។ ពួកគេបានលើកឡើងទៀតផងដែរថា ប្រ​សិន​បើរដ្ឋាភិបាលខ្មែរ មិនព្រមធ្វើការកែប្រែនោះទេ លទ្ធផលចុងក្រោយគណបក្សប្រជាជន និង​ទទួលដូចនៅប្រទេសលីប៊ី សេរ៉ី អេហ្សីប និងប្រទេសយ៉េមែនជាដើម ព្រោះអន្តរជាតិគេមិន បណ្តោ​យឲ្យអ្នកកាន់អំណាចយូរ ដែលដឹកនាំប្រទេសតាមបែបផ្តាច់ការ ធ្វើអ្វីស្រេចតែចិត្តរបស់​គេនោះឡើយ ។

ជុំវិញទៅនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកំពុងតែដើរថយក្រោមបែបនេះលោក គង់ គាំ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងលោកបានមានប្រសាសន៏ថា លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា គឺមានតែមួយលើកគត់បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះគឺការ បោះឆ្នោតឆ្នាំ១៩៩៣ ដែលជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដស្របទៅតាមឆន្ទះរបស់ប្រជាពល​រដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ តែនៅក្រោយការបោះឆ្នោតឆ្នាំ១៩ ៩៣ ដែលការបោះឆ្នោតប្រព្រឹត្តទៅដោយកម្ពុជាខ្លួនឯកដែលមាន ហ៊ុន សែនតាក់ អត់មានអ៊ុន​តាក់ គឺគ្មានលទ្ធិប្រជាធិបតេយ្យសូមប្បីតែបន្តិច ។

លោក គង់ គាំ បានមានប្រសាសន៏បន្តថា ទោះបីជាបែបនេះក៏ដោយលោកសូមកោតសសើរ នូវ​ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ គឺនៅតែមានជាប់ជានិច្ចហើយបានខិតខំតស៊ូរហូតមកដល់ពេល បច្ចុប្បន្ននេះ ដោយបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់ អ្នកប្រជាធិបតេយ្យ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននៅ ថ្ងៃអនាគត ព្រោះថាមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាអ្នកដើរតួនាទីដ៏ចាំ បាច់ក្នុងការប្រគល់លទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងប្រទេសជាតិរបស់យើង ។ ដែលឥឡូវថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែទាមទារឲ្យមានលទ្ធិប្រជា ធិបតេយ្យ ដែលជាជំហ៊ានដំបូងគឺបានទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ឥឡូវពន្លឺនៃការផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត បានចេញជាពន្លឺខ្លះហើយ ដោយហេតុថានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ រដ្ឋសភា​នឹងបើកកិច្ចប្រជុំសម្រេចលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
លោក គង់ គាំ បានមានប្រសាសន៏បន្តថា ជាមួយគ្នានោះកាលពីពេលថ្មីៗនេះសូម្បីតែសមាជិក ព្រឹទ្ធសភារបស់ហ្វីលីពីន ក៏ដូចជាគណកម្មាធិការសភាអន្តរជាតិ ដើម្បីការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បានសម្តែងការគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណ​បក្ស សង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី ដែលបានខំប្រឹងប្រែងទាមទារឲ្យការបោះ​ឆ្នោត នៅ​ក្នុង​ប្រទេសកម្ពុជាឆ្នាំ២០១៣ប្រ ព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមជា​មួយនិងការ​ទាម​ទារ​ឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដផងដែរ ។ មិនតែ​ប៉ុណ្ណោះការពីឆ្នាំ២០០៨ សូម្បីតែអ្នកសង្កេតការណ៏សហគមន៏អ៊ឺរ៉ុបដែលបានមក សង្កេតការណ៏​បោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា ការបោះឆ្នោតនៅ​ក្នុងប្រទេស​កម្ពុជា​ក៏គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើង ព្រោះគណៈកម្មាធិការជាតិរៀបចំ ការបោះ​ឆ្នោត​គឺមានភាពលំអៀងទៅរកគណបក្សកាន់អំណាច ហើយនៅឆ្នាំ២០១២ ក្នុងខែកញ្ញា កន្លង​ទៅថ្មីៗ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក សូរិយ៉ា ស៊ូប៊ែឌី ក៏បានមើលឃើញពីការគ្មានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះ​លោក​ក៏បានផ្តល់ជាអនុសាសន៏ និងទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោតផងដែរ ហើយអ្វីដែលសំខាន់គឺលោកក៏បានទាមទារឲ្យគណបក្ស កាន់​អំណាច ត្រូវតែបើកផ្លូវឲ្យប្រធានគណបក្សប្រឆាំងគឺលោក សម រង្ស៊ី ចូលមកក្នុងប្រទេស​កម្ពុជា​ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខនេះ​ដោយ​គ្មានល័ក្ខណផងដែរ ។

សូមជំរាបជូនផងដែរថា ទាំងអស់នេះគឺជាអ្វីដែលបានស្តែងចេញមកឲ្យឃើញថា ពន្លឺរបស់អ្នក ស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងទទួលបានជ័យជំនះលើការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះជាថ្មីម្តងទៀតជាក់ជាមិនខាននោះឡើយ ហើយការរូមកម្លាំងគ្នាជាសំឡេងតែមួយ របស់អ្នកប្រជាធិបតេយ្យបែបនេះ ក៏បានក្លាយទៅជាកម្លាំងឈានមុខដើម្បីធ្វើការទាមទារឲ្យមាន ការអនុវត្តន៏កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យបានត្រឹមត្រូវ និងពេញលិញផងដែរ ។ ហើយទាំង​អស់​នេះប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង​ និងទទួលបាននៅឆ្នាំ២០១៣ យ៉ាងពិតប្រាកដ​ ។ ជ័យយោ គណបក្ស សង្គ្រោះជាតិ ! ជ័យយោ កម្លាំងមហាសាមគ្គីរបស់​ប្រជាពលរដ្ឋខ្មែរ​អ្នក​ស្នេហាជាតិ ដ៏រឹងមាំ ! ៕


No comments:

Post a Comment

yes