លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីកម្លាំងមហាសាមគ្គីខ្មែរអ្នកស្នេហាជាតិ
ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធាននៅពេលខាងមុខ បាននិងកំពុងទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិគ្រប់ស្រទាប់វណ្ណៈ
និង គ្រប់វ័យ ព្រោះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ
និងប្រទេសជាតិ ពីកណ្តាប់ដៃរបស់ក្រុមអ្នកដឹកនាំប្រទេសបច្ចុប្បន្ន
ក្នុងការនាំមកនូវជីវភាពថ្មី និងការរស់នៅថ្មីជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសដើម្បីលើកតំកើនកេរ្តិ៏ឈ្មោះប្រទេសកម្ពុជារបស់យើង
ឲ្យមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិឡើងវិញ ។
ជាមួយគ្នានោះរបត់នយោបាយនៅក្នុងប្រទេសកម្ពុជាក៏បាននិងកំពុងតែមានការប្រែប្រួលគួរឲ្យ
ចាប់អារម្ភផងដែល ចំពោះការបន្ទន់ឥរិយាបថរបស់គណបក្សកាន់អំណាចជាមួយនិងគណបក្សប្រឆាំង ។
ព្រោះប្រសិនបើអ្នកកាន់អំណាចមិនបន្ទន់ឥរិយាបថបែបនេះនោះទេ អន្តរជាតិកាន់តែដាក់គំនាបមកលើ
គណបក្សកាន់អំណាចកាន់តែខ្លាំងឡើងៗជាក់ជាមិនខាន ស្របពេលនោះសូម្បីតែប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
ក៏និងដាក់ទោសចំពោះទង្វើរបស់គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន
ជានាយករដ្ឋមន្រ្តីធ្វើមកលើគណបក្ស សង្គ្រោះជាតិ និងលោក សម រង្ស៊ី
ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពនៅគ្រប់តំបន់នោះ ។
ការបន្ទន់ឥរិយាបថរបស់គណបក្សកាន់អំណាចចំពោះគណបក្សប្រឆាំង គឺកាលពីថ្ងៃទី០២ ខែតុ
លា ឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ ចុះបញ្ជីគណបក្សជាផ្លូវ
ការដើម្បីចូលរួមក្នុងការបោះឆ្នោត ហើយម្យ៉ាងទៀតក្រសួងមហាផ្ទៃក៏បានទទួលស្គាល់បេក្ខភាព
លោក សម រង្ស៊ី ជាប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរ ។ ដោយហេតុតែការខិតខំប្រឹង ប្រែងរបស់លោក
សម រង្ស៊ី ជាប្រធាននិងសហការីក្តីសង្ឃឹមរបស់គណបក្ស សង្គ្រោះជាតិ ដែលមាន
រូបសញ្ញាព្រះអាទិត្យរះ បានផ្តល់នូវពន្លឺនៃក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋ
និងប្រទេសជាតិរបស់ យើងហើយ នោះគឺ « ព្រះអាទិត្យថ្មី រះលើផែនដីចាស់ » ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
និងអ្នក ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ បានដាក់ងារជូនថា « វិរជនស្នេហាជាតិ »
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណ បក្ស សង្គ្រោះជាតិ
លោកបានធ្វើការប្រកាសជាថ្មីម្តងទៀត ចំពោះការវិលត្រឡប់របស់លោកមក កាន់ប្រទេសកម្ពុជាវិញ
លោកថា លោកនិងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីមកដឹកនាំគណបក្ស
សង្គ្រោះជាតិ ដោយផ្ទាល់ ក្នុងការដឹកនាំយុទ្ធនាការបោះឆ្នោត
ថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខ ។ លោក សម រង្ស៊ី បន្តថា ចរន្តរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ
បានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ច្រើនខ្លាំងណាស់ ហើយកម្លាំងនេះ
គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ទប់មិនជាប់នោះឡើយ ច្បាស់ណាស់នៅឆ្នាំ២០១៣គណបក្ស
សង្គ្រោះជាតិ និងទទួលបានជោគជ័យលើការបោះឆ្នោតជាក់ជាមិនខាន ឡើយ ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៏បន្តថា
ចរន្តនៃការគាំទ្ររបស់ប្រ ជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី
ឥឡូវកំពុងតែមានសន្ទុះនៅលើឆាកអន្តរជាតិទៀត ជាមួយ គ្នានោះការងាររបស់គណបក្ស
សង្គ្រោះជាតិ នៅលើឆាកអន្តរជាតិបាននិងកំពុងតែទទួលជោគ ជ័យជាបណ្តើរៗហើយផងដែរ ហើយជោគជ័យទាំងនេះនិងនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេស
កម្ពុជាដូចអ្វីដែលលោកបានជំរាបពីខាងដើម ហើយមិនយូរនោះទេ
ស្ថានការនៅក្នុងប្រទេសកម្ពុជានិងមានការប្រែប្រួលល្អប្រសើរ
ពីព្រោះពិភពលោកទាំងមូលបានយល់ច្បាស់អំពីស្ថានការ ណ៏នៅក្នុងប្រទេសកម្ពុជា
ដែលនាំមកគ្រោះថ្នាក់នោះ ហើយការគ្រោះថ្នាក់នេះមិនមែនសម្រាប់តែខ្មែរនោះទេ គឺគ្រោះថ្នាក់នេះនិងជះឥទ្ធិពលទៅប្រទេសក្រៅជាច្រើនទៀត
ប្រសិនបើបណ្តោយ ឲ្យអំណាចផ្តាច់ការសព្វថ្ងៃនៅតែបន្តនោះ ដូចជាការចាប់ខ្លួនលោក ម៉ម
សូណង់ដូ ប្រធានសមា គមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុ សំបុកឃ្មុំ FM 105 ជាដើម ។ ដែលនេះបង្ហាញឲ្យកាន់តែឃើញពីអំណាចផ្តាច់ការរបស់រដ្ឋាភិបាលសព្វថ្ងៃ
ដែលបានធ្វើមកលើអ្នកស្នេហាជាតិ អ្នកប្រ ជាធិបតេយ្យ អ្នកដែលហ៊ានរិះគន់ខ្លួន
និងជាអ្នកការពារសិទ្ធិមនុស្ស ហើយអ្នកទាំងនោះគឺមិន ដែលទទួលខុសត្រូវលើកំហុសរបស់ខ្លួនឡើយ
គឺធ្វើអ្វីស្រេចតែអំពើចិត្តរបស់ខ្លួន ដែលកត្តាទាំង អស់នេះ
អន្តរជាតិគេមិនអាចអនុញ្ញាត្តឲ្យមានរបបបែបនេះឡើយ ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៏មកកាន់ប្រជាពលរដ្ឋដែលជា
អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ បន្តថា អវសាន្តរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ជិតមកដល់ទីបញ្ចប់ហើយ ហើយមិនយូទេលោកនិងមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរអ្នក
ស្នេហាជាតិគ្រប់រូប នៅក្នុងប្រទេសកម្ពុជា ។
ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ និងស្រលាញ់លោក សម រង្ស៊ី
ដែលជា វិរជនស្នេហាជាតិ នៅពេលពួកគេបានឮពីការប្រកាស វិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ
បានធ្វើឲ្យពួកគេកាន់តែមានជំនឿខ្លាំងឡើងៗមកលើគណបក្ស សង្គ្រោះជាតិ
ក្នុងការទទួលបានជ័យជំនះលើគណបក្សកាន់អំណចនៅពេលបោះឆ្នោតជ្រើរើសតំណាងរាស្រ្ត
អាណត្តិទី៥ នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ព្រោះថាប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់
គឺអស់ជំនឿលើគណបក្សកាន់អំណាចហើយ ដោយពួកគេចង់ឲ្យមានការផ្លាស់ប្តូរ ដើម្បីធ្វើឲ្យ
ប្រទេសជាតិរបស់យើងមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ដូចជាបណ្តាប្រទេសជិតខាង
របស់យើង និងការគោរពលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលិញ ។
ជាមួយគ្នានោះលោក សម រង្ស៊ី
ក៏បានធ្វើការជំរាបជូនទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្របន្ត ថា គណបក្សកាន់អំណាចពួកគេតែងតែថា
សម រង្ស៊ី មានតែសហរដ្ឋអាមេរិក និងបារាំងដែលគាំ ទ្រ តែលោកសូមជំរាបថា សម រង្ស៊ី
មិនមែនមានតែអាមិរិក និងបារាំងទេដែលគាំទ្រ សម រង្ស៊ី នោះឥឡូវ សម រង្ស៊ី មានវត្តមាននៅទីណាគឺមានការទទួលស្វាគមន៏ពីថ្នាក់ដឹកនាំប្រទេសនោះ
យ៉ាងកក់ក្តៅនៅទូទាំងពិភពលោក ដែលកាលពីពេលថ្មីៗនេះ លោកបានអញ្ជើញទៅកាន់ប្រទេស
ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ដែលជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់របស់យើងគឺរដ្ឋមន្រ្តីក្រសួងការបរទេស
និងប្រធានាធិបតីបានទទួលស្វាគមន៏លោកយ៉ារាក់ទាក់ ។ លោកបន្តថា អ្វីដែល
អន្តរជាតិបានសម្តែងទង្វើររបស់គេមកកាន់លោកបែបនេះគឺបង្ហាញឲ្យឃើញថា លោកគ្មានទោស
ដូចដែលពួកគណបក្សប្រជាជនបានចោទប្រកាន់នោះឡើយ រួមជាមួយនិងតុលាការឡុបឡែនៅទីក្រុងភ្នំពេញផងដែរ
ហើយប្រសិនបើលោកជាមនុស្សអាក្រក់មិនមែនថ្នាក់ដឹកនាំនៅលើពិភពលោក ទទួលស្វាគមន៏លោកយ៉ាងរាក់ទាក់
និងកក់ក្តៅបែបនេះឡើយ មកពីគេដឹងថាលោកមិនមែនជាមនុស្សអាក្រក់
បើលោកជាមនុស្សអាក្រក់គេមិនឲ្យតម្លៃលោកបែបនេះទេ
ហើយផ្ទុយមកវិញអ្នកដែលជាមនុស្សអាក្រក់គឺអ្នកដែលចោទប្រកាន់លោកនៅទីក្រុងភ្នំពេញទេជាមនុស្សអាក្រក់នោះ
ហើយអ្នកដែលចាប់លោក ម៉ម សូណង់ដូ និងតុលាការនៅស្រុកខ្មែរនោះឯង
ជាមនុស្សអាក្រក់នោះ រូបលោក និងលោក ម៉ម សូណង់ដូ គឺជាមនុស្សដែលគ្មានទោស និងគ្មានកំហុសអ្វីឡើយ
ដោយយើងគ្រាន់តែចង់ការពារទឹកដី ការពារប្រជារាស្រ្ត ការពារ ដីធ្លីជូនប្រជារាស្រ្ត
និងជួយប្រជារាស្រ្តក្រីក្រតើមានកំហុសអី ។ ផ្ទុយទៅវិញគឺមានគុណសម្បត្តិធំណាស់
ហើយអ្នកដែលធ្វើបាបយើង គាបសង្កត់យើង អ្នកដែលរករឿងយើង អ្នកទាំងអស់នោះហើយជាមនុស្សអាក្រក់
ចំណែកឯអ្នកស្នេហាជាតិ អ្នកស្នេហាយុត្តិធម៌ អ្នកការពាររាស្រ្តគឺជាមនុស្សល្អ ។
ដូចនេះប្រាកដ់ណាស់ចរន្តនៃការផ្លាស់ប្តូរ ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកស្នេហាជាតិ
និងអ្នកដែលស្រ លាញ់យុត្តិធម៌ ស្រលាញ់ប្រទេសជាតិ និងប្រជារាស្រ្ត
និងធ្វើការផ្លាស់ប្តូរដ៏ពិតប្រាកដមួយជាក់ជាមិនខាននៅឆ្នាំ២០១៣ ដែលរបៀបដឹកនាំដូចអ្នកកាន់អំណាចនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ
នេះ នៅលើពិភពលោកបានដួលរលំអស់ហើយ ដោយសារតែចរន្តនៃការផ្លាស់ប្តូរនេះឯង ។
ដូច្នេះនៅឆ្នាំ២០១៣សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បោះឆ្នោតជូនគណបក្ស
សង្គ្រោះជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យរះជាសំគាល់ ដើម្បីជីវិតនិងអនាគតរបស់យើង
កូនចៅយើង និង ប្រទេសជាតិរបស់យើង ។
ហើយប្រសិនបើបងប្អូនណាមិនទាន់បានចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិទេ សូមអញ្ជើញចូលរួមចាប់ពីថ្ងៃនេះតទៅ
ព្រោះឱកាសនៃការស្រោចស្រង់ប្រទេស ជាតិគឺ៥ឆ្នាំមានតែម្តងប៉ុណ្ណោះ
សម្រាប់ប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស
ជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតនោះ ។ គណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes