សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅប្រទេសកាណាដាថ្ងៃនេះ

លោក សម រង្ស៊ី ជួបជាមួយប្រជាពលរដ្ឋខ្មែរនៅកាណាដា ជាលក្ខណៈមិត្តភាព​
នាពេលកន្លងមក

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងតែជាប់បំពេញបេសកកម្មការងារ នៅលើទឹកដីនៃប្រទេសកាណាដា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខែ្មរ ដែលជា​អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅថ្ងៃនេះ ដែលតាមការគ្រោងទុកគឺមានវត្តមានប្រជាពល​រដ្ឋចូលរួមយ៉ាងច្រើនកោះករ ។

លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព នៅគ្រប់តំបន់ និងធ្វើ ការជំរាបជូនជនរួមជាតិដែលមានដើមកំណើតខ្មែររស់នៅប្រទេសកាណាដា អំពីបង្ហាស្ថាន ការណ៏នយោបាយថ្មីនៅក្នុងប្រទេសកម្ពុជា និងកិច្ចការងាររបស់លោកនៅលើឆាកអន្តរជាតិ ដែលបាននិងកំពុងតែមានការគាំទ្រពីអន្តរជាតិយ៉ាងខ្លាំងនោះ ។
លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាបេក្ខភាពក្នុងការប្រគួតប្រជែងជាមួយនិងលោក ហ៊ុន សែន ដ៏សាកសមបំផុត ព្រោះរបត់នយោបាយកម្ពុជាសព្វថ្ងៃ គណបក្សដែលត្រូវប្រគួត ប្រជែងគ្នាក្នុងការបោះឆ្នោតឆ្នាំ២០១៣គឺមានតែពីរប៉ុណ្ណោះ គឺគណបក្ស សង្គ្រោះជាតិ ដែល មានរូបលោក សម រង្ស៊ី ជាប្រធាន និងគណបក្ស​ប្រជាជនរបស់លោក ហ៊ុន សែន កាន់​អំ​ណាចសព្វថ្ងៃ ។


ជាមួយគ្នានោះបើយោងតាមការព្យាករណ៏របស់អ្នកតាមដានស្ថានការណ៏​នយោបាយនៅ​ក្នុង​ប្រទេសក​ម្ពុជាពួកគេបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ គណ​បក្ស សង្គ្រោះជាតិ ដែលកើតឡើងពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជា អនុប្រធាន និងទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ ពីព្រោះប្រជាពលរដ្ឋពួក គាត់បានយល់កាន់តែច្បាស់ ចំពោះការដឹកនាំប្រទេសរបស់គណបក្សប្រជាជន​អស់រយៈ​ពេល​ជាង៣០ឆ្នាំមកនេះ មិនបានដឹកនាំប្រទេសឲ្យមានការរីកចំរើនអ្វីជាដុំកំភួន​នោះឡើយ ក្រៅ​តែ​អំពីការបង្កើតឲ្យមានអំពើពុករលួយ ការរិយាធិបតេយ្យកាន់តែខ្លាំងឡើងៗ ក៏ដូចជាការ​រំលោភ​សិទ្ធិមនុស្ស ការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែដើរថយក្រោយ និងការ លួចឆក់ប្លន់ដីធ្លី​របស់​ប្រជាពលរដ្ឋខ្លួនឯង យកទៅប្រគល់ឲ្យអ្នកមានលុយ មានអំណាច មន្រ្តី ទុច្ចរឹត​ពុក​រលួយ ពិសេសគឺក្រុមហ៊ុនឯកជន ក្នុងនោះមានក្រុមហ៊ុនយួន និងចិនច្រើនជាងគេ ។ តែអ្វី​ដែល​ជាការផ្តល់អាត់ទិភាពភាពខ្អស់នោះគឺក្រុមហ៊ុនយួន រួមជាមួយនិងការបើកដៃឲ្យអន្តោ​ប្រ​វេសន៏យួន ចូលមករស់នៅទឹកដីខ្មែរកាន់តែច្រើនឡើង និងពិសេសជាងនេះទៅទៀតនោះ គឺ​គណ​បក្សប្រជាជន បានធ្វើឲ្យបាត់បង់នូវបូរណភាពទឹកដី ចូលទៅក្នុងប្រទេសយួន​អស់ជា​ច្រើន​ ទាំងតាមរយៈការបោះបង្គោលព្រំដែន និងការកាត់ដីខ្មែរដូរឲ្យទៅយួន ដែលទាំងអស់​នេះ​គឺជា​កំហុសមួយដ៏ធ្ងន់ធ្ងរបំផុតរបស់លោក ហ៊ុន សែន មិនគួរលើកលែងទោសបានឡើយ ។
លោក សម រង្ស៊ី ដែលសព្វថ្ងៃកំពុងតែរស់នៅនិទ្ទេសខ្លួននៅក្រៅប្រទេស បាននិងកំពុងតែធ្វើ ការជាមួយអន្តរជាតិ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ក្នុងការធ្វើយ៉ាងណាដើម្បីស្វែងរក​សេច​ក្តីសុខ ជូនប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិ ក្នុងការទាមទារឲ្យមេដឹកនាំសព្វថ្ងៃគោរព​តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលក្នុង​នោះ​លោក ហ៊ុន សែន ផ្ទាល់ ក៏​ជាម្ចាស់ហត្ថលេខី ក្នុងការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសស្តីពីកម្ពុជា ផងដែរ ។

គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន គឺបានប្រកាសជំហ៊ររបស់ខ្លួន រួចហើយថា និងស្វែងរកការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ និងមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវ នោះឡើយ មួយវិញទៀតគណបក្ស​ សង្គ្រោះជាតិ គឺមានគោលនយោបាយច្បាស់លាស់ក្នុង​ការធ្វើឲ្យប្រទេសជាតិមានការរីកចំរើន​ និងប្រជាពលរដ្ឋរស់នៅបានធូធារគ្រប់គ្នា ក្នុងជីវភាព មួយដ៏សមរម្យ ព្រោះក្នុងជាគណបក្ស សង្គ្រោះជាតិ មានថ្នាក់ដឹកនាំជាច្រើនរូបដែលមាន​ជំនាញទាំងអស់នេះ ហេតុដូចនេះគ្មានរឿងអ្វីដែលត្រូវព្រួយបារម្ភថា ប្រទេសកម្ពុជាក្រោមការ ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ មិនអាចនិងមិនរីកចំរើនលូតលាស់ និងមិនមានការ​អភិវឌ្ឍន៏ រួមទាំងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូធារមិនបាននោះឡើយ ។

អ្វីទាំងអស់នេះហើយ ទើបបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិ ប្រជាធិបតេយ្យ បានងាកមកគាំទ្រ និងចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ដែលមានចំនួន កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលសន្ទុះនេះ ធ្វើឲ្យគណបក្សកាន់​អំណាចព្រួយ​បារម្ភ​ពីការចាញ់ឆ្នោតនៅឆ្នាំ២០១៣ជាខ្លាំង ហើយសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរមក លើគណបក្ស សង្គ្រោះជាតិ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺបានហៀរហូរទៅដល់ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសផងដែរ ។

គួរជំរាបជូនផងថា គណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃមិនត្រឹមតែទទួលបានប្រជាពលរដ្ឋ​ដែលជាអ្នកគាំទ្រ និងស្រលាញ់គោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ មកចូលរួម ជា​មួយនិងគណបក្ស សង្គ្រោះជាតិឡើយ ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏ទទួលបានការ អញ្ជើញមកចូលរួមពីសំណាក់ឥស្សរជននយោបាយឆ្នើមៗពីគ្រប់គណបក្សនយោបាយ និងជា ស្ថាបនិក ថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងអស់នោះមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ថែមទៀតផង ។ ទាំងអស់នេះបង្ហាញឲ្យឃើញថា ពន្លឺនៃជ័យជំនះក្នុងការបោះ ឆ្នោតនៅឆ្នាំ២០១៣ និងធ្លាក់មកលើគណបក្ស សង្គ្រោះជាតិ យ៉ាងពិតប្រាកដដែលមិនអាច ប្រកែកបានឡើយ ហើយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ និងក្លាយទៅជាអ្នកចាញ់​យ៉ាងអាម៉ាស់ជាទីបំផុត ដែលទាំងអស់នោះគឺជាលទ្ធផលដែលពួកគេបានធ្វើអំពើអាក្រក់មក លើប្រជាពលរដ្ឋ និងប្រទេសជាតិ ។

សូមជំរាបជូនផងដែរថា នៅថ្ងៃនេះពេលព្រឹកចាប់ពីម៉ោង៩ រហូតដល់ម៉ោង១២ថ្ងៃត្រង់ លោក សម រង្ស៊ី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រ ជាធិបតេយ្យ និងជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅវត្ត ធម្មិការាម ក្រុងម៉ុងរ៉េអាល់ ខេត្ត កេប៊ិច ប្រទេសកាណាដា និងនៅពេលរសៀលលោក សម រង្ស៊ី និងជួបជាមួយប្រជាពលរដ្ឋ​ដែលជាអ្នកគាំទ្រចាប់ពីវេលាម៉ោង២រសៀល រហូតដល់ម៉ោង៦រសៀល នៅសាល Centre Ga bril elle-Roy ( Sint-Michel ) ហើយនៅពេលយប់ចាប់ពីវេលាម៉ោង៦រហូតដល់ម៉ោង៩និង៣០ នាទីយប់លោក សម រង្ស៊ី និងលោកស្រី ជូឡុង ស៊ូម៉ូរ៉ា ដែលជាភរិយាដ៏ឧត្តងឧត្តមរបស់លោក និងចូលរួមក្នុងពីធីបុណ្យបង្សុកូលគោរពដល់ដួងព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ជាមួយប្រជាពលរដ្ឋខ្មែរដែលបានចូលរួមនៅក្នុងកម្មវិធីសំណេះសំណាល នោះផងដែរ ។
ចំណែកឯនៅសហរដ្ឋអេមរិកវិញ លោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការ ចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ និងលោក ប៉ុល ហំម ដែលជាអនុប្រធានបណ្តោះអាសន្នគណ​បក្ស សង្គ្រោះជាតិ ក៏និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអា​មេរិក នៅថ្ងៃនេះផងដែរ ចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង១២អាធ្រាត នៅ​រដ្ឋ​វ៉ាស៊ីន​តុន សហរដ្ឋអាមេរិក ។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២នេះ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិទៅថ្ងៃ​ខាង​មុខ​ ក៏បាន​អញ្ជើញ​ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង តាមបណ្តាស្រុក​នីមួយៗ​ផងដែរ ហើយនៅថ្ងៃទី២៨នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩នៅខេត្តសៀមរាប និងនៅថ្ងៃ​ទី៣០លោក កឹម សុខា និងអញ្ជើញទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅខេត្តកំពង់ធំ ។ ក្នុងនោះថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុង​ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានចុះយុទ្ធនាការដូចគ្នានេះ នៅតាមបណ្តាខេត្ត និងក្រុង​នានាមួយចំនួននៅទូទាំងប្រទេសកម្ពុជារៀងរហូតតទៅផងដែរ ៕ 

No comments:

Post a Comment

yes