សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

មេដឹកនាំ APEC ចាត់​ទុក​ពាណិជ្ជកម្ម​ជា​ខែល​ការពារ​វិបត្តិ​អឺរ៉ុប

ក្រុម​មេដឹកនាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច បាន​សន្យា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នឹង​ពង្រឹង​សេដ្ឋកិច្ច​របស់​ពួកគេ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ខណៈ​ពេល​មេដឹកនាំ​ទាំង​នោះ ស្វះ​ស្វែង​គាំ​ទ្រ​កំណើន​សេដ្ឋកិច្ច​សកល​លោក ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​សារ​តែ​វិបត្តិ​បំណុល​អឺរ៉ុប។
ដោយ​ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ដ៏​កម្រ​មួយ​​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ផែនការ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តំបន់​នោះ បណ្ដា​ប្រទេស​ចំនួន ២១​នៅ​ឯ​ជំនួប​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិច បាន​បញ្ជាក់​អំពី​ឧបសគ្គ​ភ្លាមៗ​នៃ​ការ​ការពារ​ខ្លួន​ទប់​ទល់​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​វិបត្តិ​នៅ​អឺរ៉ុប។
ការ​ប្តេជ្ញា​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​ស្វះ​ស្វែង​ពង្រឹង​ឥទ្ធិពល​អាមេរិក​ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​រីកធំ​ឡើងៗ​របស់​ប្រទេស​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិច ដែល​នេះ​គឺ​ជា​ប្តេជ្ញា​មួយ​ដើម្បី​«នាំ​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​ចូល​ជិត​គ្នា» ហើយ​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​មួយ​នេះ។
របាយការណ៍​ផ្លូវការ​ចុង​ក្រោយ​របស់​វេទិកា APEC បាន​រៀប​រាប់​ថា វា​គឺ​ជា​ពេល​វេលា​នៃ​«ភាព​មិន​ជាក់​លាក់»​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក ដោយ​កំណើន​សេដ្ឋកិច្ច ហើយការ​បង្កើត​ការងារ​ បាន​ចុះ​ខ្សោយ​មិន​មែន​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​អឺរ៉ុប​មួយ​មុខ​ឡើយ ប៉ុន្តែ ក៏​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ផង​ដែរ ដូចជា គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ដ៏​មហន្តរាយ​នៅ​ប្រទេស​ជប៉ុន​ជា​ដើម។
ក្រុម​មេដឹកនាំ​បាន​និយាយ​នៅ​ក្រោយ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ហូណូលូលូ​ថា​៖ «ឧបសគ្គ​ទាំង​នេះ បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ឆ្ពោះ​ទៅ​រក​កិច្ច​សហ​ប្រតិបត្តិការ ដូច​ផ្លូវ​ឆ្ពោះ​ទៅ​មុខ។ យើង​ទទួល​ស្គាល់​ថា សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​បន្ថែម​ទៀត មាន​សារ​សំខាន់​ដើម្បី​សម្រេច​បាន​នូវ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​លោក​ប្រកប​ដោយ​ស្ថិរភាព នៅ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០០៨-២០០៩»។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes