សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

សម្តេច​សង្ឃ​៣​ព្រះ​អង្គ​ត្រូវ​បន្ថែម​គោរមងារ​ថ្មី

121008_06b
សម្តេច​សង្ឃ​រាជ បួរ គ្រី​​​

ភ្នំពេញៈ កំពូល​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ចំនួន ៣ ព្រះអង្គ ដែល​មាន​ព្រះជន្ម​ចាស់ជរា ត្រូវ​បាន​ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ងារ​ជា «កិត្តិ​ឧទ្ទេស​បណ្ឌិត» នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា កាលពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១២ កន្លង​ទៅ​នេះ បន្ថែម​លើ​មុខ​ងារ​ជាន់ខ្ពស់​បច្ចុប្បន្ន​របស់​មន្ត្រី​សង្ឃ​ខ្ពស់​ទាំង​បី​អង្គ។
តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន កាល​ពី​ចុង​សប្តាហ៍ បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ទាំង ៣ ព្រះអង្គ រួមមាន​ទីមួយ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ នៃ​គណៈ​មហា​និយកាយ។ ទី​ពីរ សម្តេច​ព្រះ​អភិសេរីសុន្ធា មហា​សង្ឃរាជាធិបតី បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃរាជ នៃ​គណៈធម្មយុត្តិក​និកាយ និង​ទី៣ គឺ​សម្តេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ​នាយក។ សម្តេច​សង្ឃ​ទាំង ៣ ព្រះអង្គ​ត្រូវ​បាន​តែង​តាំង​ងារ​ជា«កិត្តិឧទ្ទេសបណ្ឌិត» នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។

សម្តេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម ៨០ ព្រះវស្សា ត្រូវ​បាន​តែង​តាំង​ជា សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ​២០០៦។ សម្តេច​ព្រះ​អភិសេរី​សុន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី​បច្ចុប្បន្ន​មាន​ព្រះជន្ម ៦៨ ព្រះវស្សា។ ចំណែក សម្តេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត បច្ចុប្បន្ន​មាន​ព្រះជន្ម ៩០ ព្រះវស្សា។
លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​ថ្លែង​ថា លោក​មិន​ដឹង​ច្បាស់​ថា​តើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​តែង​តាំង​គោរម្យងារ​ណា​មួយ ធ្វើ​ឡើង​ដោយ​ច្បាប់ ឬក៏​មាន​គណៈ​កម្មាវាយ​តម្លៃ ដែល​មាន​លក្ខណៈ​ជា​ស្តង់ដារ​ក្នុង​ការ​ទទួល​ស្គាល់ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​៖«ពិត​ណាស់​ការ​តែង​តាំង​គោរម្យងារ​ណា​មួយ ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​ទូទៅ​មួយ វា​ហាក់​ដូចជា​គ្មាន​តម្លៃ​នោះ​ទេ និង​ធ្វើ​ឲ្យ​មាន​អសមត្ថភាព នៅ​ក្នុង​សង្គម​មនុស្ស»៕

No comments:

Post a Comment

yes