សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

មណ្ឌល​គី​រី​រង​សម្ពោធ​ខ្យល់ព្យុះ​ហ្គា​អេ​មី​


មណ្ឌលគិរី​៖​អាកាសធាតុ​ឥទ្ធិពល​ខ្យល់ព្យុះ​ឈ្មោះ​ហ្គា​អេ​មី​ដែល​បាន​បក់​បោក​មក​លើ​ប្រទេស​កម្ពុជា ហើយ​បាន​មកដល់​ខេត្ត​មណ្ឌលគិរី​តាំងពី​ថ្ងៃ​ទី​៥ តុលា រហូតមកដល់​ថ្ងៃ ទី​៨ តុលា នេះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ​។​ធ្វើ​ឲ្យ​រំខាន​ដល់​របរ​រកស៊ី​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ដោយសារតែ​នៅ​តំបន់​មណ្ឌល​គិរី ជា​ខេត្ត​សម្បូរ​ដីក្រហម​ដូច្នេះ​រាល់​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ពេល​ត្រូវ​ទឹកភ្លៀង ជាប់​ជាប្រចាំ​បណ្ដាល​ឲ្យ​ផ្លូវ​មាន​សភាព​រអិល​ខ្លាំង ទៀតសោត​ខេត្ត​មណ្ឌលគិរី​ក៏​នៅ​ពាសពេញ ទៅ​ដោយ​ព្រៃឈើ ជាហេតុ​ធ្វើ​ឲ្យ​មាន​អ័ព្ទ​ផ្សែង​ធ្លាក់​ច្រើន នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ តែ​ទោះជា​យ៉ាងណា​ឥទ្ធិពល​ខ្យល់ព្យុះ​នេះ ពុំបាន​បង្ក​ផល​ល​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​អាយុជីវិត មនុស្ស​សត្វ នឹង​ទ្រព្យសម្បត្តិ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ទេ​។

​​លោក ញ៉ែម វ៉ាន់​នី ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ថ្វីត្បិតតែ​ព្យុះ​ហ្គា​អេ​មី​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​រយៈ ពេល​ពីរ​បី​ថ្ងៃ​ហើយ​ក្ដី​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​នៅ​តាម​បណ្ដា​ស្រុក​៣​នឹង​ក្រុង​មួយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​លោក​បន្ត​ថា ដោយឡែក​នៅ​ស្រុក​កែវ​សីមា ហាក់​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​បណ្ដា​ស្រុក​ដទៃ​ទៀត តែ​ពុំ​បណ្ដាល​ឲ្យ មាន​គ្រោះថ្នាក់​សម្លាប់​មនុស្ស​សត្វ​ឬ​បាក់​ផ្ទះ​ឡើយ ព្រោះ​ទឹកជំនន់​នេះ​បាន​ហូរ​ធ្លាក់​ពី​ភ្នំ​ចុះទៅ​តាម​អូរ ក្នុង​កំឡុង​ពេល​បី​ទៅ​បួន​ម៉ោង​ក៏​ស្រក​បាត់​ទៅវិញ​។​លោក​បាន​បញ្ជាក់​ថា ​បើ​ទោះ​ជា​ព្យុះភ្លៀង​នេះ​ពុំ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ក៏ដោយ​តែ​លោក​បាន​បង្កើន​ចលនា​បំផុស​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​កើតមាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ក៏​ថា​បាន​។
លោក ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ព្យុះ​ហ្គា​អេ​មី​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នៅ​ខេត្ត​មណ្ឌលគិរី​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​៥ តុលា នៅ​លើ​ផ្ទៃមេឃ​សម្បូរ​ពពក​ខ្មៅ​មូល​មី​ដេរដាស​រហូតដល់​ព្រឹក​ថ្ងៃ​ទី​៨ តុលា នេះ​ឃើញ​ថា ព្យុះ​ហ្គា​អេ​មី​បាន​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន ហើយ​ផ្ទៃមេឃ​ចាប់​មាន​ថ្ងៃ​រះ​ល្អ​ឡើងវិញ​។​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​ខេត្ត​មណ្ឌលគិរី​ជា​ខេត្ត​ស្ថិតនៅ​តំបន់​ខ្ពង់រាប ដូច្នេះ​នៅ​ក្នុង​ខេត្ត​ទាំងមូល​ពុំ​បង្ក​ឲ្យ​មាន​ទឹកជំនន់​លិចលង់​ភូមិ​ករ ឬ​ផលដំណាំ​របស់​អ្នកស្រុក​នោះ​ឡើយ​៕

No comments:

Post a Comment

yes