សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

បក្ស​ប្រឆាំង​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា ដែល​នឹង​ពិភាក្សា​ទៅ​លើ គ.ជ.ប


ភ្នំពេញៈ សមាជិក​សភា​គណបក្ស​ប្រឆាំង គ្រោង​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋ​សភា នៅ​សប្តាហ៍​ក្រោយ ដែល​នឹង​ធ្វើ​ការ​ពិភាក្សា ទៅ​លើ​សេចក្តី​ព្រាង ស្តី​ពី​សមាសភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល ។
កិច្ច​ប្រជុំ​ដែល​គ្រោង​ ធ្វើ​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​តុលា នឹង​ពិចារណា​ថា តើ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ចំពោះ​សមាសភាព គ.ជ.ប ដែល​បក្ស​ប្រឆាំង​ និង​សកម្មជន​មួយ​ចំនួន បាន​ទាមទារ​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឬ​យ៉ាង​ណា ជា​អ្វី​ដែល​ត្រូវ​បាន​គេ​រិះគន់​ថា ស្ថាប័ន​ជាតិ​មួយ​នេះ ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
លោក ជាម យៀប សមាជិក​សភា គណបក្ស​ប្រជាជន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ឈ្មោះ​ទាំង​ ៩ រូប នៅ​ក្នុង​បញ្ជី​ នៃ​ថ្នាក់​ដឹក​នាំ គ.ជ.ប គឺ​ក៏​នៅ​មាន​ឈ្មោះ លោក អ៊ឹម សួស្តី និង​លោក​ស្រី ស៊ីន ជុំបូរ ដែល​ បច្ចុប្បន្ន គឺជា​ប្រធាន និង​អនុប្រធាន​ គ.ជ.ប ។ សម្រាប់​អ្នក​ ៧ រូប​ផ្សេង​ទៀត លោក ជាម យៀម​បញ្ជាក់​ថា លោក ស សុផារី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ គឺ​មាន​ឈ្មោះ​ថ្មី​ នៅ​ក្នុង​បញ្ជី។ លោក​សោម ច័ន្ទឌីណា និង​លោក​ម៉ៅ សុភារិទ្ធ​ ក៏​នៅ​តែ​ជា​សមាជិក​របស់ គ.ជ.ប មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​រដ្ឋាភិបាល​ដាក់​ស្នើ​ថ្មី​នោះ​ដែរ​ ប៉ុន្តែ​លោក​ជាម យៀប មិន​បាន​ប្រាប់​ថា តើ​លោក ស សុផារី នឹង​ទៅ​ជំនួស​អ្នក​ណា​នោះ​ទេ នៅ​ពេល​ដែល​សមាសភាព​ដឹក​នាំ គ.ជ.ប នៅ​តែ​មាន​សមាជិក​៩ រូប​ដដែល​នោះ​។
លោក​ជាម​ យៀប ​បញ្ជាក់​ថា​៖ «សមាសភាព គ.ជ.ប ដែល​កើត​ឡើង​នេះ​ ក្រសួង​មហាផ្ទៃ បាន​ដាក់​ស្នើ​ទៅ​គណៈ​រដ្ឋ​មន្ត្រី ហើយ​គណៈ​រដ្ឋ​មន្ត្រី ដាក់​មក​សភា ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់ ដែល​បាន​ចែង​ ស្តី​ពី​ការ​រៀបចំ​ការ​បោះឆ្នោត»។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ​ក្រសួង​មហាផ្ទៃ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​សុំការ​ពន្យល់​បាន​ទេ​ពីម្សិលមិញ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ បាន​និយាយ​ថា៖«យើង​នឹង​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​នេះ​បាន​ទេ​ដរាប​ណា គណបក្ស​កាន់​អំណាច​ មិន​ជជែក​ដេញ​ដោល​ជាមួយ​គណបក្ស​ប្រឆាំង​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ គ.ជ.ប ទេ​នោះ​»។
ដើម្បី​ប្រុង​ប្រៀប​រៀបចំ​ការ​បោះឆ្នោត​សកល​ឆ្នាំ ២០១៣ លោក​សម រង្ស៊ី​ដែល​បាន​និរទេស​ខ្លួន​ ទៅ​ប្រទេស​បារំាង​ បាន​លាលែង​ពី​ប្រធាន​គណបក្ស​សមរង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ទៅ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើប​បង្កើត​ឡើង​ថ្មី រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស៕ 

No comments:

Post a Comment

yes