សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

ម្តាយ​ចូល​ទ្រុង​ឈើ ខណៈ​កូន​ស្រី​ជាប់​គុក​ព្រៃស

121004_05a
អ្នក​នៅ​ក្នុង​ទ្រុង​តំណាង​ស្ត្រី​ពីរ​នាក់​​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស
និង​កូន​ប្រុស​អ្នក​ស្រី​ បុប្ជា​​​ ស្រែក​យំ​

ភ្នំពេញៈ «សូម​ដោះ​លែង​ខ្ញុំ​ទៅ​ តើ​ខ្ញុំ​មាន​កំហុស​អី?» នេះ​ជា​សម្រែក​របស់​ស្ត្រី​វ័យ​ចំណាស់​ពីរ​រូប ដែល​បាន​ស្រែក​ចេញ​ពី​ក្នុង​ទ្រុង​ឈើ នៅ​មុខ​ក្រសួង​យុត្តិធម៌ កាលពី​ម្សិលមិញ ជា​ទី​ដែល​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់ និង​បុរី​កីឡា ប្រមាណ​ ១០០​ នាក់ បាន​ធ្វើ​តវ៉ា​។ ស្ត្រី​ទាំង​ពីរ​នាក់​នៅ​ក្នុង​ទ្រុង​ឈើ​ចាក់​សោ​ពី​ខាង​ក្រៅ​ស្រែក​ទាមទារ​ឲ្យ​គេ​ដោះ​លែង​នេះ​ តំណាង​ឲ្យ​សកម្មជន​ដី​ធ្លី​ពីរ​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស​។
ក្នុង​វ័យ ៥៩​ ឆ្នាំ អ្នក​ស្រី សា  បូសុទ្ធ ​ម្ដាយ​អ្នក​ស្រី​ យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស បាន​យក​ផ្ទាំង​រូបភាព​កូន​ស្រី​របស់​គាត់ មក​គ្រប​លើ​ផ្ទៃ​មុខ​របស់​ខ្លួន ខណៈ​អ្នក​ស្រី សោម ​នាង អាយុ ​៥៤ ​ឆ្នាំ មក​ពី​សហ​គមន៍​បុរី​កីឡា បាន​យក​ផ្ទាំង​រូបភាព អ្នក​ស្រី​ទឹម សាក់​មុន្នី មក​គ្រប​មុខ ហើយ​អ្នក​ទាំង​ពីរ ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទ្រុង ដែល​មាន​ចាក់​សោ​ដ៏​ធំ​មួយ​នៅ​ពី​ក្រៅ ទល់​មុខ​ផ្ទះ​ថ្ម​គំរូ​មួយ ធ្វើ​ពី​ក្រដាស។ នៅ​ខាង​ក្រៅ​ទ្រុង​ឈើ មាន​សរសេរ​អក្ស​ថា ​«​គុក​សម្រាប់​អ្នក​ទោស​ ការពារ​ដីធ្លី ផ្ទះ​សំបែង​»។​ អ្នក​ស្រី​បាន​ស្រែក​សួរ​ថា «យើង​ខ្ញុំ​មាន​កំហុស​អី?យើង​ខ្ញុំ​គ្រាន់​តែ​តវ៉ា​ចង់​បាន​ផ្ទះ​សមរម្យ សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ រស់​នៅ​ប៉ុណ្ណោះ​»។
អ្នក​ស្រី សោម ​នាង ដែល​បាន​តុប​តែង​ខ្លួន​ធ្វើ​ជា​អ្នក​ស្រី ​ទឹម ​សាក់​មុន្នី ដែល​កំពុង​ជាប់​នៅ​ក្នុង​គុក​ព្រៃ​ស ដោយ​សារ​បណ្ដឹង​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ ស៊ុយសុផាន​ប្រធាន​ក្រុមហ៊ុន ផានអ៊ីម៉ិច ​កាល​ពី​ដើម​ខែ​មុន​នេះ បាន​និយាយ​ ខណៈ​សមត្ថកិច្ច​ម្នាក់ បាន​ដើរ​ទៅ​ក្បែរ​ទ្រុង​ពិនិត្យ​មើល​មុខ​របស់​គាត់។
អ្នក​ស្រី​ទឹម សាក់មុន្នី ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ប្រកាស​ក្លែង​បន្លំ​ការ​ពិត» កាល​ពី​ថ្ងៃ​ ៥ ​ខែ​កញ្ញា ​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​ស្រី យ៉ោម​ បុប្ផា ត្រូវ​បាន​តុលាការ​នេះ សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពី​បទ«​ហិង្សា​ដោយ​ចេត​នា»។
នៅ​ក្នុង​ខណៈ​នោះ​កុមារា​វ័យ ​៧ ឆ្នាំ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នក​ស្រី​យ៉ោម ​បុប្ផា បាន​ស្រែក​ខ្លាំង​ៗ​តាម​ឧបករណ៍​បំពង​សំឡេង​ថា៖«ដោះលែង​ម៉ាក់​ខ្ញុំ​វិញ​មក»។
ការ ដាក់​ទ្រុង​ខ្លួន​ឯង គឺជា​របៀប​ដែល​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​សត្វ​យក​មក​អនុវត្ត ​ក្នុង​ការ​តវ៉ា​ពី​ការ​ធ្វើ​ទារុណកម្ម​សត្វ​មាន់​នៅ​មុខ​ភោជនីយដ្ឋាន មាន់​បំពង KFC កាល​ពី​ពេល​កន្លង​មក។​
អ្នក​ស្រី បូវ សោភា តំណាង​ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ បាន​និយាយ​ថា៖ «ពួក​យើង​ធ្វើ​បែប​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​របស់​យើង​  និង​ដើម្បី​ការពារ​សិទ្ធិ​ដី​ធ្លី និង​សិទ្ធិ​លំនៅដ្ឋាន» ។
អ្នក​ស្រី ហេង មុំ តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា មន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ស្នើ​ឲ្យ​ពួក​គាត់​មាន​ភាព​ស្ងាត់​ស្ងៀម​ និង​បាន​អះអាង​ថា​ក្រសួង​កំពុង​ពិនិត្យ​ទៅ​លើ​សំណើ​សុំ​អន្តរាគមន៍ របស់​ពួក​គេ​។ អ្នក​ស្រី​បាន​និយាយ​ថា​៖«មន្ត្រី​ឧទ្ទការល័យ​ក្រសួង​ យុត្តិធម៌​ម្នាក់​បាន​ប្រាប់​ថា ក្រសួង​កំពុង​ពិចារណា​លើ​សំណើ​របស់​យើង ហើយ​ថា​ ក្នុង​រយៈ​ពេល​១​សប្ដាហ៍​ទៀត​យ៉ាង​យូរ​គាត់​នឹង​ផ្ដល់​ដំណឹង​មក​យើង ខ្ញុំ​វិញ»៕

No comments:

Post a Comment

yes