សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន តែង​តាំង រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ថ្មី

121002_17b
លោក​ណូ​ដា ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅគេហ​ដ្ឋាន​របស់លោក

ក្រុងតូក្យូៈ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក យូស៊ីហ៊ីកូ ណូដា ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​តែង​តាំង​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ថ្មី ដែល​លោក​ជា​អ្នក​ធ្វើ​ច្បាប់​ជាន់​ខ្ពស់​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ លោក​លើ​ផែន​ការ​ដំឡើង​ពន្ធ​លក់ នៅ​ក្នុង​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្រ្តី​ដែល​គេ​ធ្វើ​ឡើង​ក្នុង​បំណង​ពង្រឹង​ ឱកាស​របស់​បក្ស​កាន់​អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​គេ​រំពឹង​ថា​ធ្វើ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ នេះ​។
លោកកូរីគី ចូជីម៉ា វ័យ​៦៥​ឆ្នាំ​ដែល​ធ្លាប់​ធ្វើ​ការ​ជា​ប្រធាន​កិច្ចការ​សភា​សម្រាប់​បក្ស ប្រជាធិបតេយ្យ​ជប៉ុន​ (DPJ) ដែល​កំពុង​កាន់​អំណាច នឹង​ទទួល​ខុស​ត្រូវ​ខាង​កិច្ចការ​សេដ្ឋកិច្ច​ធំ​បំផុត​ទីបី​ក្នុង ពិភព​លោក​នេះ ​ខណៈ​វា​ដើរ​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច ដែល​ត្រូវ​រង​គ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក ហើយ​ប្រាក់​យ៉េន​រឹងមាំ។
លោក ចូជីម៉ា ទំនង​ជា​ដើរ​តាម​បន្ទាត់​របស់​លោក​ណូដា លើ​តម្រូវ​ការ​សម្រាប់​កំណែ​ទម្រង់​សារ​ពើ​ពន្ធ​ ព្រោះ​ថា លោក​ជា​ឧបករណ៍​សំខាន់​នៅ​ក្នុង​ការ​ធានា​កិច្ច​ព្រមព្រៀង​នយោបាយ​មួយ​ ជុំវិញ​ផែនការ​ហត្ថលេខា​របស់​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​បង្កើន​ទ្វេ​ ដង​ពន្ធ​លក់​ ដល់​១០​ភាគរយ​នៅ​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៥​។

លោក បាន​ជំនួស​លោក ជុន អាហ្សូមី ដែល​បាន​ផ្លាស់​ទៅ​កាន់​តំណែង​បក្ស​ជាន់​ខ្ពស់​មួយ​។
គេ ដឹង​តិច​តួច​អំពី​ទស្សនៈ​របស់​លោក ចូជីម៉ា ស្តី​ពី​គោលនយោបាយ​រូបិយវត្ថុ និង​រូបិយ​ប័ណ្ណ ប៉ុន្តែ​លោក ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាន់​ភ្ជាប់​តាម​បន្ទាត់​រដ្ឋាភិបាល​ស្តី​ពី​តម្រូវ​ការ​សហការ​ ជាមួយ​ធនាគារ​កណ្តាល​ដើម្បី​យក​ឈ្នះ​បរិត្តផរណា និង​ដើម្បី​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​ប្រយោជន៍​ប្រាក់​យ៉េន ហួសហេតុ។
រដ្ឋ​មន្រ្តី​ការ​បរទេស និង​ការពារជាតិ នៅ​តែ​រក្សា​ការងារ​របស់​ពួក​គេ​ក្នុង​ការ​រុះរើ ដែល​បាន​ធ្វើ​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ជប៉ុន និង​ចិន​ជុំវិញ​ជម្លោះ​ទឹក​ដី​ពុះ​ងំ​យូរ​អង្វែង៕

No comments:

Post a Comment

yes