ទីបំផុតនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានបញ្ជាក់ហើយថា នឹងមិនមានការបើកច្រកណាមួយឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាអាចវិលត្រឡប់ចូលប្រទេសវិញបានឡើយ។
តាមសារក្នុងបណ្តាញសង្គម Facebook របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឲ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបិទទ្វាកាលពីព្រឹកមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រាប់ដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថា នឹងមិនមានការអនុគ្រោះបើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលប្រទេសតាមសំណើរបស់មេបក្សប្រឆាំងឡើយ។ នោះក៏ព្រោះតែលោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងមិនជជែកពិភាក្សាជាមួយនឹងលោក ហ៊ុន សែន ទេ ព្រោះលោក ហ៊ុន សែន គឺជាអាយ៉ង។
គួររំលឹកថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានសរសេរលិខិតចំនួនពីរច្បាប់ហើយផ្ញើមកកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដើម្បីស្វែងរកអន្តរាគមន៍បានចូលមកប្រទេសកម្ពុជាវិញដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះ នរោត្តម សីហនុ ជាលើកចុងក្រោយ។ ប៉ុន្តែសំណើនេះមិនត្រូវបានស្វាគមន៍ឡើយ៕
No comments:
Post a Comment
yes