ភ្នំពេញ: រូបសំណាកសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នឹងត្រូវសាង សង់ឡើង ហើយយកទៅតម្កល់នៅសួនច្បារចន្លោះពីនាគបាញ់ទឹក និងវិមានឯករាជ្យ ពោលគឺនៅចំណុច លើសួនច្បារមុខផ្ទះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២។
សេចក្តីប្រកាស បានលើកឡើងថា បន្ទាប់ពីសមាជិកអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ដែលចូលរួមប្រជុំតាមប្រព័ន្ធវីដេអូខនហ្វឺរឹន ( Video Conference) ក៏មានពិធីស្មឹងស្មាធ ១ នាទី គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរ រាជធានី ខេត្ត ក្នុងការចូលរួមគោរព និងរៀបចំសណ្តាប់ធ្នាប់សម្រួល ដល់ប្រជាពលរដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ក្នុងរយៈពេលកាន់ទុក្ខជាផ្លូវការ។
សេចក្តីប្រកាសបានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ឲ្យសិក្សាពិនិត្យសួនច្បារ ចន្លោះពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក ដើម្បីរៀបចំធ្វើជាទីតាំងសម្រាប់តម្កល់រូបសំណាកព្រះមហាវីរក្សត្រ ដើម្បីទុក្ខជូនប្រជាពលរដ្ឋ និងគណៈប្រតិភូអន្តរជាតិគោរព៕
No comments:
Post a Comment
yes