សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ប​ទ​ល្មើ​ស​​នេ​សា​ទ​​ ​និ​ង​​ទំ​និ​ញ​គេ​ច​ព​ន្ធ​​ជា​​ប្រ​យោ​ជ​ន៍​​ឆ្នាំ​ង​បា​យ​​រ​ប​ស់​​នា​យ​ក​ដ្ឋា​ន​​ព្រំ​​ដែ​ន​ទឹ​ក​


   ​ខេត្ត​ព្រះសីហនុ ៖ គេ​នៅតែ​អះអាងថា​ទំនិញ ជាច្រើន​ប្រភេទ​ដែល​នាំ​មកពី​ប្រទេស​ថៃ​ឆ្លង​ចូល​កម្ពុជា​តាម​ខេត្ដ​កោះកុង ខេត្ដ​ព្រះសីហនុ​និង​ខេត្ដ​កំពត យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ មាន​ទំនិញ​ជាង​៥០ ភាគរយ មិនបាន​បង់ពន្ធ​នាំចូល​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​និង​ក្រុម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដែល​ក្នុងនោះ​អង្គភាព​នគរបាល​ប្រឆាំង​បទល្មើស​លើ​ផ្ទៃសមុទ្រ ដែលមាន​ទីតាំង​តាម​បណ្តោយ​ទំនប់​កោះ​ព្រាប ស្ថិតនៅក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ក្រោម​ការគ្រប់គ្រង​របស់លោក តេង សួន ជា​ប្រធាន​នាយកដ្ឋាន​ព្រំដែន​ទឹក ច្រើនតែ​បង្ក្រាប​ទៅលើ​ការដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ ដូចជា​ការដឹក​សាច់មាន់​ឆ្អឹង​មាន់ ជង្គង់​មាន់ ដោយឡែក​បទល្មើស​ធំៗ​ដែល​ដឹក​ទាំង​ទូក​និង​កប៉ាល់​សមត្ថកិច្ច  ហាក់ដូចជា​មិនបាន​គិតគូរ​ទប់ស្កាត់​លើ​បញ្ហា​ទាំងអស់នេះ​ដើម្បី​រួមចំណែក​ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​នោះទេ។​

         ​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បទល្មើស​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​មាន​ចំនួន​ច្រើន​ដែល​ក្រុម​ឈ្មួញ​បាន​ទំនាក់ទំនង​ជាមួយ អង្គភាព​នគរបាល​ប្រឆាំង​បទល្មើស​លើ​ផ្ទៃសមុទ្រ ព្រោះ​គេ​បានឃើញ​យ៉ាងច្បាស់​ចំពោះ​ករណី ដែល​ក្រុមនគរបាល​ទាំងនោះ​ចេញ​ល្បាត នៅតាម​ផ្ទៃសមុទ្រ​ហើយ​នាំគ្នា​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ និង​ទៅ​ប្រមូលប្រាក់​ពី​ទូក​របស់​ជនជាតិ​ថៃ និង​វៀតណាម​ដែល​ចូលមក​នេសាទ​នៅលើ​ដែនសមុទ្រ​កម្ពុជា​ផងដែរ​។ ការនេសាទ​ល្មើសច្បាប់​របស់​ឈ្មួញ​ថៃ​និង​វៀតណាម​សុទ្ធតែ​ប្រើប្រាស់​នូវ​ប្រភេទ​ឧបករណ៍​ល្មើសច្បាប់​ដោយមាន​ការបើក​ដៃ ពី​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​លើ​ផ្ទៃសមុទ្រ​រាប់សិប​ឆ្នាំ​មកហើយ​។
         ​ចំណុច​ទាំងនេះ​មិនមែន​សំដៅថា សមត្ថកិច្ច​របស់​កម្ពុ​ជា​ពុំមាន​លទ្ធភាព​ដើម្បី​ប្រើ​ទូក​ឬក៏​អាវុធ​បង្ក្រាប​ទៅលើ​ការនេសាទ​ល្មើសច្បាប់​ទាំង​នោះទេ ប៉ុន្ដែ​បញ្ហា​ទាំងអស់នេះ​វា​បាន​កើតឡើង​ដោយសារតែ​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ជលផល រួមទាំង​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​លើ​ផ្ទៃសមុទ្រ​មាន​ភាព​ធូររលុង​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ពុករលួយ​យកលុយ​ពី​ការនេសាទ​ល្មើសច្បាប់ របស់​ជនជាតិ​ថៃ​និង​វៀតណាម​។ មាន​ទំនិញ​ជាច្រើន​ដែល​ចេញ​មកពី​ចំណុច​កំពង់ផែ​ខ្លង​ស៊ុន ប្រទេស​ថៃ​ត្រូវបាន​គេ​ដឹកជញ្ជូន​ចូល​ទឹកដី​ខេត្ដ​កោះកុង ខេត្ដ​ព្រះសីហនុ ចូល​តាម​កំពង់ផែ​ឧកញ៉ា​ម៉ុង ដែលមាន​ក្រុមហ៊ុន​របស់លោក ឡុង ម៉េង សម្រាប់​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំងនោះ​ក្នុង​មួយថ្ងៃៗ រាប់សិប​ឡាន​យី​ឌុប​។ ដូច្នេះ​ចំណូល​ថវិកាជាតិ​ដែល​ត្រូវ​បាត់បង់​ទៅលើ​ការបង់ពន្ធ​នាំចូល​មាន​ច្រើន​សន្ធឹកសន្ធាប់ ដែល​ថ្នាក់លើ​និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​ត្រួតពិនិត្យ​ជាបន្ទាន់​ផងដែរ ថា​តើ​សមត្ថកិច្ច​ណាខ្លះ​ដែល​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គេចពន្ធ?
         ​លោក តេង សួន ដែល​ក្តោប​ក្តាប់​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ គឺជា​អ្នក​ក្ដោប​យ៉ាង​ណែន​ទៅលើ​ស្ថិតិ​នៃ​បទល្មើស​ទាំងនោះ ប៉ុន្ដែ​អាចមាន​ចំណុចខ្សោយ​ខ្លះ ដែល​លោក តេង សួន ធ្វើ​មិនដឹងមិនឮ​ពី​ករណី​មន្ត្រីក្រោមឱវាទ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការទទួល​ផល​ពី​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ទាំង​តូច​ទាំង​ធំ ដែលមាន​ការចាត់តាំង​ឱ្យ​មន្ដ្រី​ដែល​ចេញ​ល្បាត​តាម​ផ្ទៃសមុទ្រ​នោះ​ដើរ​ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ និង​មួយចំនួនទៀត​គឺ​ដាក់​ខែ​សម្រាប់​អង្គភាព​នេះ ។ នៅលើ​ផ្ទៃសមុទ្រ គេ​បានឃើញ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ប៉ុន្ដែ​មន្ត្រី​ទាំងនោះ​មិនត្រូវ​បាន​គេ​អះអាងថា​សហការគ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ទេ ឃើញតែ​ដណ្ដើម​ប្រយោជន៍​គ្នា​យកទៅ​ធ្វើ​មាន​ធ្វើបាន​រៀងៗ​ខ្លួន​។ កត្ដា​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​បទល្មើស​កើនឡើង​ជា​លំដាប់ ហើយ​បាត់បង់​ចំណូល​ពន្ធ​នាំចូល​យ៉ាងច្រើន​ក្នុង​មួយខែៗ។
         ​ការបង្ក្រាប​ទៅលើ​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់​មួយចំនួន​កន្លងមក​ដោយ​សមត្ថកិច្ច​នៅ​ខេត្ដ​កោះកុង និង​ខេត្ដ​ព្រះសីហនុ ធ្វើឡើង​ដោយសារតែ​ក្រុម​ឈ្មួញ​ទាំងនោះ​មិនបាន​បង់ប្រាក់​ដល់​សម​ត្ថ​កិច្ច​តែប៉ុណ្ណោះ ។ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ អាចពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​តាមរយៈ​ការចាត់តាំង​មន្ដ្រីនគរបាល​អង្គភាព​នេះ​ឲ្យ​ល្បាត​លើ​ផ្ទៃសមុទ្រ ហើយ​ការចុះ​ល្បាត​សព្វដង​ច្រើន​តែមាន​សកម្មភាព ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តែប៉ុណ្ណោះ​និង​ករណី​ឈ្មួញ​ជាច្រើន​ទៀត​បើទោះជា​មិន​បង្ក្រាប​ប៉ុន្ដែ​សុទ្ធតែ​មានការ​បង់ប្រាក់​ជាប្រចាំ​ខែ​។
         ​សកម្មភាព​បទល្មើស​នៃ​ទំនិញគេចពន្ធ​ដែល​ហូរ​ចូល​តាម​ផ្ទៃសមុទ្រ​មក​ប្រទេស​កម្ពុជា គេ​ក៏​បានឃើញ​ក្នុង​មួយថ្ងៃៗ​ប្រភេទ​ឡាន​យី​ឌុប​ដឹកទំនិញ​មកពី​កំពង់ផែ​ឧកញ៉ា​ម៉ុង​ដ៏​ច្រើន​បំផុត​។ ដូចជា​ករណី​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ចំនួន​ពីរ ដែល​ដឹកជញ្ជូន​ស្ទើរតែ​ផ្ដាច់មុខ​ទៅលើ​ទំនិញគេចពន្ធ​ទាំងនោះ ទី​១-​គឺ​ក្រុមហ៊ុន​ឡុង​ម៉េង និង​ទី​២-​ជា​របស់លោក ហាក់ ម៉ៅ ដែលជា​មេបញ្ជាការរង​កងពល​តូច​លេខ​៧០​ដែល​ឈ្មួញ​ទាំងពីរ​នាក់​នេះ​គឺជា ជើង​ខ្លាំង​យូរ​ឆ្នាំ​មកហើយ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​៕

No comments:

Post a Comment

yes