សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

សម័យនេះហើយ​ នៅមានក្បូន ឈើហ៊ុបទ្រង់ទ្រាយ ធំលោតឆ័ត្រ តាមទន្លេទៀត

www.dap-news.com
www.dap-news.com

ស្ទឹងត្រែង៖ ក្បូនឈើដែលគេដឹងថាមាន បង្កប់ឈើធ្នុងជាច្រើន ម៉ែត្រគូបចងផ្អោប លាក់នៅខាងក្រោម ក្នុងទឹក ចំនួន៣ក្បូន ត្រូវកម្លាំង មន្រ្តីរដ្ឋបាលព្រៃឈើធ្វើរឹបអូស កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ នៅចំណុច ភូមិហាខូ បាន សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លុះរសៀលថ្ងៃទី០៥ ខែតុលា មន្រ្តីជំនាញបាន ទាញក្បួន ឈើទាំងនោះ មកខណ្ឌរដ្ឋបាលព្រៃឈើបានចំនួន១ក្បូន ចំណែក២ក្បូនមិនទាន់មានមធ្យោបាយ ដឹកជញ្ជូននោះទេ។
មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ក្រោយពីរឹបអូសក្បូនទាំងនោះ មន្រ្តីមិនទាន់ ដឹងថា មានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ព្រោះមិនទាន់រើចេញពីក្នុងទឹក គ្រាន់តែដឹងថាឈើទាំងអស់ មានចំនួន៣ក្បូន។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមឈ្មួញរកស៊ីឈើ បានប្រើរូបភាពនេះងាយស្រួលក្នុងការបន្លំ ភ្នែកសមត្ថកិច្ច ដោយគេធ្វើជាក្បូនមានសម្រាស់ឈើដាក់ពីលើ ក្នុងនោះដែរ គេបានយកធុងសុំាង ចង ផ្អោបជាមួយឈើក្បូន រួចយកឈើប្រណីតចងពីក្រោមធុងសុំាង បណ្តែតចុះនៅពេលយប់ ទៅខេត្តក្រចេះ និងដឹកបន្តទៅប្រទេសវៀតណាម។ ការបន្លំតាមរូបភាពនេះ សមត្ថកិច្ចមិនងាយចាប់អារម្មណ៍ និង សង្ស័យនោះឡើយ តែគេដឹងថា ទោះជាក្រុមឈ្មួញ ប្រើល្បិចតាមរូបភាពណាក៏ដោយ ក៏សមត្ថកិច្ចមួយ ចំនួនដឹងដូចតែគ្នា តែធ្វើមិនដឹង។ លុះពេលចែកលាភគ្នាមិនដាច់ សមត្ថកិច្ចដែលមិនបានទទួលលាភសក្ការៈ ក៏ធ្វើការបង្រ្កាប តែចំពោះសមត្ថកិច្ចណាត្រូវថ្នាំហើយនោះ គេមិនឃើញចេញមុខមាត់បង្រ្កាបឡើយ៕

No comments:

Post a Comment

yes