សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

តួ​ក​​​គី ​បា​ញ់​​តប​ត​សា​រ​ជា​ថ្មី​ម្ត​ង​ទៀ​ត​ ​ក្រោ​យ​ពេ​ល​រ​ង​គ្រា​ប់​កាំ​ភ្លើ​ង​ធំ​រ​ប​ស់​ស៊ី​រី​

​តួ​ក​​​គី ​បា​ញ់​​តប​ត​សា​រ​ជា​ថ្មី​ម្ត​ង​ទៀ​ត​ ​ក្រោ​យ​ពេ​ល​រ​ង​គ្រា​ប់​កាំ​ភ្លើ​ង​ធំ​រ​ប​ស់​ស៊ី​រី​

អង់កា​រ៉ា៖ ទាហាន​តួ​ក​គី បាញ់កាំភ្លើង​ធំ​តបត​ចូលទៅក្នុង​ព្រំដែន​ស៊ី​រី សារជាថ្មី​ម្តងទៀត កាលពី​ថ្ងៃ​សុក្រ ទី០៥ ខែតុលា​ម្សិលមិញ​នេះ ក្រោយ​ពេលដែល​ខ្លួន​ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ធំ ដែល​បាញ់​ចេញ​មកពី​ក្នុងប្រទេស​ស៊ី​រី ក្រោយ​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី​តួ​ក​គី បាន​ដាស់តឿន​ទីក្រុង​ដា​ម៉ា​សកាស​ថា ខ្លួន​នឹង​តបស្នង​វិញ​យ៉ាង​ស័​ក្ត​សម ប្រសិនបើ​ប្រទេស​របស់ខ្លួន​ទទួលរង​ផលប៉ះពាល់​ម្តងទៀត ខណៈពេលដែល​ក្រុមប្រឆាំង​ស៊ី​រី ជឿជាក់ថា ហេតុការណ៍​ទាំងអស់នោះ ជា​កិច្ចខិតខំ​ព្យាយាម​របស់​រដ្ឋាភិបាល​របស់ លោក​ប្រធានាធិបតី បា​សា អាល់​អាស​សាត ដែល​ត្រូវការ​អូសបន្លាយ​សង្គ្រាម​អោយ​រីក​រាលដាល​ដល់​ប្រទេស​ដ៏ទៃទៀត​ក្នុង​តំបន់។
សារព័ត៌មាន​អាណា​ដូ​ឡូ រាយការណ៍​ដោយ​ផ្អែកលើ​ពាក្យសំដី​របស់​អភិបាលខេត្ត​ហា​ទើ​យ ដែល​បាន​អះអាងថា កងទ័ព​តួ​ក​គី បាន​បាញ់កាំភ្លើង​ធំ​វាយបក​វិញ ក្រោយ​ពេលដែល​គ្រាប់កាំភ្លើង​ធំ​មួយ​គ្រាប់​ដែល​ចេញពី​ប្រទេស​ស៊ី​រី បាន​ជ្រុល​ឆ្លង​ចូលទៅក្នុង​ព្រំដែន​តួ​ក​គី។ យ៉ាងណាក៏ដោយ នៅ​មិនទាន់​សេចក្តីរាយការណ៍​អំពី​អ្នករងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​ឡើយ។

កងទ័ព​តួ​ក​គី បាញ់កាំភ្លើង​ធំ​ចូលទៅ​គោលដៅ​នានា ក្នុងប្រទេស​ស៊ី​រី ជា​លើក​ទី២ ក្រោយ​ពេលដែល​គ្រាប់កាំភ្លើង​ធំ​ចេញពី​ស៊ី​រី ត្រូវ​បាញ់​ឆ្លង​ចូល​ព្រំដែន​ជា​លើកដំបូង កាលពី​ថ្ងៃ​ពុធ ទី០៣ ខែតុលា កន្លងទៅនេះ ខណៈពេលដែល​រដ្ឋសភា​តួ​ក​គី កាលពី​ថ្ងៃទី០៤ ខែតុលា ក៏បាន​អនុម័ត​អោយមាន​ប្រតិបត្តិការ​ផ្នែក​យោធា​ឆ្លង​ចូល​ព្រំដែន​ស៊ី​រី ផងដែរ។
មុនពេល​កើតមាន​ហេតុការណ៍ កាលពី​ថ្ងៃ​សុក្រ ទី០៥ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​តួ​ក​គី បាន​ដាស់តឿន​ថា ស៊ី​រី នឹងត្រូវ​ធ្វើការ​វាយ​តបត​យ៉ាង​សាក​សម​ចំពោះ​ការវាយប្រហារ​នានា ដែល​ឆ្លង​ព្រំដែន​ចូលមក​ទឹកដី​របស់ខ្លួន ដោយ​លោក​បាន​ទទូចថា តួ​ក​គី​មិន​ត្រូវការ​សង្គ្រាម ប៉ុន្តែ​ខ្លួន​ត្រៀម​តបត​វិញ ប្រសិនបើ​ខ្លួន​ត្រូវ​រង​ការគំរាមកំហែង​ពីរ​បប​គ្រប់គ្រង​របស់ លោក បា​សា អាល់​អាស​សាត ប្រធានាធិបតី​ស៊ី​រី ដែល​បានធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង តាំងតែ​ពី​ដើមឆ្នាំ ២០១១ មក​នោះ។
ចំណែកឯ ប្រធាន​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី ក៏បាន​អះអាង​នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ​ថា រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​សកាស ព្យាយាម​ពង្រីក​ភាពចលាចល​ក្នុងប្រទេស​អោយ​រីក​រាលដាល​ទៅកាន់​ប្រទេស​នានា ក្នុង​តំបន់ និង​បាន​បកអាក្រាត​ថា ហេតុការណ៍​គ្រាប់កាំភ្លើង​ធំ​ធ្លាក់​ចូលទៅ​ក្នុងភូមិ​មួយ​ក្នុងប្រទេស​តួ​ក​គី គឺជា​ផែនការ​របស់​រដ្ឋាភិបាល​ស៊ី​រី។
គួរ​បញ្ជាក់ថា គ្រាប់កាំភ្លើង​ធ្លាក់​នៅក្នុង​ភូមិ​អាក់​ខា​កាឡេ បានសំលាប់​ជីវិត​ស្ត្រី ចំនួន ២ នាក់ និង​កុមារ ចំនួន ៣ នាក់ ជា​លើកដំបូង ដែល​ប្រជាពលរដ្ឋ​តួ​ក​គី ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការ​ច្បាំង​ប្រយុទ្ធ​គ្នា​ក្នុងប្រទេស​ស៊ី​រី ចាប់តាំងពី​ការបះបោរ​ឡើង​ផ្តួល​រលំ​អំណាច​របស់ លោក​ប្រធានាធិបតី បាស អាល់​អាស​សាត ដែល​ចាប់ផ្តើម​តាំងពី​ខែមីនា ឆ្នាំ២០១១ កន្លងទៅនេះ និង​បានសំលាប់​ជីវិត​មនុស្ស​ជាង ៣០,០០០ នាក់៕

No comments:

Post a Comment

yes