សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន៖ ជា​ការ​ចាប់​ផ្ដើម​មួយ

លោកកៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេសខ្មែរ ពេលធ្វើសន្និសិត
សារពត៌មានថ្ងៃទី១៨មិថុនានៅវិមានសន្ដិភាពទីក្រុងភ្នំពេញ

ភ្នំពេញ ៖បញ្ហាសិទ្ធិមនុស្សអាស៊ាន បានក្លាយ ជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចប្រជុំកំពូល អា ស៊ាន លើកទី២១ ខណៈ​ដែលប្រទេសជាសមាជិកទាំងអស់ បានព្រមព្រៀងគ្នា ក្នុងការបន្ថែមនូវ អត្ថបទថ្មីមួយទៀត ទៅក្នុងសេចក្តីប្រកាស​សិទ្ធិ​មនុស្សអាស៊ាននេះ ព្រមទាំងបានដាក់បន្ថែម នូវ បញ្ហាជម្លោះជនជាតិភាគតិច របស់ប្រទេសមីយ៉ាន់ម៉ា ទៅក្នុងអត្ថបទ​សម្រេចចុងក្រោយ នៃកិច្ច ប្រជុំកំពូលនេះ។

សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះ មានគោលបំណងក្នុងការ កាត់បន្ថយនូវ ការចាប់ខ្លួន និងការធ្វើទារុណកម្ម​ខុសច្បាប់ ។ ប៉ុន្តែសេចក្តីប្រកាសនេះ ត្រូវបានរងនូវការរិៈគន់យ៉ាងខ្លាំងពីសំ ណាក់ក្រុមសកម្មជន និងក្រុមសង្គមនានាថា នៅមានភាពខ្វះចន្លោះជាច្រើន ដើម្បីឈានទៅរក ការ ធ្វើសេចក្តីសម្រេចនោះ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក​ឧប-​នាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់ភ្នាក់ងារសារព័ត៌មានថា នេះ ជាចំណុចចាប់ផ្តើមសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ដោយ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិ មនុស្ស។


បន្ទាប់ពីការពិនិត្យទៅលើ សេចក្តីប្រកាសស្ដីពីសិទ្ធិមនុស្សនេះ រដ្ឋមន្ត្រីការទេសអាស៊ាន បាន សម្រេច ក្នុងការបន្ថែម​នូវ​អត្ថបទថ្មី ក្នុងផ្នែកទីពីរនៃសេក្តីប្រកាស ដែលទាក់ទង ទៅនឹង យន្តការ ក្នុងប្រតិបត្តិការ នៃអាស៊ានខ្លួនឯង។ រដ្ឋលេខាធិការ​ក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ លោក កៅ គឹមហួន   បានបង្ហាញនូវការ​កត់​សម្គាល់ថា អត្ថបទ ថ្មី នេះ ផ្តោតទៅលើការពង្រឹង កិច្ចប្រតិបត្តិនូវសេចក្តីសម្រេច ដោយសមស្របតាមគោលដៅ​របស់​អន្តរជាតិ ក៏ដូចជាប្រទេសជាសមាជិកអាស៊ាន។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានពិភាក្សា ពីបញ្ហា​ជម្លោះ​របស់ក្រុមជនជាតិភាគតិច ក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ព្រមទាំង បានសម្រេច ក្នុងការបញ្ចូលបញ្ហានេះ ក្នុងអត្ថបទ ចុងក្រោយ ដើម្បីធ្វើសេចក្តីសម្រេចនៅចុងបញ្ចប់ នៃកិច្ចប្រជុំ។

លោក កៅ គឹមហួន បានបន្តថា កថាខណ្ឌថ្មី នឹងត្រូវពិភាក្សាគ្នា ក្នុងការធានាដល់ការ ប្រតិបត្តិនូវ សេចក្តីប្រកាស ឲ្យស្រប​ក្នុងអំឡុងពេលនេះ ដោយអនុលោមតាមការប្តេជ្ញាចិត្តជាលក្ខណៈអន្តរជាតិ និងអាស៊ាន ដែលត្រូវធ្វើឡើងដោយ បណ្តា​ប្រទេសជាសមាជិកអាស៊ានទាំងអស់។ 

លោកបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាល អាស៊ានផ្តោតលើបញ្ហាសិទ្ធិ​មនុស្ស នឹងបន្ត ក្នុង ការស្វែងរកមធ្យោបាយ ដើម្បីជំរុញសេចក្តីប្រកាសទាក់ទង នឹងបញ្ហាសិទ្ធិមនុស្សនេះ។ លោកក៏ បាន​ទទួលស្គាល់ផងដែរថា បច្ចុប្បន្នសេចក្តីព្រាងនេះ ពិតជាមានលក្ខណៈពុំទាន់ពេញលេញមែន ប៉ុន្តែវាចាំបាច់ត្រូវធ្វើការ​ចុះ​ហត្ថលេខាសម្រេច ។

សូមបញ្ជាក់ថាពិធីចុះហត្ថលេខារួម របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ត្រូវបានចាប់ផ្តើមនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា នេះទៅលើសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពី ការអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីសិទ្ធិមនុស្ស។

No comments:

Post a Comment

yes