សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

គណបក្សប្រជាជនកាន់អំណាចដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានចាត់ទុកប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ជាកម្មសិទ្ធិផ្តាប់មុខរបស់គេ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរដ៏ក្រាញ់អំណាច និងអសមត្ថភាព

ប្រទេសកម្ពុជាដ៏សែនអភ័ព្វដែលជាទឹកដីសុវណ្ណភូមិ ធ្លាប់តែមានឈ្មោះល្បីរន្ទឺនៅលើសកល លោក និងធ្លាប់ជាប្រទេសមហារាជាណាចក្រមួយផងដែរនោះ ឥឡូវនេះប្រទេសមួយនេះ បាន​និងកំពុងតែបាត់បង់កេរិត្តិ៏ឈ្មោះ កិត្តិយសនៅលើឆាកអន្តរជាតិទៅហើយ មិនតែប៉ុណ្ណោះ​ប្រទេស​មួយនេះក៏បាននិងកំពុងតែស្ថិតនៅក្រោមការប៉ុនប៉ងរំលោភយក​ពីសំណាក់ប្រទេ​ស​ជិត​ខាង​ដែលជាមហាមិត្តរបស់អ្នកដឹកនាំសព្វថ្ងៃនេះថែមទៀតផង ។

ប្រទេសកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនអស់រយៈកាលជាយួរឆ្នាំកន្លមមកនេះ អ្វីៗទាំងអស់ស្ទើរតែរលាយសាបសូន្យ ពលរដ្ឋរស់នៅកាន់តែលំបាកទៅៗ បរទេសក៏ចូលមក រស់នៅនិងលុកលុយប្រទេសមួយនេះកាន់តែច្រើនឡើងៗ ក្រោមនយោបាយបណ្តេញខ្មែរ ចេញ​ យួនចូលស្រុករស់នៅជំនួស ដែលសព្វថ្ងៃនេះអន្តោប្រវេសន៏យួនមានចំនួនយ៉ាងច្រើន លើសលប់រស់នៅលើទឹកដីប្រទេសកម្ពុជា ដោយរដ្ឋាភិបាលលោក ហ៊ុន សែន មិន​ហ៊ានចាត់​វិធានការឡើយ ដែលបញ្ហានេះគឺជារឿងរសើបបំផុតដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែ​គិត​ពិចារណាឲ្យបានដឹតដល់ ។


លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីខ្មែរដែលក្រាញ់អំណាច បាននិងកំពុងតែ​យកប្រទេស​កម្ពុជា និងចាត់ទុកប្រជាពលរដ្ឋខ្មែរទាំងអស់ជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ។ កម្ម​សិទ្ធិផ្តាច់​មុខ​គឺនៅត្រង់ថា គ្រប់បញ្ហាទាំងអស់លោក ហ៊ុន សែន គឺជាអ្នកសម្រេចដោយ​អត្ត​នោម័តខ្លួនឯង មិនតម្រូវឲ្យមានអ្នកណាម្នាក់ជំទាស់នោះឡើយ ។ រួមជាមួយនិងការសម្រេចចាប់ឃុំឃាំង​អ្នក ការពារសិទ្ធិពលរដ្ឋ សិទ្ធិដីធ្លី ក៏ដូចជាអ្នកនយោបាយផងដែរ គឺលោក ហ៊ុន សែន គ្រាន់តែ​បង្ហើបបន្តិច នោះទាំងអាជ្ញាធរ ក៏ដូចជាតុលាការ គឺចាត់វិធានការភ្លាមៗមិនឲ្យលោក ហ៊ុន  អាក់អន់ស្រពន់ចិត្តឡើយ បានន័យថា ច្បាប់នៅស្រុកខ្មែរសព្វថ្ងៃគឺស្ថិតនៅក្រោមបបូមាត់ របស់​លោក ហ៊ុន សែន ។

អ្នកតាមដានស្ថានការណ៏នយោបាយរបស់កម្ពុជាបានលើកឡើងទៀតថា មួយវិញទៀតសូម្បី តែការដកហូតដីធ្លីពីបុគ្គល ឬដីធ្លីស្ថិតនៅតំបន់ ភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌណាដែលលោក ហ៊ុន សែន ត្រូវយកមិនមានអ្នកណាម្នាក់ហ៊ានជំទាស់ឡើយ ដែលលទ្ធផលយើងបានឃើញ​គ្រប់​គ្នា​ស្រាប់ជារៀងរាល់ថ្ងៃ សូម្បីតែសំណងក៏សងមិនបានទៅនិងតម្លៃនៅលើទីផ្សារផងដែរ ដែល ក្នុងនោះអ្នកណាហ៊ានជំទាល់លទ្ធផលគឺមានតែការជាប់គុកច្រវ៉ាក់តែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋខ្មែររស់នៅក្រោមការគ្រប់គ្រងអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រោមអំ​ណាចរបស់លោក ហ៊ុន សែន គឺ​ទទួលរងនូវទុក្ខទារុនយ៉ាងខ្លាំង គ្មានសិទ្ធិក្នុងការតវ៉ា សិទ្ធិក្នុង ការសម្តែងមតិ សិទ្ធិក្នុងការសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត ក្នុងនោះ លទ្ធិប្រជាធិបតេយ្យដែលលោក ហ៊ុន សែន ប្រកាស់ក្តែងៗនោះ គឺកម្ពុជាមានតែសំបកក្រៅតែ ប៉ុណ្ណោះ ដែលលោក ហ៊ុន សែន ធ្វើដើម្បីបិទបាំងភ្លែកបរទេសក្នុងការទទួលបានជំនួយ ។ ជា មួយគ្នានោះជំនួយទាំងអស់ភាគច្រើន គឺធ្លាក់ទៅលើកណ្តាប់ដៃរបស់អ្នកកាន់អំណាចទាំង​អស់​ ហើយ​ភាគតិច​បំផុតបានមកដល់ដៃរបស់ប្រជាពលរដ្ឋ ។

ការប្រព្រឹត្តអំពើពុករលួយ ការដឹកនាំប្រទេសតាមបែបផ្តាច់ការ ការរំលោភសិទ្ធិពលរដ្ឋ របស់​រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានអន្តរជាតិដាក់គំនាបជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅក្រោយពី​ទទួលបានជំនួយលោក ហ៊ុន សែន បានបំភ្លេចចោលនូវការសន្យារបស់ខ្លួនជាមួយនិងអន្តរ​ជាតិ ដែលជាម្ចាស់ជំនួយទាំងនោះ មិនត្រឹមតែប៉ុណ្ណោះលោក ហ៊ុន សែន ថែមទាំងហ៊ានវាយ​ប្រហារម្ចាស់ជំនួយទាំងនោះថែមទៀតផង ដោយគេសំអាងលើចិន ហើយនិងយួន ។ ប្រការ​ទាំងអស់នេះហើយ នៅក្នុងតំណើរ​អញ្ជើញមកកម្ពុជារបស់លោក អូបាម៉ា ដើម្បី​ចូលរួម​ការ​ប្រ​ជុំកំពូលអាស៊ានលើកទី២១ ទាំងព្រឹទ្ធសមាជិកសភាអាមេរិក ក៏ដូចជាអង្គការ អន្តរជាតិនានា​មួយចំនួន បានស្នើរសុំឲ្យលោក អូបាម៉ា លើកយកបញ្ហាលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិ​មនុស្ស និងសិទ្ធិដីធ្លី ធ្វើជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗ មួយចំនួនទៀត​ដើម្បីធ្វើការដាក់គំនាបមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាការវិល​មកកម្ពុជាវិញ​ដោយ​គ្មានលក្ខណ្ឌរបស់លោក សម រង្ស៊ី មេបក្សប្រឆាំងដ៏ធំនៅកម្ពុជាសម្រាប់ ការបោះ​ឆ្នោត​ឆ្នាំ២០១៣ខាងមុខនេះផងដែរ ។ ហើយក្នុងនោះក៏មានអង្គការជាច្រើន រួមជា មួយពល​រដ្ឋ​ដែល​​រងគ្រោះដោយសារតែបញ្ហាដីធ្លី នៅស្ទើរគ្រប់តំបន់បានធ្វើការត្រៀមញត្តិជាស្រេច​សម្រា​ប់ដាក់ជូនលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ។

ជាមួយគ្នានោះការអញ្ជើញមកកាន់ទឹកដីប្រទេសកម្ពុជារបស់លោក អូបាម៉ា ត្រូវបានគេហៅ ផងដែរថា ជាការពោពេញទៅដោយពាក្យបណ្តឹងដើម្បីស្វាគមន៏វត្តមានរបស់លោក ក្នុងន័យ​បង្ហាញឲ្យឃើញពីមុខមាត់ពិតរបស់មេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ និងជាប្រធានអា​ស៊ាន​ដែល​គ្មានសមត្ថភាពនោះ ព្រោះការប្រជុំដែលកន្លងទៅថ្មីៗនេះ គឺប្រធានអាស៊ានបាន​ទទួល​រងនូវភាពអាម៉ាស់យ៉ាងចាស់ដៃ នោះគឺគ្មានការឯកភាពណាមួយដើម្បីចេញសេចក្តីថ្លែង​ការណ៏​រួម ក្រោយពីបញ្ចប់ការប្រជុំនោះឡើយ ដែលកាលនោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខំប្រឹងរកគ្រប់វិធីដើម្បីបិទបាំងរឿងអាម៉ាស់របស់ខ្លួន ដោយលើហេតុផលនេះ ហេតុផល នោះមិនចេះចប់មិនចេះហើយ ។ តែនៅពេលដែលការប្រជុំដែលនៅមិន​បានប៉ុន្មានថ្ងៃ​នេះ​ផង​និងចូលមកដល់ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិតជាមិនអាចបិទបាំងបានឡើយ នូវ សារធាតុពិតរបស់ខ្លួន ដែលនិងត្រូវបង្ហាញយ៉ាងជាក់ច្បាស់ក្នុងពេលនោះ ។

ជាមួយគ្នានេះផងដែរ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ក៏ធ្លាប់បានមានប្រសាសន៏ជា ច្រើនដងមកហើយផងដែរថា អ្នកកាន់អំណាចសព្វថ្ងៃបានចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិ ផ្តាច់មុខខ្លួនឯង ដោយអំណាចទាំងមូលគឺស្ថិតនៅលើមនុស្សតែម្នាក់ប៉ុណ្ណោះ ។ ដោយក្នុង​នោះ​អ្វីដែលជាការព្រួយបារម្ភបំផុត គឺការកាត់ទឹកដីខ្មែរជាដុំៗទៅឲ្យប្រទេសយួនតាមរយៈការ សម្បទានដីសេដ្ឋកិច្ច ដែលមានចំនួន​រាប់ពាន់ រាប់សែន រាប់លានហិតា រហូតដល់៩៩ឆ្នាំ ក្នុង​នោះ​ក្រុមហ៊ុនយួនទាំងនោះបានយកអ្នកជំនាញការ និងកម្មកការរបស់គេ​យ៉ាងច្រើនមកធ្វើ​ ជាកម្មករនៅក្នុងដីសម្បទាននោះ ហើយសួរថាទំរាំតែចប់កិច្ចសន្យា៩៩ឆ្នាំ តើអាចធានាបាន ទេថា យួនទាំងនោះនិងវិលត្រឡប់ទៅកាន់ស្រុកយួនវិញនោះ ។

លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតផងដែរថា មួយវិញទៀតយួនអន្តោប្រវេសន៏ដែល មិនមែនចូលមកកម្ពុជា ជាកម្មករធ្វើការនៅក្នុងដីសម្បទានដែលទទួលបានការផ្តល់ជូនពីរដ្ឋា ភិបាលនោះ ក៏មានចំនួនយ៉ាងច្រើនលើសលប់ដែល ទាំងអស់នេះគឺជាការព្រួយបារម្ភបំផុត របស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិ ប្រជាធិបតេយ្យ ព្រោះប្រវត្តិសាស្រ្តបានបង្ហាញយ៉ាងច្បាស់ហើយថា យួនគឺមានជំនាញ ខ្លាំង​ណាស់ក្នុងការរំលោភយកទឹកដីប្រទេសកម្ពុជា ដូចជាកម្ពុជាក្រោមស្រាប់ ។

លោក គង់ គាំ បានបន្តទៀតថា មូលហេតុទាំងអស់នេះហើយ បានជាគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ធ្វើការរួមបញ្ចូលគ្នាជាកម្លាំងតែមួយដើម្បីបង្កើនសម្លេងឲ្យកាន់តែខ្លាំង ឡើងបន្ថែមទៀត សម្រាប់ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ក្នុងការដណ្តើមយក​ជ័យជំនះលើគណបក្សកាន់អំណាចសព្វថ្ងៃ ដែលបានដឹកនាំប្រទេសទៅរករណ្តៅជ្រោះ​មរណៈ​នោះ ។

ដូចនេះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលអាចសង្គ្រោះប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរចេញពីកណ្តាប់ដៃរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី ។ ប្រសិនបើបងប្អូនមិនចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ក្នុងការ ដណ្តើម​យកជ័យជំនះនៅឆ្នាំ២០១៣ទេ នោះប្រទេសកម្ពុជា និងវាសនាពលរដ្ឋខ្មែរទាំងមូល និងដូចជាទឹកដីកម្ពុជាក្រោម និងពលរដ្ឋកម្ពុជាក្រោម ក្រោមការគ្រប់គ្រង់របស់យួនហាណួយ ដែលរស់នៅគ្មានសិទ្ធិសេរីភាពសូម្បីតែបន្តិចនោះ ៕ 

No comments:

Post a Comment

yes