លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ
ភ្នំពេញៈ អាស៊ានទាំង១០ប្រទេស នឹងប្រកាសចេញ នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហើយក៏អាចឈាន ទៅពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។
លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន
នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១២ បានធ្វើសន្និសីទកាសែត ដោយបានថ្លែងឲ្យដឹងថា សម្រាប់កិច្ច ប្រជុំកំពូលអាស៊ានលើកទី២១នេះ មេដឹកនាំអាស៊ានទាំង១០ប្រទេស អាចចេញប្រកាសនូវភាពជា ដៃ គូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។
ការថ្លែងរបស់លោក គឺធ្វើឡើងមុនពេលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំ នៅវិមានសន្តិ ភាព។ លោក បានឲ្យដឹងបន្ថែមថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ជាការច្របាច់បញ្ចូ ល គ្នា នៃកិច្ចព្រមព្រៀងសេរីចំនួន៥ ជាមួយនឹងប្រកាសដៃគូអាស៊ានចំនួន៦ប្រទេស។
លោក បានមានប្រសាសន៍ដូច្នេះថា «នេះគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យសម្រេចបាននូវកិច្ច ព្រម ព្រៀងចំនួន៥ បន្ថែមទៀត ជាមួយនឹងបណ្តាប្រទេសចំនួន៦បន្ថែមទៀតនៅក្នុងតំបន់។ ប្រទេស ឥណ្ឌា អូស្ត្រាលី ញូហ្ស៊ីឡែន នឹងចុះកិច្ចព្រមព្រៀងជាមួយនាកិច្ចប្រជុំនេះ ហើយបន្ទាប់ មកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើការចុះហត្ថលេខាទៅលើ កិច្ចព្រម ព្រៀង តំបន់ពា ណិជ្ជ កម្មសេរីផងដែរ ។ យើងចង់ឲ្យកិច្ចព្រមព្រៀងចំនួន៥ នៃដៃគូអាស៊ានចំនួន៦ប្រទេសនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងតែមួយ ។ ពោលគឺ ចង់ឲ្យអាស៊ានក្លាយទៅជាដៃគូ នៃតំបន់សេដ្ឋកិច្ច ដែលនឹងត្រូវបានឯកភាពគ្នានៅទីនេះ នារាជធានីភ្នំពេញ»។
លោក ស៊ូរិន្ទ ពិនសុវណ្ណ បានបន្តថា មេដឹកនាំអាស៊ាន និងប្រទេសដៃគូ ក៏នឹងពិភាក្សាផ្លាស់ប្តូរ យោ បល់អំពីបញ្ហាសន្តិសុខ ក្នុងតំបន់ និងពិភពលោក សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងក្រៅ តំបន់ ។ កិច្ចប្រជុំនេះ ក៏ពិភាក្សាផងដែរនូវការរឹតបន្តឹង សកម្មភាពដែលជាឧប សគ្គរាំង ស្ទះលើបញ្ហា ថាម ពល បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាអភិវឌ្ឍន៍ធនធានមនុស្ស បញ្ហាកិច្ចសហប្រតិបត្តិការ ក្នុងពេលមានការគម្រាមកំហែងពីគ្រោះមហន្តរាយ ជាដើម។
ដោយឡែក ចំពោះ បញ្ហាសមុទ្រចិនខាងត្បូងវិញ លោក សូរិន្ទ ពិនសុវណ្ណ នៅមិនទាន់បញ្ជាក់ ឲ្យ បាន ច្បាស់លាស់ទេ ដោយគ្រាន់តែបញ្ជាក់ថា មេដឹកនាំកំពូលអាស៊ានពេលនេះ គួរតែប្រឹងប្រែង ជាង មុន ដើម្បីពិភាក្សាចេញ នូវសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន កុំឲ្យបញ្ហាសមុទ្រចិនខាងត្បូង ក្លាយជាឧបសគ្គនៃកិច្ចប្រជុំនេះ។
តែទោះជាយ៉ាងនេះក៏ដោយ លោក សូរិន្ទ ពិនសុវណ្ណ បានបង្ហាញនូវសេចក្តីសង្ឃឹមថា មេដឹកនាំកំ ពូល អាស៊ាន នឹងចូលរួមទាំងអស់គ្នាក្នុងការដោះស្រាយនូវបញ្ហាមួយនេះ។
No comments:
Post a Comment
yes