សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

សម រង្ស៊ី ៖ ប្រទេសកម្ពុជាកំពុងតែធ្លាក់ចុះដន់ដាបក្នុងកំរិតមួយដ៏ព្រួយបារម្ភ គណបក្ស សង្គ្រោះជាតិ មានតួនាទីសំខាន់ក្នុងការសង្គ្រោះជាតិរបស់យើង

លោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ

ប្រទេសកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ បាននិងកំពុងតែ ជួបគ្រោះថ្នាក់ដ៏ធំធេងដែលរកអ្វីមកបរិយាយស្ទើរតែពុំបាន ព្រោះក្នុងនោះសូម្បីតែបូរណ​ភាព​ទឹកដី ក៏ត្រូវបានប្រទេសជិតខាងរំលោភយក លទ្ធិប្រជាធិបតេយ្យកំពុងតែដើរថយក្រោយ​ទៅ​ៗ ការរំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន ដីធ្លី និងការសំដែងមតិកាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​ទៅៗ មួយវិញទៀតទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិក៏បាននិងកំពុងតែបាត់បង់ស្ទើរ វិនាសហិនហោចទៅហើយផងដែរ ។

គណបក្សប្រជាជនមិនមានឆន្ទៈណាមួយពិតប្រាកដក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីក ចំរើន ប្រជាពលរដ្ឋរស់ក្នុងកំរិតជីវភាពធូធារនោះឡើយ គឺគោលនយោបាយរបស់គេសព្វថ្ងៃ​ដើម្បីបំរើតែយួនហាណួយតែមួយប៉ុណ្ណោះ ដោយហេតុថាជនអន្តោប្រវេសន៏យួនដែលចូល​មករស់នៅលើទឹកដីខ្មែរត្រូវបានរដ្ឋអំណាចសព្វថ្ងៃរបស់លោក ហ៊ុន សែន ការពារយ៉ាងយក​ចិត្តទុកដាក់ជាទីបំផុត ដែលក្នុងនោះសូម្បីតែយួនរំលោភយកដីខ្មែរដែលមានសាក្សី និងភស្តុ តាងជាក់ស្តែងពិតប្រាកដហើយនោះ នៅតែរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើការបដិ សេធ​ជាដរាបដដែល ។


អ្វីដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើរបៀបនេះត្រូវបានអ្នកតានដានស្ថានការណ៏​នយោបាយនៅក្នុងប្រទេសកម្ពុជាលើកឡើងថា គឺបណ្តាលមកពីរដ្ឋាភិបាលលោក ហ៊ុន សែន ជំពាក់គុណយួន ដែលយួនបានលើកបណ្តុបពួកគេឲ្យឡើងកាន់អំណាចដឹកនាំប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ដែលគុណនេះគឺគ្មានថ្ងៃដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចបំភ្លេចបានឡើយ ព្រោះវាជាមហាទិការគុណ ជាគុណដ៏ធំមហិមាររបស់យួនមកលើគណ
ប្រជាជន និងមេដឹកនាំគណបក្សប្រជាជនសព្វថ្ងៃ ។

ហេតុដូចនេះប្រទេសកម្ពុជាប្រសិនបើនៅតែស្ថិតក្រោមការដឹកនាំដោយគណបក្សប្រជាជននេះតទៅទៀត មិនយូរឡើយច្បាស់ជារលាយជាក់ជាមិនខាន ព្រោះការចង់លេបត្របាក់ទឹកដី របស់ប្រទេសកម្ពុជាគឺជាមហិច្ឆិតាចង់បានជាយូរមកហើយរបស់យួនហាណូយ មិនតែ​ប៉ុណ្ណោះ​ពួកគេថែមទាំងចង់លប់បំបាត់ជាតិសាសន៏កម្ពុជាថែមទៀតផង ។ ដែលទាំងអស់នេះ វាមិនដូចជាអ្វីដែលលោក ហ៊ុន សែន បាននិយាយនោះទេថា យួនខាងជើងស្រលាញ់ និង​ស្មោះត្រង់ចំពោះកម្ពុជានោះ ។

ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ក៏ធ្លាប់បានលើកឡើងហើយផងដែរថា ចាប់តាំងពីរូប​លោករស់នៅជាមួយនិងគណបក្សប្រជាជន រហូតដល់ពេលលោកចាកចេញ គឺលោកមិន​ដែលឮ ឬសង្ឃឹមថាយួនស្មោះត្រង់ ហើយនិងស្រលាញ់កម្ពុជាដោយស្មោះឡើយ ព្រោះ​មហិច្ឆិ​តា​​របស់គេតែមួយគត់គឺលេបត្របាក់ទឹកដីកម្ពុជា ។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះផងដែរ ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ក៏​បានមានប្រសាសន៏ឲ្យដឹងផងដែរថា ឥឡូវនេះប្រទេសកម្ពុជាគឺធ្លាក់ចុះដុនដាបដល់កំរិតមួយ ដែលគួរឲ្យបារម្ភ ។ ហើយក្នុងនោះដោយសារតែបញ្ហានៃការព្រួយបារម្ភចំពោះវាសនាប្រទេស កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបែបនេះហើយ បានយើងរួបរួមគ្នាជាធ្លុងមួយ រវាងអ្នកស្នេហាជាតិ ដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងឲ្យទាន់ពេលវេលា សង្គ្រោះឲ្យរួច​ផុតពីមហន្តរាយ ។ ក្នុងនោះលោក សម រង្ស៊ី ក៏បានបញ្ជាក់ផងដែរថា មហន្តរាយនោះគឺការ បាត់បង់ទឹកដី ការបាត់បង់ដីធ្លី ស្រែចំការ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ព្រៃឈើ ព្រៃភ្នំ បឹងបួរ ស្ទឹង ទន្លេ និងទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលរដ្ឋអំណាចសព្វថ្ងៃបានបំផ្លាញ យក​ទៅ​លក់​ឲ្យបរទេស ។

លោក សម រង្ស៊ី បានថ្លែងទៀតថា ក្នុងនោះទឹកដីរបស់ប្រទេសកម្ពុជាយើង ត្រូវបានអ្នកកាន់​​
អំណាចសព្វថ្ងៃពុះ ជ្រាក កាត់ជាដុំៗ យកទៅលក់ឲ្យក្រុមហ៊ុនឯកជនបរទេស ក្នុងនោះជា ពិ​សេសគឺក្រុមហ៊ុនយួន ដែលមានជាច្រើនក្រុមហ៊ុន តាមរយៈការសម្បទានដីសេដ្ឋកិច្ចមាន​រយៈ​ពេលរហូតដល់៩៩ឆ្នាំ លើផ្ទៃដីរាប់ម៉ឺន រាប់លាន និងរាប់សែនហិតា ដែលធ្វើឲ្យប្រ​ទេស​កម្ពុជា​វិនាសហិនហោច និងខ្ទិចខ្ទីស្ទើរតែអស់។ លោក សម រង្ស៊ី បន្តទៀតថា  សួរថាតើប្រជា​ពល​រដ្ឋ​ខ្មែររបស់យើងនៅសល់អីទៀត ? យើងអស់ដី អស់ព្រៃ អស់បឹងបួរ ស្ទឹង ទន្លេ និងអ្វីៗជាច្រើន​ទៀតដែលផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋគឺអស់រលីងហើយ ។ កត្តាទាំង​នេះ​ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្មានជំរើសអ្នកខ្លះដោយមិនអាចរកការងារធ្វើបាន បានសម្រេច​ចិត្តចេញទៅរកការងារធ្វើនៅក្រៅប្រទេស ចាកចោលភូមិ ឋាន ផ្ទះសម្បែង បានផ្តល់​ឪ​កាស​ឲ្យយួនហាណូយចូលមករស់នៅលើទឹកដីប្រទេសកម្ពុជា​កាន់តែច្រើន​ឡើងៗពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។

លោក សម រង្ស៊ី បានថ្លែងទៀតថា ទាំងអស់នេះគឺជាគ្រោះថ្នាក់ធំបំផុតដោយសារតែរដ្ឋាភិ​បាលរព្វថ្ងៃរបស់លោក ហ៊ុន សែន ចេះតែបណ្តោយបើកទ្វារឲ្យជនជាតិយួន និគមយូន អា​ណិក​ជនយួន ចូលមកដណ្តើមដីធ្លីប្រជាពលរដ្ឋខ្មែររបស់យើង ដណ្តើមការងារ កាប់បំផ្លា​ញ​ព្រៃឈើ បំផ្លាញធនធានធម្មជាតិក្នុងដីដូចជា រ៉ែ និងមាស ជាដើម ។ដូចនេះយើងជាអ្នក ប្រ​ជា​ធិបតេយ្យ ជាអ្នកស្នេហាជាតិ មិនអាចបណ្តោយឲ្យរដ្ឋអំណាចសព្វថ្ងៃធ្វើបែបនេះតទៅទៀត បានឡើយ ។ ហេតុដូច្នេះហើយ បានជាគណបក្ស សង្គ្រោះជាតិ មានតួនាទី និងកាតព្វកិច្ច​ជា​ប្រវត្តិសាស្រ្ត ដាច់ខាតត្រូវតែបំពេញបេសកកម្មដើម្បីសង្គ្រោះប្រទេសជាតិរបស់យើង សង្គ្រោះ​​ទឹកដីរបស់យើង សង្គ្រោះទ្រព្យសម្បត្តិប្រទេសជាតិរបស់យើងឲ្យបានទាន់ពេលវេលា ដើម្បី​
ទុកឲ្យប្រជាពលរដ្ឋខ្មែរមានដីធ្វើស្រែចំការ ដើម្បីដោះស្រាយជីវភាពគ្រួសារ និងដើម្បី​ថែ​រក្សាព្រៃឈើរបស់យើងដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះ ។

លោក សម រង្ស៊ី បានថ្លែងទៀតថា ក្នុងនោះក្រោយការទទួលបានជ័យជំនះនៅឆ្នាំ២០១៣​ហើយ​​គណបក្ស សង្គ្រោះជាតិ និងធ្វើការរៀបចំប្រទេសជាតិឡើងវិញ ឲ្យមានភាពល្អប្រសើរ
និងរកការងារឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើគ្រប់គ្នា ដើម្បីទទួលបានប្រាក់ខែសមរម្យរស់នៅក្នុង កំរិតជីវភាពមួយដ៏ធូធារ សម្បូរសប្បាយដូចជាប្រទេសជិតខាងរបស់យើង អ្វីដែលសំខាន់និង យកច្បាប់អន្តោប្រវេសន៏មកអនុវត្តន៏ឲ្យមានប្រសិទ្ធិភាពបំផុត ។ ហើយរាល់ដីធ្លីស្រែចំការ ប្រ​ជាពលរដ្ឋដែលត្រូវបានបាត់បង់ដោយការរំលោភបំពានពីសំណាក់ឈ្មួញទុច្ចរឹត ខិលខូច​ទាំង​នោះគណបក្ស សង្គ្រោះជាតិ និងយកមកប្រគល់សងប្រជាពលរដ្ឋខ្មែរវិញ និងលប់បំបាត់ អំពើ​ពុករលួយ គ្រួសារនិយម បក្ខពួកនិយម ព្រមទាំងពង្រឹងច្បាប់ ប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធ​ភាពជាទីបំផុត ដើម្បីជាការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ គឺប្រព័ន្ធច្បាប់មិនអាចស្ថិតនៅ ក្រោមអំណាចរបស់រដ្ឋាភិបាល និងបុគ្គលរូបណាម្នាក់ឡើយ ។

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៏បន្តទៀតថា លោកសូម អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីយើង សង្គ្រោះជាតិរបស់យើងឲ្យបាននៅឆ្នាំ២០១៣ខាងមុខនេះ ហើយក្នុងនោះប្រសិនបើយើងមិន រួបរួមគ្នាដើម្បីសង្គ្រោះប្រទេសជាតិឲ្យបានក្នុងឆ្នាំ២០១៣ទេ ប្រទេសជាតិរបស់យើងនិង​ជួប​គ្រោះមហន្តរាយដែលមិនអាចជួយសង្គ្រោះបានឡើយ  ។ លោក សម រង្ស៊ី បន្តទៀ​ត​ថា នេះ​គឺ​ជាឪកាសចុងក្រោយហើយ ដែលយើងត្រូវតែសង្គ្រោះជាតិរបស់យើង និងស្រោច​ស្រង់ជាតិ​របស់យើងនោះ ដើម្បីរក្សាទឹកដីរបស់យើងឲ្យបាននៅគង់វង្ស ជាពិសេសដើម្បីរក្សាអាយុជិវិត​ប្រជារាស្រ្តខ្មែរ ក៏ដូចជាដើម្បីធានានូវអនាគត់កូនចៅខ្មែរឲ្យបានភ្លឺថ្លារុងរឿងទៅថ្ងៃខាងមុខ ។

សូមជំរាបជូនផងដែរ ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ គណបក្សដែលត្រូវធ្វើការប្រ​គួតប្រជែងគ្នាយ៉ាងសំខាន់នោះគឺមានតែពីរគត់ នោះគឺគណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន ហើយអ្វីដែលសំខាន់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំង​អស់បានធ្វើការដៅរួចហើយថា នៅឆ្នាំ២០១៣ខាងមុខគណបក្ស សង្គ្រោះជាតិ និងទទួលបាន ជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ព្រោះប្រជាពលរដ្ឋលោកបានយល់ច្បាស់ហើយ ពីអ្វីដែលជាសារធាតុពិតរបស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសដើម្បីតែផលប្រយោជ ន៏របស់ខ្លួន បក្ខពួក ក្រុមគ្រួសារ និងបំរើឲ្យផលប្រយោជន៏យួនហាណូយតែប៉ុណ្ណោះនោះ ។ ហើយប្រជាពលរដ្ឋលោកបានងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងៗ​ពី​   មួ​យ​ថ្ងៃ ទៅមួយថ្ងៃ ដែលសន្ទុះនេះគឺមានឥទ្ធិពលជាងឆ្នាំ១៩៩៣ទៅទៀត ។ ដូច្នេះមនសិការ របស់ពលរដ្ឋខ្មែរឆ្នាំ១៩៩៣ បានក្រោកឡើងជាថ្មីម្តងទៀតហើយ ដើម្បីសង្គ្រោះប្រទេសជាតិពី​កណ្តាប់របស់ជនកាន់អំណាចផ្តាច់ការនោះ ៕


No comments:

Post a Comment

yes