សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​វាយតម្លៃថា​គណបក្សកាន់អំណាច​អាច​ថយ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​ឆ្នាំ​២០១៣ ​ខាងមុខ​


តាម​របាយការណ៍​ថ្មី​មួយ​របស់ អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំមើល​ការ បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញថា គណបក្ស​ប្រជាជន កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច បច្ចុប្បន្ន និង​គណបក្ស​រាជានិយម ដែល​កើតចេញពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​ជាតិនិយម ទំនងជា​ថយ អាសនៈ​សភាតំណាងរាស្ដ្រ​របស់ ខ្លួន​នៅក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣​ខាងមុខ ។ ការវាយតម្លៃ បែបនេះ​ត្រូវបាន​ក្រុមអ្នកវិភាគ នយោបាយ​ទទួលស្គាល់ថា គឺជា រឿង​សមស្រប ព្រោះ​អំពើអាក្រក់ របស់​ក្រុម​មេដឹកនាំ និង​មន្ដ្រី​ជាន់ ខ្ពស់​គណបក្សកាន់អំណាច​ត្រូវបាន ប្រជាពលរដ្ឋ​ខ្មែរ​ដឹងឮ​ទូទាំងប្រទេស រួចទៅហើយ ។ ដូច្នេះ​បើ​ការបោះ ឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ ប្រ ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង យុត្ដិធម៌ គឺ​គណបក្ស​ប្រជាជន​មិន ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ  ច្រើន​តទៅទៀត​ទេ ព្រោះ​ប្រជា ពលរដ្ឋ​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ ដើម្បីឱ្យ​ប្រទេសជាតិ​មានការ​រីក ចំរើន​ឆាប់រហ័ស ។​
 ​នៅក្នុង​របាយការណ៍​ចំនួន​៥​ទំព័រ របស់​អង្គការ​ខុមហ្វ្រែល​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១២​ស្ដីអំពី​ការវាយតម្លៃ​ចំពោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ដ្រ​ឆ្នាំ​២០១៣​បានសរសេរថា សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង ទទួលបាន​ត្រឹម​៨៦​អាសនៈ មិន មែន​៩០​អាសនៈ​ដូច​ការបោះឆ្នោត ឆ្នាំ​២០០៨​នោះទេ ។ រីឯ​គណ បក្ស​រាជានិយម​ដែល​កើតចេញពី ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ និយម​អាច​នឹង​បាត់បង់​អាសនៈ​របស់ ខ្លួន​ទាំងស្រុង​សម្រាប់​អាណ​ត្ដិ​ទី​៥ ខាងមុខ ។
ប៉ុន្ដែ​ទោះជា​យ៉ាងណា អង្គការ​ខុម​ហ្រែ​ល​បានលើកឡើង ថា លទ្ធផល​នៃ​ការបោះឆ្នោត​ខាង មុខ​អាច​ប្រែប្រួល​ខ្លះទៀត​នៅពេល ដែល​អ្នក​មិនបាន​បោះឆ្នោត​ឆ្នាំ ២០១២ និង​អ្នក​ចុះឈ្មោះ​បោះឆ្នោត ថ្មី​ប្រមាណ​៣,៥​លាន​នាក់ ចេញ ទៅ​បោះឆ្នោត​ដោយ​ក្នុងនោះ​ជាង ៥០​ភាគរយ​បាក់ទឹកចិត្ដ​ដោយសារ បញ្ហានយោបាយ ។​
 ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ នេះ​មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជា ជន​បាន​ច្រានចោល​ការព្យាករណ៍ របស់​អង្គការ​ខុមហ្វ្រែល ដែលមាន លោក គល់ បញ្ញា ជានា​យក​ប្រ តិ​ប​ត្ដិ ហើយ​អួតអាង​ថា គណបក្ស ប្រជាជន​កម្ពុជា​នៅតែ​កើន​សំឡេង ថែមទៀត​សម្រាប់​ការបោះឆ្នោត ជាតិ​ឆ្នាំ​២០១៣​ខាងមុខ ។ ក៏ប៉ុន្ដែ ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​វាយតម្លៃ ថា បើ​មានការ​កែទម្រង់​ប្រព័ន្ធ បោះឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (​គ​.​ជ​.​ប​) តាម​អនុ សាសន៍​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្ដរជាតិ គឺ​គណ បក្ស​ប្រជាជន​នឹង​បាត់បង់​អាសនៈ តំណាងរាស្ដ្រ​យ៉ាងច្រើន​ជា​មិន ខាន ។ ដោយសារ​ថា ការបោះ ឆ្នោតជាតិ​កាលពី​ឆ្នាំ​២០០៨ គឺ គណបក្ស​ប្រជាជន​មិនមែន​ទទួល ជ័យជំនះ​ដោយ​សុចរិត​ទេ ព្រោះ គ​.​ជ​.​ប បាន​ប្រើ​ឧបាយកល និង យុទ្ធសាស្ដ្រ​សព្វបែបយ៉ាង​ដើម្បី ជួយ​ឱ្យ​គណបក្ស​ប្រជាជន​ឈ្នះ ឆ្នោត​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ ដែលជា​អ្នកបោះឆ្នោត ។​
 តាម​របាយការណ៍​រប​ស់​អង្គការ ខុមហ្វ្រែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតចេញពី​ការរួមបញ្ចូល​គ្នា រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណ បក្ស​សិទ្ធិមនុស្ស​នឹង​កើន​អាសនៈ ប្រមាណ​៣០​ភាគរយ ឬ​៣៦​អា សនៈ បើទោះបី​គណបក្ស​ទាំងពីរ នេះ​ទទួលបាន​ត្រឹម​២៩​អាសនៈ​ក្នុង ការបោះឆ្នោត​ឆ្នាំ​២០០៨​ក៏ដោយ​។ ការព្យាករណ៍​របស់​អង្គ​ការខុម ហ្វ្រែល​បែបនេះ គឺ​ផ្អែកទៅលើ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ​២០១២ ដែល គណបក្សប្រឆាំង​ទាំងពីរ​រួមគ្នា មាន​សំឡេងគាំទ្រ​កើនឡើង​រហូត ដល់​១០​ភាគរយ ។ ការរួម​គ្នា​រវាង គណបក្ស​សមរង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស​ក្នុងការ​បង្កើត​គណបក្ស សង្គ្រោះ​ជាតិ បានធ្វើឱ្យ​គណបក្ស ប្រឆាំង​ថ្មី​មួយ​នេះ​ក្លាយទៅជា​គូ ប្រជែង​ផ្ដាច់ព្រ័ត្រ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​សម្រាប់​ការបោះ ឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣ ។​
លោក យឹម សុវណ្ណ ជា​តំណាង រាស្ដ្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស សមរង្ស៊ី​បាន​បញ្ជាក់ថា គណបក្ស  សង្គ្រោះ​ជាតិ​នឹង​កើន​សំឡេង​លើស ការព្យាករណ៍​របស់​អង្គ​ការខុម ហ្វ្រែល​ទៅទៀត​ប្រសិនបើ​ប្រជា ពលរដ្ឋ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ដោយ​គ្មាន​ការរំខាន ។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា “​មិន មែន​កើន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណឹង ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង ទទួល​ជ័យជំនះ ហើយ​និយាយ​ជា រួម​ឱ្យតែ​គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត​បំពេញ​តួនាទី និង ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ភាព ឯករាជ្យ និង​អព្យាក្រឹត គឺ​គណ បក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជ័យ ជំនះ ។ ប្រសិនបើ​មាន​វត្ដ​មាន លោក​ប្រធាន សម រង្ស៊ី ចូលរួម ក្នុងការ​បោះឆ្នោត គឺ​សំឡេងគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រហាក់ ប្រហែល​ទៅនឹង​សំឡេងគាំទ្រ​របស់ គណបក្ស​ប្រជាជន ឬក៏​អាច​លើស សំឡេង​គណបក្ស​ប្រជាជន​ទៅ ទៀត ព្រោះ​ប្រជាពលរដ្ឋ​ចង់ឱ្យ មានការ​ផ្លាស់ប្ដូរ​” ។​
 របាយការណ៍​របស់​អង្គ​ការខុម ហ្វ្រែល ក៏បាន​កត់សម្គាល់​ដែរ​ថា សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣​ខាងមុខ មានតែ​គណបក្ស ធំ​២​ប៉ុណ្ណោះ​ដែលជា​គូប្រជែង លេចធ្លោ គឺ​គណបក្ស​ប្រជាជន កម្ពុជា​របស់​នាយករ​ដ្ឋ​មន្ដ្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ  របស់លោក សម រង្ស៊ី ។ ទោះជា យ៉ាងណា​អង្គការ​ខុមហ្វ្រែល​នៅ តែ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ បរិយាកាស​នៃ​ការប្រកួតប្រជែង ដែល​ពុំមាន​ភាពសេរី ត្រឹមត្រូវ និង យុត្ដិធម៌ ប្រកបដោយ​តម្លាភាព ពេញលេញ ។ អ្នកសង្កេតការណ៍ ឯករាជ្យ​មួយចំនួន​ក៏បាន​គាំទ្រ​ចំពោះ ការវាយតម្លៃ​របស់​អង្គ​ការខុម ហ្វ្រែល​ដែរ ដោយ​លើកឡើងថា បើ​ពុំមាន​ការកែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត និង​ពុំមាន​ការផ្លាស់ប្ដូរ​សមា​ស ភាព គ​.​ជ​.​ប ទេនោះ គឺ​ការបោះ ឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ​អាច មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង កាន់តែច្រើន​ថែមទៀត ។​

​ថ្មីៗ​នេះ​សហគមន៍​អន្ដរជាតិ​បាន ជំរុញឱ្យមាន​ការកែទម្រង់​ប្រព័ន្ធ បោះឆ្នោត និង​ផ្លាស់ប្ដូរ​សមាស ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ការបោះឆ្នោតជាតិ​អាណ​ត្ដិ ទី​៥​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​ស្របតាម​ឆន្ទៈ​ប្រជា ពលរដ្ឋ​ខ្មែរ ។ អ្នកវិភាគ​ឯករាជ្យ ជាច្រើន​បាន​វាយតម្លៃថា បើ​លោក អ៊ឹម សួស្ដី នៅតែ​ធ្វើជា​ប្រធាន គ​.​ជ​.​ប ហើយ​លោក ទេព នីថា នៅតែ​ធ្វើជា​អគ្គលេខាធិការ គ​.​ជ​.​ប គឺ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ខាងមុខ​មិនអាច​ប្រ​ព្រឹ​ត្ដទៅ​ដោយ ត្រឹមត្រូវ និង​យុត្ដិធម៌​ទេ ។ ដោយ ហេតុថា មន្ដ្រីជាន់ខ្ពស់​ទាំងពីរ​នាក់ នេះ​ជា​មនុស្ស​របស់​គណបក្ស​ប្រ ជា​ជន ហើយ​មន្ដ្រី​គណៈកម្មការ រៀបចំ​ការបោះឆ្នោត​រាជ​ធានី​-​ខេត្ដ ក៏ដូចជា​មន្ដ្រី​គណៈកម្មការ រៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ សុទ្ធតែជា​មនុស្ស​របស់ គណបក្សកាន់អំណាច ដូច្នេះ​ពួក គេ​នឹងធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី បម្រើ​ប្រយោជន៍​គណបក្ស​កាន់​អំ ណា​ច​ជាមិនខាន ។​

 ក្រុមមន្ដ្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ មើល​ការបោះឆ្នោត​ក្នុងប្រទេស កម្ពុជា បាន​ព្យាករណ៍​ថា ប្រសិន បើ​មានការ​កែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត និង​មានការ​ផ្លាស់ប្ដូរ​សមាស ភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​គណ បក្ស​កាន់អំណាច​មិនអាច​យកឈ្នះ លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល ជា​គណបក្សប្រឆាំង​បានទេ ។ ហេតុនេះ​ការទាមទារ​របស់​គណ បក្សប្រឆាំង និង​សង្គម​ស៊ីវិល​ឱ្យ មានការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត គឺជា​រឿង​សមស្រប ដើម្បី ឱ្យ​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ​ប្រកប ដោយ​តម្លាភាព និង​ស្មើភាព ។ ជាមួយគ្នានេះ​អង្គការ​សហ​ប្រជា ជាតិ សហគមន៍​អន្ដរជាតិ និង​ប្រ ទេស​ម្ចាស់ជំនួយ​នានា​ត្រូវតែ​ដាក់ សម្ពាធ​បន្ថែមទៀត ឱ្យ​រដ្ឋាភិបាល ដឹកនាំ​ដោយ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់​ដឹក នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោតឱ្យ​ខាងតែបាន ។​
 ក្រុមអ្នកវិភាគ​នយោបាយ​ឯក រាជ្យ​បាន​កត់សម្គាល់ថា នៅពេល ដែលមាន​គូប្រជែង​តែ​២​ប្រកួត​គ្នា ក្នុង​ឆាកនយោបាយ​នៃ​ប្រទេស កម្ពុជា គឺ​ប្រជាពលរដ្ឋ​ងាយស្រួល ក្នុងការ​បោះឆ្នោត​គាំទ្រ​គណបក្ស ណាមួយ​ទៅតាម​ឆន្ទៈ និង​ការ ពេញចិត្ដ​របស់ខ្លួន ។ ប៉ុន្ដែ​ស្ថាន ការណ៍​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ប្រជាពលរដ្ឋ​បាន​ងាក​ទៅ​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី កាន់តែ​ច្រើនឡើងៗ ព្រោះ​គណបក្ស​នេះ​មាន​គោល នយោបាយ​ច្បាស់លាស់​ក្នុងការ ស្រោចស្រង់​ជាតិ ការពារ​បូ​រណ ភាព​ទឹកដី និង​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ ប្រសិនបើ​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដ ទៅដោយ​សេរី ត្រឹមត្រូវ និង​យុ​ត្ដិ ធម៌​ស្របតាម​គោលការណ៍​ប្រជា ធិបតេយ្យ ហើយ​មាន​សហគមន៍ អន្ដរជាតិ​តាមដាន​ដិតដល់​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល បាន​ជោគជ័យ​ជាមិនខាន​៕

No comments:

Post a Comment

yes