សមាជិកព្រឹទ្ធសភា (សភាជាន់ខ្ពស់) របស់សហរដ្ឋអាមេរិក បាន ជំរុញឱ្យប្រធានាធិបតី បារ៉ាក់ អូ បាម៉ា លើកឡើងអំពីស្ថានភាពសិទ្ធិ មនុស្សដែលមានភាពយ៉ាប់យ៉ឺននៅ ក្នុងប្រទេសកម្ពុជា ពេលដែលលោក មកចូលរួមក្នុងកិច្ចប្រជុំកំពូលអា ស៊ានលើកទី២១ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២០ខែវិច្ឆិកានៅរាជធានីភ្នំពេញ។ ការជំរុញបែបនេះគឺដោយសារតែ លោក បារ៉ាក់ អូបាម៉ា ស្ថិតនៅ ក្នុងចំណោមមេដឹកនាំបណ្ដាប្រ ទេសមហាអំណាចមួយចំនួនដែល គ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ក្នុងប្រទេស កម្ពុជា ។ សមាជិកព្រឹទ្ធសភាអា មេរិកមានឥទ្ធិពល១២រូបបានជំរុញ ឱ្យប្រធានាធិបតីអាមេរិក ពិនិត្យមើលឡើងវិញអំពីស្ថានការណ៍នៅ កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹង អំពើរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខ បុកម្នេញលើមេដឹកនាំគណបក្សប្រឆាំងក៏ដូចជាទៅលើសកម្មជន សិទ្ធិមនុស្សនានា ។
នៅក្នុងលិខិតចុះថ្ងៃទី៣១ ខែ តុលា ផ្ញើជូនប្រធានាធិបតី បារ៉ាក់ អូបាម៉ា សមាជិកព្រឹទ្ធសភា១២រូប រួមទាំងលោក ចន ម៉ាកខេន អតីត បេក្ខជនឈរឈ្មោះប្រធានាធិបតី បានព្រមានថា ការមិនអើពើចំពោះ របាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា នឹងធ្វើឱ្យអំណាចរបស់ប្រទេសចិន កាន់តែកើនឡើង ។ នៅក្នុងលិខិត នោះបានលើកឡើងថា ការប្រកាន់ ជំហររឹងមាំ និងជាសាធារណៈ ចំពោះការគាំទ្រសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យអំឡុងពេល មកទស្សនកិច្ចជាលើកដំបូងនៅ កម្ពុជារបស់ប្រធានាធិបតីអាមេរិក ជារឿងសំខាន់ណាស់ ព្រោះសំដី របស់ប្រធានាធិបតីអាមេរិកអាច ជួយជំរុញ និងផ្ដល់ទំនុកចិត្ដដល់ ប្រជាពលរដ្ឋកម្ពុជា ហើយជាការ ផ្ញើសារយ៉ាងច្បាស់មួយទៅកាន់ តំបន់ទាំងមូលអំពីតម្លៃ និងក្ដីរំពឹង របស់សហរដ្ឋអាមេរិក ជាពិសេស បន្ទាប់ពីមានបដិវត្ដន៍នៅអារ៉ាប់ ។
លិខិតរបស់សមាជិកព្រឹទ្ធសភា អាមេរិកបានបញ្ជាក់ថា ការមិន លើកឡើងនូវបញ្ហាទាំងនេះនឹងធ្វើ ឱ្យមានការថយចុះចំពោះការគាំទ្រ ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ នៅតំបន់អាស៊ីរបស់សហរដ្ឋអាមេ រិក ហើយបែរជាផ្ដល់ផលប្រ-យោជន៍ដល់លោក ហ៊ុន សែន និងសាធារណរដ្ឋប្រជាមានិតចិនទៅវិញ ។ លិខិតរបស់សមាជិក ព្រឹទ្ធសភាអាមេរិកបានធ្វើឡើង ស្របពេលដែលមានការប្រកួតប្រ ជែងគ្នាកាន់តែខ្លាំងឡើងៗរវាង ចិន និងសហរដ្ឋអាមេរិកដើម្បី ទទួលបានការគាំទ្រពីប្រទេសនៅ អាស៊ីអាគ្នេយ៍ ដែលសព្វថ្ងៃកំពុង តែខ្វែងគំនិតគ្នាដោយសារតែការ គាំទ្រ ឬការប្រឆាំងរបស់ខ្លួនចំពោះ បញ្ហាដែលចិនទាមទារសិទ្ធិកាន់ កាប់ដែនទឹកនៅសមុទ្រចិនខាង ត្បូងដែលសំបូរទៅដោយធនធាន ធម្មជាតិ ។ ជាពិសេសលិខិតរបស់ ព្រឹទ្ធសភាអាមេរិកធ្វើឡើងចំពេល ដែលអាមេរិកដាក់ចេញនូវគោល នយោបាយមកលើតំបន់អាស៊ីប៉ាស៊ី ហ្វិក ដែលនឹងដាក់ពង្រាយបន្ថែម ថ្មីៗទៀតនៃកងកម្លាំងរបស់សហ រដ្ឋអាមេរិកនៅក្នុងតំបន់នេះ ។
នៅក្នុងលិខិតរបស់សមាជិក ព្រឹទ្ធសភាអាមេរិកទាំង១២រូបបាន ប្រើពាក្យសំដីធ្ងន់ធ្ងរដោយចោទ ប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋ មន្ដ្រី ហ៊ុន សែន ថា មានការរំ លោភបំពានជាច្រើន ដូចជាការ មានឥទ្ធិពលលើស្ថាប័នរដ្ឋការ គ្រប់ គ្រងលើតុលាការ និងការបំភិត បំភ័យសកម្មជនសិទ្ធិមនុស្សជាដើម។ សមាជិកព្រឹទ្ធសភាអាមេរិកបាន ទទូចឱ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការលើក លែងទោសលោក សម រង្ស៊ី មេ ដឹកនាំគណបក្សប្រឆាំង ដែលកំពុង រស់នៅក្នុងភាពនិរទេសដើម្បីគេច ខ្លួនពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនា គាររយៈពេលយ៉ាងយូរ ។ សមា ជិកព្រឹទ្ធសភាអាមេរិកបានហៅការ ចោទប្រកាន់របស់ប្រព័ន្ធតុលាការ កម្ពុជាទៅលើលោក សម រង្ស៊ី ថាជារឿងនយោបាយ ហើយអំ ពាវនាវសុំឱ្យមានការប្រព្រឹត្ដត្រឹម ត្រូវលើសកម្មជននយោបាយ និង សកម្មជនសិទ្ធិមនុស្សឆ្នើមៗផ្សេង ទៀត ដើម្បីឱ្យស្របទៅតាមគោល ការណ៍ប្រជាធិបតេយ្យ ។
លិខិតរបស់សមាជិកព្រឹទ្ធសភា អាមេរិកបានលើកឡើងថា “យើង សូមទទូចសុំឱ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យរដ្ឋាភិ បាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យបរិយាកាសនយោបាយ មានភាពល្អប្រសើរមុនការបោះ ឆ្នោតជាតិដែលគ្រោងធ្វើនៅឆ្នាំ ២០១៣ ។ ជាពិសេសការលើក លែងទោសលោក សម រង្ស៊ី មេ ដឹកនាំគណបក្សប្រឆាំង និងអនុ ញ្ញាតឱ្យលោកវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ ព្រោះវានឹង ជួយលើកកម្ពស់ដល់បរិយាកាស នៃការបោះឆ្នោតដែលនឹងធ្វើឱ្យ គណបក្សផ្សេងៗទៀតអាចប្រកួត ប្រជែងដោយសេរី និងយុត្ដិធម៌ ជាមួយគណបក្សកាន់អំណាច គឺ គណបក្សប្រជាជនកម្ពុជា ។ សុំឱ្យ មានការរៀបចំគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតជាថ្មី និង ឯករាជ្យ” ។
សមាជិកព្រឹទ្ធសភាអាមេរិក បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា កំពុងតែក្លាយទៅជាប្រទេសដ៏ គ្រោះថ្នាក់មួយសម្រាប់អ្នកដែល លើកឡើងអំពីបញ្ហាទាំងនេះ ។ ឧទាហរណ៍ដូចជាការធ្វើឃាតលើ លោក ឈុត វុទ្ធី ប្រធានអង្គការ ការពារធនធានធម្មជាតិ កាលពី ខែមេសា ឆ្នាំ២០១២ និងការបាញ់ សម្លាប់កុមារី ហេង ចន្ថា អាយុ ១៤ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នៅភូមិប្រមា ឃុំកំពង់ ដំរី ស្រុកឆ្លូង ខេត្ដក្រចេះ ដោយ សារតែការបណ្ដេញចេញពីដីធ្លី ។ បញ្ហាអាក្រក់ជាងនេះទៅទៀត គឺ ការរឹបអូសយកដីធ្លីប្រជាពលរដ្ឋ ព្រោះតាមរបាយការណ៍របស់អង្គ ការក្រៅរដ្ឋាភិបាលបានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ៤០ ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីដី ធ្លីរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំកន្លង មកនេះ ។ មានន័យថា បញ្ហាដែល កើតឡើងនៅក្នុងប្រទេសកម្ពុជា មិនអាចរំលងពីក្រសែភ្នែករបស់ សមាជិកព្រឹទ្ធសភាអាមេរិកបានទេ ព្រោះសមាជិកព្រឹទ្ធសភាអាមេរិក តាមដានស្ថានភាពនៅក្នុងប្រទេស កម្ពុជាដោយយកចិត្ដទុកដាក់ ។
សមាជិកព្រឹទ្ធសភាអាមេរិក ដែលចូលរួមសរសេរលិខិតជាមួយ លោក ចន ម៉ាកខេន គឺលោក ជូ សេហ្វ លីបឺមែន អតីតបេក្ខជន ឈរឈ្មោះជាអនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាមួយរូបទៀត លោក ប៉ាទ្រិក លាហ៊ី ជាសមាជិក គណៈកម្មការគ្រប់គ្រងការចំណាយ ថវិការបស់រដ្ឋាភិបាល ។ សមាជិក ព្រឹទ្ធសភាអាមេរិកទាំងនោះជំរុញ ឱ្យលោក អូបាម៉ា ប្រើឥទ្ធិពលរបស់ ខ្លួនដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់លើវិស័យជាច្រើន ជាពិ សេសពង្រឹងការគោរពសិទ្ធិមនុស្ស បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមេ ដឹកនាំគណបក្សប្រឆាំង និងសកម្ម ជនសង្គមស៊ីវិលជាដើម ។ ដូច្នេះ នាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនអាច បិទបាំងអំពីបញ្ហាទាំងឡាយដែល កើតឡើងនៅក្នុងប្រទេសកម្ពុជា បានទេ ព្រោះសមាជិកព្រឹទ្ធសភា អាមេរិកមានឥទ្ធិពលជាច្រើនរូប បានដឹងច្បាស់រួចទៅហើយ ។
លោក ភីល រ៉ូបឺតសុន អនុប្រ ធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានលើកឡើង ថាសមាជិកព្រឹទ្ធសភាអាមេរិក ដែលសម្ដែងសេចក្ដីព្រួយបារម្ភរបស់ ខ្លួន ចំពោះបញ្ហាដែលកើតឡើង ក្នុងប្រទេសកម្ពុជាគួរតែរួមដៃគ្នា ជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងគួរតែសម្ដែងក្ដីកង្វល់ជា យុទ្ធសាស្ដ្រចំពោះប្រទេសចិន ។ លោក ភីល រ៉ូបឺតសុន បានលើក ឡើងថា ក្ដីព្រួយបារម្ភរបស់សមា ជិកព្រឹទ្ធសភាអាមេរិកគួរតែអាច ធ្វើឱ្យរដ្ឋាភិបាលរបស់លោកប្រធានា ធិបតី បារ៉ាក់ អូបាម៉ា យកទៅ គិតគូរ និងពិចារណាចំពោះបញ្ហា កើតឡើងនៅកម្ពុជា ។ លោក បានបញ្ជាក់ទៀតថា ការមកបំពេញ ទស្សនកិច្ចរបស់លោក បារ៉ាក់ អូ បាម៉ា មិនមែនគ្រាន់តែមកបំពេញ ទស្សនកិច្ចជាធម្មតានោះទេ ហើយ លោក បារ៉ាក់ អូបាម៉ា ត្រូវតែ លើកឡើងឱ្យបានច្បាស់លាស់ចំពោះ អំពើរំលោភសិទ្ធិមនុស្សនៅក្នុងប្រ ទេសកម្ពុជា ៕
No comments:
Post a Comment
yes