សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

ក្មេង​ប្រុស​ត្រូវ​មេ​ខ្យល់​បោកទៅ​ធ្វើ​ជា​កម្មករ​បាន​វិល​មក​ស្រុក​វិញ

boy
ក្មេងប្រុសដែលត្រូវមេខ្យល់​បោកយកទៅធ្វើជាកម្មករនេសាទ

ព្រះវិហារៈ ក្មេង​ប្រុស​ខេត្ត​ព្រះវិហារ​ពីរ​នាក់​ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​ក្នុង​ប្រទេស​ថៃ​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់​ពី​មាន​កិច្ច​​អន្តរាគមន៍​ពី​ការ​អង្គការ​អាដ​ហុក​និង​រាជ​រដ្ឋាភិបាល​កម្ពុជា។​
កញ្ញា​ហ៊ូ ម៉ាបូណ្ណី បុគ្គលិក​ផ្នែក​អង្កេត​ស្រ្តី​នៃ​សមាគម​ការពារ​សិទ្ឋ​មនុស្ស​អាដ​ហុក​ខេត្ត​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទនេះ​ថា​ក្មេង​ប្រុស​ពីរ​នាក់​ឈ្មោះ​មឿន​ មឿត និង​ឈ្មោះ​ជីម យី អាយុ ១៦​ឆ្នាំ ដូច​គ្នា​រស់​នៅ​ក្នុង​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​ត្បែង​មាន​ជ័យ​ត្រូវ​បាន​មេ​ខ្យល់​ពីរ​នាក់​បោក​យក​ទៅ​ធ្វើ​ជា​កម្មករ​លើ​ទូក​នេសាទ​ថៃ​អស់​ជិត​២ខែ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។
កញ្ញាហ៊ូ ម៉ាបូណ្ណី បាន​បញ្ជាក់​ថា «មេ​ខ្យល់​បាន​លួង​លោម​ក្មេង​ប្រុស​រងគ្រោះ​៥​នាក់​ថា​យក​ទៅ​ធ្វើ​ជា​កម្មករ​កាប់​កូន​ឈើ ១ដើម​គេ​ឲ្យ​៤​ពាន់​រៀល​នៅ​ខេត្ត​កំពង់​ធំ។​ នេះ​ជា​ពាក្យ​កុហក​បោក​ប្រាស់។ មេខ្យល់​បាន​ដឹក​ពួកគេ​ទៅ​ថៃ​ធ្វើ​កម្មករ​នេសាទ​ទាំង​ពួកគេ​មិន​ដឹង​ខ្លួន»។

កញ្ញាហ៊ូ ម៉ាបូណ្ណី​បាន​បន្ត​ថា បន្ទាប់​ពី​បាត់​កូន​ និង​ទទួល​ដំណឹង​ថា​កូន​ត្រូវ​មេខ្យល់​បោក​នោះ លោក​ពៅ មឿន​ដែល​ជា​ឪពុក​របស់​ក្មេង​ប្រុស​ឈ្មោះមឿន​ មឿត​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ឋ​មនុស្ស​អាដហុក​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា។

No comments:

Post a Comment

yes