សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

ពេជ្រ សេរី​រ័ត្ន ពពោះ​កូន​ជិត​គ្រប់​ខែ​ដោយ​គ្មាន​ប្តី​?

IMG_59871

នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​១០០​ភាគ​រយ​នៅ​ឡើយ​ ចំពោះ​ការ​បែក​ធ្លាយ​ព័ត៌​មាន​ជា​ហូរ​ហែ និង​ត្រូវ​បណ្តាញ​សារព័ត៌​មាន​ក្នុង​ស្រុក​ធ្វើ​ការ​ចុះ​ផ្សាយ​ជា​ថ្មី​​បន្ត​បន្ទាប់​ជុំវិញ​ការ​ពពោះ​របស់​អតីត​ពិធី​ការិនី​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ នាង​ ពេជ្រ សេរី​រ័ត្ន ខណៈ​ដែល​នាង​មិន​ទាន់​​មាន​ស្វាមី​នៅ​ឡើយ​នោះ​ ហើយ​បែរ​ជា​ពពោះ​ជិត​ដល់​ពេល​ឆ្លង​ទន្លេ​នោះ​។
មួយ​រយៈ​ចុង​ក្រោយ​នេះ ព័ត៌​មាន​ជុំវិញ​ការ​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​របស់​អតីត​ពិធី​ការិនី​នាង ពេជ្រ សេរី​រ័ត្ន ត្រូវ​បាន​បណ្តាញ​សារ​ព័ត៌​មាន​ជា​ច្រើន​បាន​រំលើក​មក​ធ្វើ​ការ​ចុះ​ផ្សាយ​ ដោយ​ថែម​ទាំង​មាន​ការ​អះ​អាង​ស្ទើរ​ច្បាស់​លាស់​១០០​ភាគ​រយ​ថា នាង​ប្រាកដ​ជា​មាន​ផ្ទៃ​ពោះ​មិន​អាច​ប្រកែក​បាន​មែន​។ ព័ត៌​មាន​មួយ​ចំនួន​ថែម​ទាំង​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា កូន​ក្នុង​ផ្ទៃ​របស់​ពេជ្រ សេរី​រ័ត្ន ជា​កូន​ប្រុស​ថែម​ទៀត​ផង​។ ភាព​លេច​ធ្លាយ​នូវ​រឿង​អាស្រូវ​មាន​ផ្ទៃ​ពោះ​មុន​មាន​ស្វាមី​របស់​អតីត​អ្នក​បម្រើ​ការ​ងារ​ផ្នែក​ទូរ​ទស្សន៍​​បាយ័ន​រូប​នេះ ត្រូវ​បាន​សារ​ព័ត៌​មាន​ទាំង​នោះ ធ្វើ​ការ​អះ​អាង​ថា​បាន​ទទួល​មក​ពី​អ្នក​រស់​នៅ​ជិត​ខាង​របស់​ ពេជ្រ សេរី​រ័ត្ន ដែល​រស់​នៅ​អាគារ​​វីឡា​ភ្លោះ​ក្នុង​បុរី​ពភព​ថ្មី​។

រីឯ​ប្រភព​មួយ​ចំនួន​ទៀត​ដែល​បាន​អះ​អាង​ថា ពេជ្រ សេរី​រ័ត្ន មាន​ផ្ទៃ​ពោះ​នោះ មាន​ដូច​ជា​អ្នក​ផ្សារ​សិន​ជូរី ម្តុំ​ពោធិ៍​ចិន​តុង​ ខណៈ​ដែល​គេ​បាន​ឃើញ​ម្តាយ​របស់ ពេជ្រ សេរី​រ័ត្ន បាន​ដើរ​ទិញ​ពង​ក្ងាន​ដោយ​អះ​អាង​ប្រាប់​គេ​ថា ទិញ​យក​ទៅ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ដើម្បី​ញាំ​ទៅ​ឲ្យ​កូន​នៅ​ក្នុង​ផ្ទៃ​កើត​មក​មាន​ភាព​ឆ្លាត​វៃ​ ដែល​គេ​នឹក​ភ្នក​ថា អ្នក​មាន​ផ្ទៃ​ពោះ​នោះ​អាច​ជា​ ពេជ្រ សេរី​រ័ត្ន ឬ​ក៏​ ជីជី ប៉ុន្តែ​គេ​បាន​ដាក់​បន្ទុក​ថា អ្នក​មាន​ផ្ទៃ​ពោះ​នោះ​អាច​ជា​ ពេជ្រ សេរី​រ័ត្ន ច្រើន​ជាង​ ព្រោះ​ ជីជី នៅ​ចេញ​មុខ​យ៉ាង​ធម្មតា​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍ ខណៈ​ ពេជ្រ សេរី​រ័ត្ន បាន​សម្ងំ​ស្ងាត់​បាត់​ជ្រងំ​ខ្លួន​នោះ​។

No comments:

Post a Comment

yes