លោក គង់ គាំ ប្រធានថ្មីរបស់គណបក្ស សម រង្ស៊ី
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានលោក
ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ត្រូវបានគេមើលឃើញថា បាននិងកំពុងតែដឹកនាំប្រទេសជាតិកាន់តែវិនាសហិនហោចបន្តិចម្តងៗស្ទើតែគ្មានសល់អ្វីឡើយ
ព្រោះគណបក្សកាន់អំណាចមួយនេះបាននិងកំពុងតែយកប្រទេសជាតិទៅដាក់លក់ឲ្យបរទេស ដើម្បីតែអំណាច
និងផលប្រយោជន៏របស់ខ្លួនព្រមទាំងបក្ខពួកតែប៉ុណ្ណោះ ។
ដោយមើលឃើញពីគ្រោះថ្នាក់របស់ប្រទេសកម្ពុជាបែបនេះហើយ គណបក្ស
សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ដែលជាគណបក្សប្រឆាំង និងប្រកាន់យកលទ្ធិប្រជាធិបតេយ្យ
បានសម្រេចរួមបញ្ចូលគ្នាជាកម្លាំងតែមួយ ដើម្បីសង្គ្រោះប្រទេសកម្ពុជាមកវិញ ដោយបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងចុងក្រោយនេះបង្កើបានគណបក្ស សង្គ្រោះជាតិ ដោយជោគជ័យ
។ ព្រោះគណបក្ស សង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់តាមផ្លូវច្បាប់
និងអនុញ្ញាតយល់ព្រមទទួលចុះឈ្មោះចូលក្នុងបញ្ជីឈ្មោះគណបក្សនយោបាយហើយផងដែរ ។
គណបក្ស សង្គ្រោះជាតិ
មានតួនាទីសំខាន់បំផុតនៅក្នុងឆាកនយោបាយប្រទេសកម្ពុជា ដើម្បី ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ
ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានតែពីរប៉ុណ្ណោះសម្រាប់ការបោះឆ្នោត គឺប៉ូលគណបក្ស
សង្គ្រោះជាតិ ដែលមានលោកសម រង្ស៊ី ជាប្រធាន និងជាបេក្ខភាពនាយករដ្ឋមន្រ្តី
តទល់ជាមួយប៉ូលគណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីដូចគ្នាផងដែរ
។
ដូចនេះដើម្បីឲ្យតំណើរការនេះទទួលបានជោគជ័យ កាលពីថ្ងៃទី០២
ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងសមាជវិសាមញ្ញរបស់គណបក្សសម រង្ស៊ី ឆ្នាំទី១៧ លោក សម
រង្ស៊ី ក៏បានធ្វើការប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្ស សម រង្ស៊ី ជាស្ថាពរ ។
ហើយជាមួយគ្នានោះអង្គសមាជក៏បានធ្វើការបោះឆ្នោតជ្រើសរើសលោក គង់ គាំ ជាប្រធានគណបក្ស
សម រង្ស៊ី សម្រាប់អាណត្តិថ្មីនេះផងដែរ ដើម្បីបន្តភារកិច្ចដឹកនាំគណបក្ស សម រង្ស៊ី
ជំនួសលោក សម រង្ស៊ី ដែលបានលាឈប់ និងទៅកាន់តំណែងជាប្រធានគណបក្ស សង្គ្រោះជាតិ
ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣នោះ ។
គណបក្ស សង្គ្រោះជាតិ ត្រូវបានគេរំពឹងថា
និងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ជាក់ជាមិនខាន
ព្រោះដោយសារតែគេបានមើលឃើញថាគណបក្សមួយនេះ មានគោលនយោបាយច្បាស់លាស់ និងពិតប្រាកដក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន
ប្រជាពលរដ្ឋរស់នៅក្នុងតំរិតជិវភាពមួយដ៏សមរម្យ ។ ជាមួយគ្នានេះផងដែរដែលរហូតមកទល់និងពេលនេះ
ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗទាំងក្នុងប្រទេស និងក្រៅប្រទេសបាននាំគ្នាគាំទ្រគណបក្ស
សង្គ្រោះជាតិ គួរឲ្យកត់សម្គាល់ ព្រោះពួកគេចង់បានអ្នកប្រជាធិបតេយ្យពិតប្រាកដមកដឹកនាំប្រទេសជាតិ
។
លោក គង់ គាំ ប្រធានថ្មីរបស់គណបក្ស សម រង្ស៊ី
មានប្រសាសន៏នៅក្នុងពិធីសមាជ គណ បក្ស សម រង្ស៊ី ឆ្នាំទី១៧លោកថា គណបក្ស សង្គ្រោះជាតិ
ដែលមានគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ជាសសរទ្រូងដែលបានផ្តួចផ្តើមឡើងនោះ
យើងត្រូវតែបន្តជ្រោមជ្រែង ចំណែកយ៉ាងពេញទំហឹង
និងប្តូរផ្តាច់បំផុតបន្ថែមទៀតដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ទទួលបានជោគជ័យដូចអ្វីដែលជាការរំពឹងទុកនៅថ្ងៃខាងមុខនេះ
។
ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការសច្ចាផងដែរថា
រូបលោកសូមគោរពលក្ខណ្ឌកត្តិកៈ របស់គណបក្ស សម រង្ស៊ី បន្តស្ថេរភាព បន្តភាពរឹងមាំ
រួមចំណែកយ៉ាងពេញទំហឹងប្តូរផ្តាច់ចំ ពោះគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃអនាគត់
ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជានៅ ឆ្នាំ២០១៣ គឺមានតែពីរប៉ុណ្ណោះ
មានន័យថាមួយទល់នឹងមួយ ។ គណបក្ស សង្គ្រោះជាតិ តទល់ជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ហើយគណបក្ស សង្គ្រោះជាតិ ពិតប្រាកដ
និងជាក់ច្បាស់ណាស់និងទទួលបានជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ដែលបានកាន់អំណាចយូរ និងអសមត្ថភាពនេះយ៉ាងពិតប្រាកដជាក់ជាមិនខាន ។
ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ
បានមានប្រសាសន៏បន្តទៀតផងដែរថា ដូចនេះ យើងត្រូវការឯកភាពជាតិ មិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវទេ
ហើយយើងក៏ត្រូវការបូរណភាពទឹកដីផងដែរ ។ លោកថា បើគណបក្សប្រជាជន៧មករា មិនលប់សន្ធិសញ្ញាឆ្នាំ១៩៨២-១៩៨៤
និងឆ្នាំ១៩៨៥ ដែលជាសន្ធិសញ្ញាបំពេញបន្ថែមស្អីនោះទេ នៅពេលដែលគណបក្ស សង្គ្រោះជាតិ
ឈ្នះឆ្នោតនិងលុបចោលនូវសន្ធិសញ្ញាដែលខុសច្បាប់នេះឲ្យអស់ ហើយ គណបក្ស សង្គ្រោះជាតិ
ក៏និងធ្វើការសើរើឡើងវិញផងដែរ នូវដីសម្បទានសេដ្ឋកិច្ចចំនួន៩៩ឆ្នាំទាំងឡាយណា ដែលមិនបំរើប្រទេសជាតិ
និងបំរើប្រយោជន៏ប្រជាពលរដ្ឋខ្មែរនោះ ។
លោក គង់ គាំ បានថ្លែងទៀតថា គណបក្ស សម រង្ស៊ី គណបក្ស
សិទ្ធិមនុស្ស ដែលបានរួមបញ្ចូលគ្នាជាសម្លេងតែមួយដោយបង្កើតបានគណបក្ស សង្គ្រោះជាតិ
នេះឡើងគឺជាកងឈានមុខ ដើម្បីជំរុញឲ្យអនុវត្តយ៉ាងត្រឹមត្រូវ
និងពេញលិញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១ ហើយក្នុងនោះលក្ខណៈចំបងគឺយើងត្រូវកសាងនីតិរដ្ឋ ពង្រឹងសភា
ពង្រឹងរដ្ឋាភិបាល និងពង្រឹងតុលាការ ដែលសព្វថ្ងៃនេះនៅកម្ពុជាមិនទាន់មាននីតិរដ្ឋត្រឹមត្រូវនៅឡើយទេ
។
លោក គង់ គាំ បានថ្លែងទៀតផងដែរថា ជាមោទនៈភាពមួយ ដែលឥឡូវនេះអង្គការសហប្រជាជាតិ
តំណាងដោយលោក ស៊ូប៊ែឌី ដែលជាអ្នកធ្វើរបាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិ
លោកបានយកចិត្តទុកដាក់និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាយកចិត្តទុកដាក់ទៅលើលោក
សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរ ព្រមទាំងបានសម្តែងការយកចិត្តទុកដាក់ឲ្យមានការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣
ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ យ៉ាងប្តូរផ្តាច់នោះ ។
ដូច្នេះលោកសូមឲ្យបងប្អូនប្រជាជនរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកស្រលាញ់
លទ្ធិប្រជាធិបតេយ្យទាំងអស់ជឿជាក់ចុះថា បើទោះបីជាគណបក្សកាន់អំណាចដែលខ្វះឆន្ទៈ
និងមិនដែលមានគំនិតក្នុងការចង់ឲ្យលោក សម រង្ស៊ី វិញចូលមកកម្ពុជាវិញគេនិងធ្វើការពិចារណាចំពោះបញ្ហានេះ
ដោយសារតែសម្ពាធពីអន្តរជាតិ ហើយមិនយូរទេគេនិងយល់ព្រមក្នុងការបើកផ្លូវឲ្យលោក សម
រង្ស៊ី វិញចូលក្នុងប្រទេសកម្ពុជាវិញជាក់ជាមិនខាន ដោយសេរី និងគ្មានលក្ខណ្ឌ ។
ប្រធានគណបក្ស សម រង្ស៊ី ថ្មីលោក គង់ គាំ
បានមានប្រសាន៏បន្តទៀតផងដែរថា ក្នុងនោះមិនត្រឹមតែលោក ស៊ូប៊ែឌីទេ ដែលទាមទារបែបនេះ
កាលពីពេលកន្លងទៅថ្មីៗនេះសេចក្តីសម្រេចរបស់សភាសហគមន៏អ៊ឺរ៉ុបចំនួន២៧ប្រទេស
ក៏បានទាមទារឲ្យគណបក្សកាន់អំណាចសព្វថ្ងៃពិសេសរដ្ឋាភិបាល ធ្វើការគិតគូរពីការវិលត្រឡប់របស់លោក
សម រង្ស៊ី វិលចូលមកកាន់កម្ពុជាផងដែរ និងគិតគូរពីការកែទំរង់ គជប
ផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ គជប ដើម្បី ឲ្យទុកចិត្ត និងមានជំនឿថា
ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
យ៉ាងពិតប្រាកដ ។ ហើយក្នុងនោះផងដែរឲ្យតែមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ប្រជាពលរដ្ឋខ្មែរដែលទទួលខុសត្រូវជោគវាសនា ផលប្រយោជោជន៏ប្រទេសកម្ពុជា
និងប្រជាពលរដ្ឋខ្មែរ ត្រូវតែទទួលបានជ័យជំនះជាដាច់ខាត ។
លោក គង់ គាំ បានបន្តទៀតផងដែរថា នៅពេលដែលគណបក្ស
សង្គ្រោះជាតិ ទទួលបានជ័យ ជំនះហើយនោះ និងប្រយុទ្ធបោសសំអាតអំពើពុករលួយ
លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ព្រមទាំងរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋ
ឲ្យរួចផុតពីការគ្រប់គ្រងដឹកនាំរបស់ខ្សែស្រឡាយអ្នកលក់ជាតិ
និងអំពីអ្នកកាន់អំណាចដែលយកកម្ពុជាទៅដាក់លក់ឲ្យបរទេសដូចសព្វថ្ងៃនេះ ។
ជាមួយគ្នានោះផងដែរ ជាថ្មីម្តងទៀតរូបលោក( គង់ គាំ ) ក៏សង្ឃឹមដែរថា គណបក្ស សម រង្ស៊ី
គណបក្ស សិទ្ធិមនុស្ស គណបក្ស សង្គ្រោះជាតិ យើងទាំងអស់គ្នានិងប្តូរ ផ្តាច់សាមគ្គីគ្នា
ដើម្បីផ្លាស់ប្តូរអំណាចពីគណបក្សប្រជាជនកម្ពុជា មកអំណាចរបស់គណបក្ស
សង្គ្រោះជាតិ វិញឲ្យបាននៅឆ្នាំ២០១៣ ខាងមុខនេះយ៉ាងដាច់ខាត
។
ជាការពិតមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាគូរប្រគួតប្រជែង ដ៏សាក សមជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
មិនមានគណបក្សឯណាមកជំនួស បានឡើយ ។ ដូចនេះគណបក្ស សង្គ្រោះជាតិ ដែលមានគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជាស្នូល
និងទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពេញលិញ
និងសុខសន្តិភាព ការរីកចំរើនជឿនលឿនរបស់ប្រទេសជាតិ ដើម្បីឲ្យជាតិមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ
។ គណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment
yes