សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 6, 2012

អតីត​ទីប្រឹក្សា​លោក​ជា ស៊ីម​បីរូប​ឡើង​សវនាការ​ឧទ្ទរណ៍​ថ្ងៃ​ពុធ​នេះ

ក្រុម​មេធាវី​ការពារ​ក្ដី​ និង មន្ត្រី​តុលាការ​បាន​និយាយ​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ របស់​អតីត​ទីប្រឹក្សា​បីរូប ​របស់​លោក​ ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ទី ៧​ ​ខែ​វិច្ឆិកា​ នេះ។
លោកពេជ្រ សូរិយា មេធាវីការពារក្តីរបស់ ​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ស្រី​ ផេង គន្ធាបូរី បាន​មាន​ប្រសាសន៍​ថា សវនាការ​​ឧទ្ធរណ៍​សម្រាប់​អតីត​ទីប្រឹក្សា​បី​នាក់​របស់​ប្រធាន​ព្រឹទ្ធ​សភា​លោក​ ជា ស៊ីម ​​គឺ​អ្នក​ស្រី ផេង​​ គន្ធាបូរី ​លោក ពន្លក ហូ និង​លោក ខៀវ ​បូរ៉ា ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៧​ ខែ​វិច្ឆិកា​នេះ។ សវនាការ​ឧទ្ធរណ៍​នេះ​ នឹង​ចាប់​ផ្តើម ​នៅ​ម៉ោង​ ៨:០០ ព្រឹក និង ធ្វើ​ដោយ ក្រុម​ប្រឹក្សា​ចំនួន​៣ រូប និង តំណាង​មហា​អយ្យការ មួយ​រូប។
លោក​មេធាវី ពេជ្រ សូរិយា បាន​បន្ត​ថា​ កូនក្តី​របស់​លោក និង ជន​ជាប់​ចោទ​ទាំងអស់​ខាង​លើ​នឹង​ចូល​រួម សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ពួកគាត់​នៅ​ថ្ងៃ ស្អែក​នេះ។

សូម​មញ្ជាក់​ថា អ្នក​ស្រី ផេង គន្ធបូរី ​អាយុ​៥៧​ឆ្នាំ​ លោក ចាន់ កុសល ​អាយុ​៦២​ឆ្នាំ និង​លោក ពន្លក ហូ អាយុ​៥៨​ឆ្នាំ​ ទាំង​បី​នាក់​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​រយៈ​ពេល​៤​ឆ្នាំ​ ហើយ​លោក ខៀវ បូរ៉ា ​អាយុ​៥២​ឆ្នាំ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៣​ឆ្នាំ​។ លោក ចាន់ កុសល ​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​សួត ​នៅ​ឯ​បន្ទប់​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​ថ្ងៃ​ទី​១៣​មិថុនា​២០១២​។ ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំងកង​រាជ​អាវុធ​ហត្ថ​កាល​ខែ​កញ្ញា​២០១១​ពាក់​ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​និង​ឆបោកប្រាក់​​ក្រុម​ហ៊ុន​បរ​ទេស​យ៉ាង​តិច​៥១​ក្រុម​ហ៊ុន​ រួមមាន៖  ​ក្រុម​ហ៊ុន​ម៉ាឡេស៊ី ​​ចិន វៀត​ណាម កូរ៉េ​ខាងត្បូង ​និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ដោយ​ទទួល​បាន​ប្រាក់​រាប់រយ​ដុល្លារ​តាម​រយៈ​គម្រោង​សាង​សង់​សាលា​រៀន ​ផ្លូវ​ថ្នល់ ​និង​មន្ទីរ​ពេទ្យ​ ព្រម​ទាំង​សេវា​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា៕

No comments:

Post a Comment

yes