លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអនាគត
លោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីរបស់ប្រទេសប្រទេសកម្ពុជាដែលកាន់អំណាចយូរ និងដឹកនាំប្រទេសតាមរបៀបផ្តាច់ការនោះ
ជារៀងរាល់ថ្ងៃបានខំប្រឹងស្រែកក្តែងៗ ថាប្រទេសកម្ពុជា
ក្រោមការដឹកនាំរបស់ខ្លួនមានការអភិវឌ្ឍន៏លើគ្រប់វិស័យ
ប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាព មួយដ៏សមរម្យ ។ ការធ្វើសកម្មភាពបែបនេះរបស់លោក
ហ៊ុន សែន គឺដើម្បីគេងចំណេញយកប្រជាប្រិយភាពសម្រាប់បក្សខ្លួន
និងដើម្បីទទួលបានជំនួយពីបរទេសយកមកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទី ក៏ដូចជាដើម្បីពង្រឹងអំណាចរបស់ខ្លួនគេផងដែរ
។
ប្រទេសកម្ពុជាសព្វថ្ងៃប្រសិនបើយើងមើលតែមួយភ្លែត
ដោយមិនបានធ្វើការគិតពិចារណា និងតាមដានឲ្យបានវែងឆ្ងាយនោះ ពិតជាមានការអភិវឌ្ឍន៏ពិតប្រាកដមែន
ក៏ប៉ុន្តែតែធាតុពិតប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
គ្មានការអភិវឌ្ឍន៏អ្វីគួរឲ្យ កត់សម្គាល់ឡើយ
គឺប្រជាពលរដ្ឋនៅតែរស់នៅស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រដដែលជា ដដែល ។
ការរំលោភសិទ្ធិមនុស្ស
នៅតែកើតមានយ៉ាងពេញបន្ទុក ការរំលោភយកដីធ្លី ផ្ទះសម្បែង ប្រជាពលរដ្ឋនៅតែកើតមានជាបន្តបន្ទាប់គ្មានការថយចុះនោះឡើយ
ការបំផ្លាញទ្រព្យសម្បត្តិធនធានធម្មជាតិ ស្ទើរតែរលាយសាបសូន្យ
បូរណភាពទឹកដីត្រូវបានប្រទេសជិតខាងរំលោភយក ប្រជាពលរដ្ឋភាគច្រើន
លើសលប់នៅតែបន្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសទាំងប្រថុយប្រថាន
ជាពិសេសគឺរដ្ឋាភិបាលសព្វថ្ងៃជំពាក់បំណុលបរទេសឡើងវ័ណ្ឌករ មួយវិញទៀតរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន មួយនេះក៏បាននិងយកប្រទេសកម្ពុជាដាក់លក់ទៅឲ្យបរទេសផងដែរ
ដើម្បីពង្រឹងអំណាចរបស់ខ្លួន ហើយជំនួយភាគច្រើនដែលបានមកពីអន្តរជាតិ តិចតួចបំផុតដែលបានយកមកអភិវឌ្ឍន៏ប្រទេសជាតិ
និងផ្តល់ដល់ប្រជាពលរដ្ឋ ក្រៅពីនេះគឺធ្លាក់ទៅលើកណ្តាប់របស់ពួកអ្នកដឹកនាំប្រទេសអស់នោះទាំងស្រុង
។
ប្រការទាំងអស់នេះហើយដែលធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជានៅតែក្រីក្រដដែល
មិនអាចងើបមុខរួចនោះទេ ខុសពីប្រទេសជិតខាងកម្ពុជា គឺថ្នាក់ដឹកនាំប្រទេសរបស់គេមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាយុជីវិតប្រទេសជាតិរបស់គេ
និងប្រជាពលរដ្ឋគេ គឺគេខិតខំប្រឹងប្រែងកសាងជាតិ
អភិវឌ្ឍន៏ជាតិដើម្បីឲ្យមានភាពរីកចំរើន ដោយគេមិនគិតពីអំណាចជាធំ ដូចជាអ្នកដឹកនាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះឡើយ
។
ជុំវិញទៅនិងការអភិវឌ្ឍន៏តែសំបកក្រៅរបស់រដ្ឋាភិបាលលោក ហ៊ុន
សែន ដើម្បីពង្រឹងអំណាចរបស់ខ្លួននោះ លោក កឹម សុខា ដែលជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ ទៅថ្ងៃអនាគត់ លោកបានមានប្រសាសន៏ឲ្យដឹងថា ការអភិវឌ្ឍន៏របស់រដ្ឋាភិបាលលោក
ហ៊ុន សែន សព្វថ្ងៃនេះគឺជាការអភិវឌ្ឍន៏ខុស ហើយអភិវឌ្ឍន៏គឺប្រមូលតែលុយទុកខ្លួនឯង ប្រសិនបើក្រុមហ៊ុន
ឬ ឧកញ្ញារូបណា គេឲ្យលុយគឺគាត់ចាត់ចែងផ្តល់ជូនតាមការស្នើសុំ បន្ទាប់មកគាត់យកលុយទៅទិញអំណាច
ហើយនៅពេលជិតដល់ការបោះឆ្នោតដើរទិញសារ៉ុង ប៊ីចេង អង្ករ ទឹកត្រី អំបិល និងចែកលុយ ឲ្យប្រជាពលរដ្ឋក្នុងន័យទិញទឹកចិត្ត
និងទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ដើម្បីគាត់បានឡើងកាន់អំណាចបន្តទៅទៀត
ដែលនេះជាវប្បធម៌របស់គណបក្សប្រជាជន ទៅហើយ ។
លោក កឹម សុខា បន្តទៀតថា ដូចជាពេលបច្ចុប្បន្ននេះស្រាប់ ឃើញរឿងទំនាស់ដីធ្លីចាប់កើត
មានកាន់តែខ្លាំង លោក ហ៊ុន សែន ចាប់ផ្តើមបញ្ជូនយុវជនឲ្យទៅវាស់វែងដីចែកជូនប្រជាពលរដ្ឋ
ហើយក្នុងនោះដីដែលវាស់វែងចែកជូនភាគច្រើនគឺដីរបស់គេដែលមានស្រាប់ ប៉ុន្តែដីដែលមានទំនាស់ពិតប្រាកដគឺភាគតិចណាស់ដែលបានវាស់វែងជូនប្រជាពលរដ្ឋប្រាកដនោះ
ដោយលោកសូមលើកយកឧទាហរណ៏ដីនៅតំបន់បឹងកក់ដែលមានទំនាស់យ៉ាងរាំរៃនេះស្រាប់ គឺរហូតមកដល់ពេលនេះទៅហើយរដ្ឋាភិបាលមិនមានចំណាត់ការណ៏ណាមួយជូនប្រជាពលរដ្ឋទាំងនោះឲ្យបានសមស្របឡើយ
ធ្វើឲ្យពួកគាត់នៅ តែស្រែកតវ៉ាទាមទារគ្មានឈប់ឈរដ្ហើយហៅរកភាពយុត្តិធម៌
រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់អាយុជីវិត និងអ្នកខ្លះត្រូវជាប់ពន្ធនាគារមិនទាន់ចេញផង
។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា
បានមានប្រសាសន៏បន្តទៀតថា ការអភិ វឌ្ឍន៏របស់រដ្ឋាភិបាលដើម្បីជាប្រយោជន៏ជាតិ
និងប្រជាពលរដ្ឋ គឺគេមិនធ្វើរបៀបដូចរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះទេ
ដោយលោកសូមធ្វើការពន្យល់ថា ពាក្យអភិវឌ្ឍន៏គឺគេធ្វើយ៉ាងណាឲ្យមានផលប្រយោជន៏រីកចំរើន
ដែលក្នុងនោះទៅប្រទេសជាតិ បន្ទាប់មកបានទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់មូលដ្ឋាន
ម្ចាស់ទឹក ម្ចាស់ដី និងច្បាស់នៃដើមទន់ក្នុងការ អភិវឌ្ឍន៏ជាដើម ។ល។
លោក កឹម សុខា បានបន្តទៀតថា
ឥឡូវនេះការអភិវឌ្ឍន៏បានទៅតែថៅកែ
ហើយនិងអ្នកធំដែលសមគំនិតគ្នាប្រព្រឹត្តតែអំពើពុករលួយតែប៉ុណ្ណោះ ហើយក្នុងនោះប្រទេសជាតិក៏មិនសូវបាន
រីឯប្រជាពលរដ្ឋក៏មិនបាន ដូចនេះការអភិវឌ្ឍន៏សព្វថ្ងៃរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
គឺជាការអភិវឌ្ឍន៏ដើរតាមផ្លូវខុស ។ ដូច្នេះហើយបានជាយើងត្រូវតែធ្វើការផ្លាស់ប្តូរអ្នកដឹកនាំសព្វថ្ងៃនេះនៅឆ្នាំ២០១៣ខាងមុខឲ្យទាល់តែបានជាដាច់ខាត
។
គួរជំរាបជូនផងដែរថា ក្នុងនោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
មិនត្រឹមតែមិនធ្វើការអភិវឌ្ឍន៏ប្រទេសជាតិពិតប្រាកដនោះឡើយ
សូម្បីតែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋាភិបាល របស់លោក ហ៊ុន សែន ក៏បាននិងកំពុងតែជាន់ឈ្លីយ៉ាងខ្លាំងដែរ
ដោយគម្លាតនៃសិទ្ធិរបស់ប្រជាពលរដ្ឋ ក៏ដូចជាគណបក្សប្រឆាំង ជាមួយនិងសិទ្ធិរបស់គណបក្សកាន់អំណាច
គឺមានគម្លាតឆ្ងាយពីគ្នាដូចមេឃនិងដី
គណបក្សកាន់អំណាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអ្វីៗ តែគណបក្សប្រឆាំង និងពលរដ្ឋ
គឺគ្មានសិទ្ធិនោះឡើយ ។
ទាក់ទងទៅនិងបញ្ហាខាងលើនេះលោក កឹម សុខា
បានមានប្រសាសន៏ឲ្យដឹងថា រដ្ឋាភិបាល
សព្វថ្ងៃនេះគ្មានមនសិការនិងគ្មានឆន្ទះ
ក៏ដូចជាគ្មានសមត្ថភាពដើម្បីធ្វើឲ្យប្រជាធិបតេយ្យនៅ
ក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរឡើយ ។ លោកបានបន្តទៀតថា សម្រាប់គណបក្ស
សង្គ្រោះជាតិវិញ នៅពេលជាប់ឆ្នោតឆ្នាំ២០១៣ខាងមុខ និងធ្វើឲ្យប្រជាធិបតេយ្យមានលក្ខលៈ
ល្អប្រសើរ ក្នុងនោះយើងធ្វើឲ្យប្រជាពលរដ្ឋមានឪកាសដូចគ្នាខាងផ្នែកនយោបាយ
មានឪកាសដូចគ្នាខាងសេដ្ឋកិច្ច និងមានឪកាសដូចគ្នាខាងផ្នែកសង្គមកិច្ច
ដែលទាំងអស់នេះហើយ ហៅថាប្រជាធិបតេយ្យ ។
ក្នុងនោះសង្គមប្រជាធិបតេយ្យធ្វើឲ្យប្រជាពលរដ្ឋមានឪកាសដូចគ្នា ខាងផ្នែកនយោបាយ
ប្រជាពលរដ្ឋរូបណាប្រលាញ់គណបក្សណាគឺចូលរួមដោយសេរី គឺគ្មាន
ការរារាំងនិងគំរាមកំហែងឡើយ នេះគឺឪកាសដូចគ្នាខាងផ្នែកនយោបាយ ហើយក្នុងនោះប្រ
សិនបើបក្សមួយមានទូរទស្សន៏ វិទ្យុប្រើប្រាស់គណបក្សមួយផ្សេងទៀតក៏ត្រូវមានដូចគ្នា ដែល
នេះគឺជាឪកាសដូចគ្នាខាងផ្នែកនយោបាយ ។
មួយវិញទៀតឪកាសសេដ្ឋកិច្ច ប្រសិនបើការអភិវឌ្ឍន៏ស្រុកទេសមានការរីកចំរើន
ផលដែលបានមកពីការរីកចំរើននោះក៏បានមកដល់ដៃប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ
មិនមែនបានទៅតែអ្នកធំ អ្នកមានលុយ មានអំណាច និងបរទេសនោះឡើយ ។
ចំណែកឯឪកាសខាងផ្នែកសង្គមកិច្ចវិញ គឺគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ក្នុងការដាក់ចេញយុត្តិសាស្រ្តព្យាបាលជំងឺជូនប្រជាពលរដ្ឋ
ដោយមិនចាំបាច់បង់ប្រាក់ឡើយ ទាំងអ្នកមាននិងអ្នកក្រ ។
ដូចនេះដើម្បីស្រោចស្រង់ប្រទេសជាតិឲ្យមានភាពល្អប្រសើរ
និងប្រជាពលរដ្ឋរស់នៅក្នុងកំរិត ជីវភាពមួយដ៏សមរម្យ មានការអភិវឌ្ឍន៏លើគ្រប់វិស័យ
ព្រមទាំងគោរពបានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យបានយ៉ាងល្អប្រពៃថែមទៀតនោះ សូមបងប្អូនចូលរួម
និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់ៗនៅឆ្នាំ២០១៣ដែលគណបក្ស
សង្គ្រោះជាតិ មានរូបសញ្ញាព្រះអាទិត្យរះ ជាសម្គាល់ ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ
គឺជាជ័យជំនះរបស់ប្រជា ពលរដ្ឋខ្មែរគ្រប់រូប និងប្រទេសជាតិរបស់យើង ៕

No comments:
Post a Comment
yes