សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

គង់ គាំ ៖ បើសម្តេចតេជោ នៅស្មោះត្រង់និងយួនហាណូយខាងជើងប៉ុណ្ណា កឹម សុខា សម រង្ស៊ី នៅតែស្មោះជាមួយគ្នាទ្វេរដង លើសតេជោនិងយួនហាណូយទៀត

'
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី 

លោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា គឺមានជំនាញយ៉ាងប៉ិនប្រសព្វជាទីបំផុតក្នុងការបំបែក បំបាក់អ្នកប្រជាធិបតេយ្យ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ដោយមិនគិតពីអាយុជីវិតជាតិ និងប្រ ជាពលរដ្ឋជាធំឡើយ ។

លោក ហ៊ុន សែន គ្រាន់តែទទួលដំណឹងថាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាន​ដឹ​កដៃគ្នាទៅជជែកចចារពីរឿងចងសម្ពន្ធ័ភាពគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាល​​ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោកថាការចចារគ្នានោះគឺគ្មានបានប្រយោជន៏អ្វីឡើយ ហើយវាក៏មិនអាចទៅរួចបានដែរ ដែលគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស ចង​សម្ព័ន្ធនិងគ្នានោះ ។ ដោយលោក ហ៊ុន សែន បានលើកឡើងទៀតថា គណបក្ស ទាំងពីរនេះ ក៏ធ្លាប់បានចងសម្ព័ន្ធនិងគ្នាម្តងរួចមកហើយផងដែរ កាលពីពេលបោះឆ្នោតជាតិអាណត្តិទី៤ ហើយថ្មី តែត្រូវបានរលាយទៅវិញយ៉ាងឆាប់រហ័ស ហេតុនេះសម្ព័ន្ធភាពរបស់​គណបក្ស​ទាំង​ពីរ​គឺមិនអាចទៅបានឡើយ ។


តែផ្ទុយទៅវិញវាជារឿងដែលធ្វើឲ្យលោក ហ៊ុន សែន ខកចិត្តស្ទើរតែស្ទះបេះដូងដួលនៅនិង​កន្លែងដោយហេតុថា ក្រោយពីការជជែកពិភាក្សាគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស បានរយៈពេលមិនដល់ពីថ្ងៃផងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុង​ម៉ា    នី​ល ប្រទេសហ្វីលីពីន វេលារសៀល​ម៉ោង២ ម៉ោងនៅកម្ពុជា គណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស បានធ្វើសន្និសីទរួមគ្នាមួយដោយធ្វើការប្រកាសពីលទ្ធផលនៃការចចាររវាង​គណ​បក្សទាំងពីរ គឺលទ្ធផលបានបង្ហាញនូវភាពវិជ្ជមានយ៉ាងល្អប្រសើរដោយ​គណបក្ស​ទាំង​ពីរ​ បាន​សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ។ ហើយជាមួយគ្នានោះគណបក្សទាំងពីរ​ក៏​បាន​​សម្រេច​បង្កើត ចលនាមួយដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែល​មានលោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា​ជាអនុប្រធាន លោកស្រី មូរ សុខហួរ ជាប្រ​ធាន​លេខាធិ​ការដ្ឋាន លោក យ៉ែម បុញ្ញាឬទ្ធិ ជាអនុប្រធានលេខាធិការដ្ឋាន លោក ប៉ុល ហំម និង លោក យឹម សុវណ្ណ ជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ព្រមទាំងបា​ន​ចុះ​ហត្ថលេខាលើសេចក្តីថ្លែងការណ៏រួមផងដែរ ។

បន្ទាប់ពីនោះមក ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើសកម្មភាពយ៉ាងផុសផុល ធ្វើឲ្យ ប្រជាពលរដ្ឋកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មកចួលរួមជាមួយនិង ចលនាប្រជាធិ​ប​តេយ្យសង្គ្រោះជាតិ ។ ដោយមើលឃើញពីសភាពការមិនសូវជាស្រួលរបៀបនេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរដ៏ក្រាញ់អំណាច បានចេញមុខជាថ្មីម្តងទៀតចាប់ផ្តើមស្រែកក្នុងន័យ បំបែកបំបាក់ និងបន្ទុចបង្អាក់សន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋមកលើ ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​​ជាតិ ដោយលោក ហ៊ុន សែន បានហៅ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ថាគឺ​ជា​ព្យុះក្នុងក្អម ដោយមិនបានប៉ុន្មានទេនិងរលាយទៅវិញដោយឯកឯង ។

ជាមួយគ្នានោះលោក គង់ គាំ ដែលកាលនោះនៅជាប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក​បានសម្តែងជាប្រតិកម្មទៅលោក ហ៊ុន សែន វិញភ្លាមៗ ក៏ដូចជាការជំរាបជូនឲ្យលោក ហ៊ុន សែន ត្រៀមខ្លួនក្នុងការចុះចេញពីអំណាចនៅឆ្នាំ២០១៣ខាងមុខនេះ គឺលោក គង់ គាំ បាន​លើក​ឡើងថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលកើតឡើងពីការរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មិនដូចជាការលើកឡើងរបស់លោក ហ៊ុន សែន ដែលថា ជាព្យុះក្នុងក្អម ហើយនិងរលាយទៅវិញនោះឡើយ តែលោកសូមផ្តាំថាព្យុះក្នុងក្អមរបស់ ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ និងផ្ទុះតម្រង់ទៅរកលោក ហ៊ុន សែន ហើយ ហើយនៅឆ្នាំ២០​១៣ ឲ្យលោក ហ៊ុន សែន ត្រៀមរៀបចំសាម៊ីរបស់ខ្លួនចេញទៅ អ្នកប្រជាធិបតេយ្យនិងចូល​មកដឹកនាំរដ្ឋាភិបាលវិញម្តងជាក់ជាមិនខាង យ៉ាងពិតប្រាកដ ។

ជាមួយគ្នានោះ សូម្បីតែប្រជាពលរដ្ឋដែលកាលពីមុនមក ធ្លាប់តែគាំទ្រលោក ហ៊ុន សែន តែ​
​នៅពេលនេះពួកគាត់បានស្រែកថា បាយៗ លាហើយសម្តេចតេជោ !!! ។
មូលហេតុដែលប្រជាពលរដ្ឋធ្លាប់តែគាំទ្រគណបក្សប្រជាជន លែងគាំទ្រតទៅទៀតហើយវិល មករួមរស់ជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដោយសារតែពួកគាត់មើលឃើញ ថា ការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈជាង៣០កន្លងទៅនេះ ពួកគាត់គ្មានទទួលបាន ផលប្រយោជន៏អ្វីពីរដ្ឋាភិបាលសូម្បីតែបន្តិចឡើយ តែផ្ទុយទៅវិញពួកគាត់មានតែបាត់បង់ដីធ្លី ផ្ទះសម្បែងដែលជាទ្រព្យសម្បត្តិរបស់គាត់ទៅវិញ ដោយការរំលោភបំពានយកពីសំណាក់អ្នក មានលុយ មានអំណាច និងឈ្មួញទុច្ចរឹត ដែលទទួលបានការសម្បទានដីសេដ្ឋកិច្ចពីរដ្ឋាភិ​បាលរបស់លោក ហ៊ុន សែន នោះ ។

អ្វីទាំងអស់នេះ ជាសាក្ខីភាពបង្ហាញឲ្យឃើញថា ស្មារតីនៃការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរបាន ចាប់ផ្តើមក្រោកឡើងជាថ្មីម្តងទៀតហើយ ដើម្បីប្រឆាំងនិងពួកអ្នកកាន់អំណាចផ្តាច់ការ ។ ដោយ​ការទទួលបានជោគជ័យ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើ ចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ បែបនេះ គណបក្សទាំងពីរបានសម្រេចបង្កើតគណបក្សរួមគ្នាថ្មីមួយ ទៀតដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ដែលគណបក្សនោះមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ហើយរហូតមកដល់ពេលនេះគណកប្ស សង្គ្រោះជាតិ ក៏មានការ​ទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃហើយផងដែរ ដែលបានអនុញ្ញាត្តឲ្យចុះឈ្មោះក្នុងបញ្ជី ឈ្មោះគណបក្សនយោបាយរួចរាល់ហើយ ។

ដូចនេះសរុបសេចក្តីមកគណបក្ស សង្គ្រោះជាតិ គឺដើរតួនាទីយ៉ាងសំខាន់​សម្រាប់ការបោះ​ឆ្នោត​នៅឆ្នាំ២០១៣ ក្នុងការប្រគួតប្រជែងជាមួយនិង គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ហើយប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ គឺនៅ​បន្ទាប់​ពីបានទទួលដំណឹងថា គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ក្នុងចលនាប្រ​ជាធិបតេយ្យសង្គ្រោះជាតិ បានបង្កើតគណបក្សរួមគ្នា ដែលមានឈ្មោះថាគណបក្ស សង្គ្រោះ​ជាតិ បានធ្វើឲ្យពួកគាត់កាន់តែមានចំនួនច្រើនឡើងៗ មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះ​ជាតិ ក្នុងនោះមានទាំងសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន​កំពុងកាន់អំ​ណាច ក៏ដូចជាសកម្មជន របស់គណបក្សដទៃផ្សេងទៀត ជាច្រើនរូបបានមកចូល​រួមជាមួយ​និង​គណកប្ស​ សង្គ្រោះជាតិ ។ អ្វីទាំងអស់នេះ បង្ហាញឲ្យឃើញ​ថាពួកគាត់លែងមាន​ជំនឿលើ​ការ​ដឹកនាំរបស់លោក ហ៊ុន សែន គណបក្សប្រជាជនទៀត​ហើយ គឺមានតែគណបក្ស សង្គ្រោះ​​ជាតិ តែមួយប៉ុណ្ណោះដែលអាចឲ្យពួកគាត់ផ្ញើរក្តីសង្ឃឹមបាន ។

អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានធ្វើការវិភាគថា នៅឆ្នាំ២០១៣ ខាងមុខនេះគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុ ខា ជាងអនុប្រធាន និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ដោយហេតុថា ក្នុងនោះគណបក្ស សង្គ្រោះជាតិ នៅបន្ទាប់ពីមានឧត្តមគតិជាតិខ្ពស់ហើយនោះ គណបក្ស​មួយនេះក៏មានគោលនយោបាយល្អៗ ច្បាស់លាស់ក្នុងការដាក់ចេញជាគោលនយោបាយ​ជាតិ សម្រាប់បំរើនូវសេចក្តីត្រូវការរបស់ពលរដ្ឋ និងប្រទេសជាតិផងដែរ  ដែលខុសពីគណ​បក្ស​ប្រជាជន​ កំពុងកាន់អំណាចសព្វថ្ងៃ ដោយមិនបានគិតពីផលប្រយោជន៏ជាតិ និងប្រ​ជា​ពលរដ្ឋជាធំនោះ គឺគេគិតតែពីផលប្រយោជន៏ខ្លួនជាធំទៅវិញ និងធ្វើនយោបាយដើម្បីបំរើ​បរ​ទេសយួនហាណូយ ដែលជាអ្នកមានគុណរបស់គេថែមទៀតផង ។

គួរជំរាបជួនផងដែរថាលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ដែលជាប់ក្នុងការបោះឆ្នោត ជ្រើសរើសមេបក្សថ្មីនៅក្នុងសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី ឆ្នាំទី១៧ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួននៅទូទាំងប្រទេស លោកបានមានប្រសាសន៏ឲ្យដឹងថា ការរួបរួមគ្នារវាង គណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺដើម្បីជាតិរស់ ហើយផ្ទុយទៅវិញប្រសិនបើ យើងមិនរួបរួមគ្នានោះទេ យើងទាំងអស់គ្នាព្រមទាំងជាតិផងដែរ និងស្លាប់ក្រោមការដឹកនាំ របស់លោក ហ៊ុន សែន ជាក់ជាមិនខានឡើយ ។

លោក គង គាំ បានមានប្រសាសន៏បន្តទៀតផងដែរថា លោកអាណិតសម្តេចតេជោណាស់
ដែលខំប្រឹងទស្សទាយ និងឆ្កឹះឆ្គាលដើម្បីឲ្យគណបក្ស​ទាំងពីរបែកបាក់គ្នានោះគឺវាមិនអាចទៅ រួចទេ សម្តេចអើយ ។ ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការផ្តាំផ្ញើរទៅកាន់សម្តេចតេជោ វិញផងដែរថាបើ សម្តេចតេជោ នៅស្មោះត្រង់និងយួនហាណូយខាងជើងប៉ុណ្ណា លោក កឹម សុខា និងលោក សម រង្ស៊ី នៅតែស្មោះជាមួយគ្នាទ្វេរដងជាងសម្តេចតេជោ និងយួនហា​ណូយ​ខាងជើងទៅទៀត ។

ដូចនេះបានសេចក្តីថា ថ្ងៃអវស្សាន្តរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជន និងចូល​មកដល់នៅឆ្នាំ២០១៣ខាងមុខនេះដោយជៀសមិនរួចឡើយ ។ ជាមួយគ្នានោះ អ្វីដែលជា​ជោគ​ជ័យរបស់គណបក្ស សង្គ្រោះជាតិ គឺជាជោគជ័យយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរ និង​ប្រទេសកម្ពុជារបស់យើងទាំងមូល ដែលពេលនោះហើយព្រះអាទិត្យថ្មី និងរះលើផែនដីចាស់ ក្នុងការផ្តល់ក្តីសង្ឃឹមថ្មី និងស្នាមញញឹមថ្មីជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះតែមានឧត្តមគតិជាតិខ្ពស់ ក្នុងការ កសាង​ប្រទេសកម្ពុជាឲ្យមានការរីកចំរើន មានកិត្តិយសកេរ្តិ៏ល្បីល្បាញនៅលើឆាកអន្តរជាតិ ក៏ដូចជាធ្វើឲ្យពលរដ្ឋរស់នៅប្រកបទៅដោយសេចក្តីសុខ សុភមង្គលជាទីបំផុត ក្រោមការដឹក នាំរបស់គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ប្រជាធាន និងលោក កឹម សុខា ជាអនុប្រធាន រួមជាមួយថ្នាក់ដឹកនាំដ៏ឆ្នើមៗជាច្រើនរូបទៀតនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ ។ ជ័យយោ​ គណបក្ស សង្គ្រោះជាតិ !! ជ័យយោ ព្រះរាជាណាចក្រកម្ពុជា !! ជ័យយោ ប្រជា​ពលរដ្ឋខ្មែរដ៏អង់អាចក្លាហាន !! ៕ 


No comments:

Post a Comment

yes