សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

លិច​ទូក​អន្តោ​ប្រវេសន៍​បង់​ក្លា​ដែស​បាត់​ខ្លួន​ច្រើន​នាក់

121109_17c
សមាជិក​កងទ័ពជើងទឹក ​បង់​ក្លាដែស​ ជួ​យសង្គ្រោះអ្នក​ទូក​​

តំបន់​តេក​ណាហ្វ: មន្ត្រី​យោធា ព្រំដែន​បង់​ក្លា​ដែស​ម្នាក់ បាន​និយាយ​ថា​មនុស្ស​៥១​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាប់​ពី​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ផ្ទុក​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​១១០​នាក់​បាន​ក្រឡាប់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ឯ​ឆក​បឹង​ហ្គាល់​ក្បែរ​ព្រំដែន​ភាគ​ខាង​ត្បូង​បង់​ក្លា​ដែស​ជាប់​នឹង​ព្រំដែន​របស់​មីយ៉ាន់​ម៉ា​ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៨៧​នាក់​បាត់​ខ្លួន​។
វរសេនីយ៍​ទោ​លោក ម៉ូហា​ម៉ាត់​ចា​ហ៊ីដ​នៃ​កម្លាំង​ការ​ពារ​ព្រំ​ដែន​បាន​ថ្លែង​ថា ទូក​នេះ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​មាន​រលក​ធំៗ​នៅ​ក្សែរ​ទី​ប្រជុំ​ជន​តេក​ណាហ្វ​ជា​តំបន់​នៅ​ជាយ​ភាគ​ខាង​ត្បូង​នៃ ប្រទេស​បង់​ក្លាដែស​។
លោក​បាន​ប្រាប់​រ៉យ​ទ័រ​ថា៖
«​រហូត​មក​ដល់​ពេល​នេះ​មនុស្ស​៥១​នាក់​ត្រូវ​បាន​សង្គ្រោះ​ដោយ​ទូក​ឆ្មាំ​ឆ្នេរ​ទូក​នេសាទ​និង​កម្លាំង​ល្បាត​សមុទ្រ​នៃ​កម្លាំង​ព្រំ​ដែន​»។
លោក ចាហ៊ីដ​បាន​ថ្លែង​ថា​ប្រតិ​បត្តិ​ការ​ស្វែង​រក កំពុង​ធ្វើ​ដើម្បី​រក​អ្នក​នៅ​រស់​ផ្សេង​ទៀត​។ គ្មាន​សាក​សព​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។

អ្នក​នៅ​រស់​លោក ចាម័រ​ហូសេន​បាន​ប្រាប់​រ៉យ​ទ័រ​ថា៖ «​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី​ដើម្បី​រក​ការ​ងារ​ធ្វើ​ប៉ុន្តែ​ភ្លាមៗ​នោះ​ទូក​ក៏​បាន​ក្រឡាប់​និង​លិច​។​ខ្ញុំ​បាន​បណ្ដែត ទឹក​ជា​ច្រើន​ម៉ោង​មុន​ពេល​ទូក​នេសាទ​មក​ស្រង់​ខ្ញុំ​ឡើង»។
អ្នក​នៅ​រស់​ពី​ការ​លិច​ទូក​ម្នាក់​ទៀត​លោក​ណាហ្សៀរ​អះ​ម៉េត​បាន​និយាយ​ឲ្យ​ដឹង​ថា​ទូក​នោះ​បាន​ផ្ទុក​មនុស្ស​ណែន​ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​មិន​មាន​ឯក​សារ​ធ្វើ​ដំណើរ​ទេ ហើយ​ម្នាក់​ត្រូវ​បង់​ប្រាក់​ចំនួន​២៧០​ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេ​ស៊ី​នេះ៕ 

No comments:

Post a Comment

yes