សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

ធានា​រ៉ាប់​រង​អាយុ​ជីវិត​ចេញ​សំណង​ជា​លើក​ដំបូង

121109_1b

ភ្នំពេញៈ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​មេនូឡាយហ្វ៍​(​ខេម​បូឌា)​បាន​ផ្តល់​សំណង​ជា​លើក​ដំបូង​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​ផ្តល់​សេវា​នៅ​កម្ពុជា​រយៈ​ពេល​ជាង​៦​ខែ​មក​នេះ​។
លោក​លឹម​ពិសិដ្ឋ​ដែល​បាន​ស្លាប់​កាល​ពី​ចុង​ខែ​តុលា​ដោយ​សារ​តែ​ការ​ប៉ុន​ប៉ង​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​អេវឺ​រ៉េស​ជា​ជន​រង​គ្រោះ​ដំបូង​ក្នុង​គម្រោង​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅ​កម្ពុជា​។
ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​មេនូឡាយហ្វ៍​បាន​ប្រតិ​បត្តិ​ការ​នៅ​ទីផ្សារ​កម្ពុជា​កាល​ពី​ខែ​មិថុនា​ដែល​គិត​មក​ដល់​ពេល​នេះ​ទើប​តែ​ដំណើរ​ការ​ជាង​៦​ខែ​ប៉ុណ្ណោះ​។
លោក​រ៉ូប៊ឺត​អេលៀត​អគ្គ​នាយក​ប្រតិ​បត្តិ​និង​ជា​នាយក​ចាត់​ការ​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​នេះ​ជា​ការ​ផ្តល់​សំណង​លើក​ដំបូង​របស់​ក្រុម​ហ៊ុន​ដល់​អតិ​ថិជន​របស់​ខ្លួន។

ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្តល់​ជូន​ឪពុក​ម្តាយ​របស់​លោក​លឹម​ពិសិដ្ឋ​នោះ​ទេ​ដោយ​អះ​អាង​ថា​ជា​ក្តី​បារម្ភ​ពី​សុវត្ថិ​ភាព​ហើយ​វា​ជា​ការ​ងារ​សម្ងាត់​។
លោក​រ៉ូប៊ឺត​អេលៀត​ក៏​បាន​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​អតិ​ថិជន​ម្នាក់​នេះ​ផង​ដែរ​។ លោក​បាន​ថ្លែង​ថា​៖​«ក្នុង​នាម​អគ្គ​នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​កម្ពុជា​យើង​សោក​ស្តាយ​ជា​ពន់​ពេក​ដោយ​ដឹង​ថា​អ្នក​ពាក់​ព័ន្ធ​គោល​ការណ៍​របស់​យើង​បាន​ស្លាប់​ខណៈ​ដែល​ពេល​ដែល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​សុបិន​របស់​គាត់​ក្លាយ​ជា​ការ​ពិត​។​យើង​បាន​បញ្ជូន​សារ​រំលែក​ទុក្ខ​ទៅ​គ្រួសារ​របស់​គាត់​មិត្ត​ភក្តិ​និង​សហ​ការី​របស់​គាត់​»។
លោក​បាន​បន្ត​ថា​ភ្លាម​ៗ​បន្ទាប់​ពី​មន្ត្រី​ក្រុម​ហ៊ុន​បាន​ដឹង​អំ​ពី​ការ​ស្លាប់​របស់​លោក​ពិសិដ្ឋ​បុគ្គលិក​បាន​ធ្វើ​ការ​យ៉ាង​រហ័ស​រហួន​ដើម្បី​បញ្ជូន​វិកិ​យប័ត្រ​ទៅ​កាន់​គ្រួសារ​របស់​គាត់​នៅ​ឯ​ខេត្ត​សៀម​រាប​។
លោក​បាន​បញ្ជាក់​ថា៖ «​គាត់​ជា​អ្នក​ទី​១​ដែល​យើង​បង់​ជូន​ហើយ​វា​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ទិញ​ធា​នា​រ៉ាប់​រង​ជីវិត​ដើម្បី​មាន​ទំនុក​ចិត្ត​»​។
ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​មាន​បំណង​ទាក់​ទាញ​អតិ​ថិជន​ចន្លោះ​ពី​១​ទៅ​២​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ការ​សម្រេច​បាន​គឺ​អា​ស្រ័យ​លើ​ការ​អប់រំ​និង​ការ​យល់​ដឹង​ពី​សាធា​រណ​ជន​។
លោក​លឹម​ពិសាល​បង​ប្រុស​របស់​លោក​លឹម​ពិសិដ្ឋ​បាន​និយាយ​ថា​ក្រុម​ហ៊ុន​បាន​នាំ​យក​វិក្កយបត្រ​ទៅ​កាន់​ផ្ទះ​ឪពុក​របស់​លោក​នៅ​ក្នុង​ខេត្ត​សៀម​រាប​ដែល​ប្អូន​ប្រុស​របស់​លោក​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ទទួល​។
លោក​បាន​បន្ត​ទៀត​ថា​ប្អូន​ប្រុស​របស់​លោក​បាន​ទិញ​ធានា​រ៉ាប់រង​កាល​ពី​ខែ​កក្កដា​ប៉ុន្តែ​គាត់​មិន​ចាំ​ថា​គាត់​បង់​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ​ដល់​ក្រុម​ហ៊ុន​ទេ​ដោយ​គ្រាន់​តែ​ដឹង​ថា​គាត់​ទិញ​រយៈ​ពេល​១០​ឆ្នាំ​។​លោក​បន្ត​ថា ក្រុម​ហ៊ុន​បាន​ផ្តល់​សំណង​ប្រមាណ​១៤​០០០​ដុល្លារ​អាមេរិក​។
លោក​ថ្លែង​ថា​៖​ «​លុយ​នេះ​មិន​ច្រើន​ទេ​សម្រាប់​ខ្ញុំ​លុយ​នេះ​មិន​អាច​ប្តូរ​យក​ជីវិត​បាន​ទេ​។​ប្រសិន​នៅ​រស់​ប្អូន​ខ្ញុំ​អាច​រក​បាន​ច្រើន​ជាង​នេះ​»​។​លោក​រ៉ូប៊ឺត​អេលៀត​មិន​បាន​បញ្ចេញ​អំពី​ដំណើរ​ការ​រីក​ចម្រើន​ថ្មី​ៗ​ទាក់​ទង​ទៅ​នឹង​ក្រុមហ៊ុន​ទេ​តែ​លោក​បញ្ជាក់​ថា​លោក​នឹង​បញ្ចេញ​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ទាំង​អស់​។
ទោះ​យ៉ាង​នេះ​ក្តី​កាល​ពី​ចុង​ខែ​សីហា​លោក​David ​Wong​ប្រធាន​ក្រុម​ហ៊ុន​នេះ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​មក​ដល់​ចុង​ខែ​សីហា​ក្រុម​ហ៊ុន​ទទួល​ប្រាក់​បុព្វ​លាភ​ចំនួន​២​ម៉ឺន​ដុល្លារ​ពី​អតិ​ថិជន​ប្រមាណ​១០០​នាក់​៕

No comments:

Post a Comment

yes