សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 20, 2012

កម្ពុជា​ជា​គ្រូ «ប្រជាធិបតេយ្យ» របស់​មីយ៉ាន់ម៉ា​ ឬ​ភូមា?

លោកប្រាក់ សុខុន ក្នុងសន្និសិតកាសែតថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌល
ផ្សព្វផ្សាយ នៃវិមានសន្តិភាព

លោកប្រាក់ សុខុន បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងលោក អូបាម៉ា ឯក ភាពឲ្យក្រុមការងារ​ប្រទេសទាំងពីរ ពិភាក្សាគ្នាឡើងវិញ អំពីបញ្ហាលុបបំណុល ហើយកម្ពុជា ស្នើសុំ ឲ្យ មានការដោះស្រាយជាលក្ខណៈទ្វេភាគី និងសុំបង្វែសំណងនេះ ជាជំនួយលើ វិស័យសិក្សា ធិការ អប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ លោករដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី បានបន្តថា លោក អូបាម៉ា មានសង្ឃឹម ពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក នឹងជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយកម្ពុជា ក្នុងប្រយោជន៍ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តទៀត។

ដោយឡែកទាក់ទង និងការគោរពសិទ្ធមនុស្ស លោកបន្តថា លោក ហ៊ុន សែន បានមានប្រសាន៍ថា «ប្រទេសកម្ពុជា មាន​ការគោរពសិទ្ធិមនុស្ស បើប្រៀបធៀបទៅនឹងប្រទេសជិតខាង»។ លោកបាន លើកជាឧទាហរណ៍ថា ប្រទេសខ្លះ​មិនត្រឹមបិទ​គណបក្សនយោបាយនោះទេ គឺថែមទាំងចាប់ខ្លួន អ្នកនយោបាយទៅដាក់គុកផងទៀត។


រីឯបញ្ហាការបោះឆ្នោតវិញ លោកប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានច្បាប់របស់ខ្លួន ដែលមិនអាច ធ្វើតាមសំណើ អ្នករាយ​ការណ៍ពិសេសនោះបានទេ ព្រោះថា គេស្នើឲ្យមាន សមាជិកគណ បក្សប្រ ឆាំង ចូលទៅក្នុងគណៈកម្មការជាតិ រៀបចំការ​បោះឆ្នោត ហើយកម្ពុជាកំពុងតែពង្រឹងឯករាជ្យ និងអព្យាក្រឹតភាព នៅក្នុងគណៈកម្មការនេះ។

ទាក់ទិនទៅនឹងបញ្ហាដីធ្លី លោកប្រាក់ សុខុន បានស្រង់សម្ដី លោកហ៊ុន សែន ថា លោកនាយករដ្ឋ មន្ត្រី ទទួលស្គាល់ថា ពិត​ជាមានជម្លោះដីធ្លី ប្រាកដមែន ទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញ នូវ «គោលនយោបាយចាស់» សំរាប់សកម្មភាពថ្មី​លើបញ្ហាដីធ្លី។ ហើយថា បញ្ហាដីធ្លី ជាពិសេសការ ជម្លៀស ប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬដីធ្លីនោះមានចំនួន«តិចតួច​»តែ​ប៉ុណ្ណោះ វាមិនមែនដូច ការលើកឡើងរបស់គណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ ពីព្រោះប្រជាពលរដ្ឋទាំងនោះ «រស់នៅលើដីដោយខុសច្បាប់» ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។

រីឯបញ្ហាអ្នកទោសនយោបាយវិញ លោក ហ៊ុន សែន បានលើកថា នៅកម្ពុជា«មិនមាន អ្នកទោស នយោបាយ»នោះទេ ។ កម្ពុជាមានតែ អ្នកនយោបាយ«មានទោស»តែប៉ុណ្ណោះ។

ហើយក្នុង រយៈ កាលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក អូស្ត្រាលី ក៏ដូចជាសហភាពអឺរ៉ុប ធ្លាប់បានពឹងពាក់រូបលោក​ផ្ទាល់ (ហ៊ុន សែន) ដើម្បីជួយទៅនិយាយជាមួយមេដឹកនាំភូមា ពីបញ្ហាកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ តែឥឡូវ​បែជា​កម្ពុជា ដែលជាគ្រូ«ប្រជាធិបតេយ្យ»របស់ មីយ៉ាន់ម៉ា នោះមានចំណាត់ថ្នាក់អន់ជាងប្រទេសមីយ៉ាន់ម៉ាទៅវិញ៕


No comments:

Post a Comment

yes