សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 20, 2012

កម្ពុជា​​ថា​​ជា​«នយោបាយនីយកម្ម» តែ​អាមេរិក​ថា​​ជា​​«ឧបសគ្គ»


លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​និយាយរម្លឹកឡើងវិញ នា​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​ បន្ទាប់ពីសន្និ សិតកាសែត ស្ដីពី​ជំនួបទ្វេ​ភាគី ត្រូវបានធ្វើម្ដងរួចមកហើយ ដោយលោកប្រាក់ សុខុន កាលល្ងាច ម្សិលម៉ិញ នៅមណ្ឌល​ព័ត៌មាន​ដដែលនេះ។  លោក ខៀវ កញារឹទ្ធ បានស្រង់សម្ដី លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹង ការលើកឡើងរបស់លោកប្រធានាធិបតី​​អាមេរិក បារ៉ាក់ អូបាម៉ា ទាក់ទងនាយកវិទ្យុសម្បុកឃ្មុំ  យ៉ាងដូច្នេះថា «លោក ម៉ម សូណង់ដូ មិន​មែនជាប់ទោស​ក្នុងនាម​អ្នកសារព័ត៌មាន​ទេ»។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ជាថ្មី ពីការជួបគ្នា​រវាង លោក អូ​បា​ម៉ា និង​លោក ហ៊ុន សែន ថាបាន​ស្វែង យល់​ពីគ្នា​ទៅវិញ​ទៅមក ដែល​នេះ​ជា​ចំណុច​ចាប់ផ្តើម ​ទំនាក់ទំនង​គ្នា​មួយ​ដ៍​ល្អ​ សម្រាប់​ឆ្ពោះទៅ​ថ្ងៃ​អនាគត។ លោកបានពន្យល់ថា «គឺ​ល្អ​ណាស់ មិន​ដូច​ក្រុម​ប្រឆាំង​ខ្លះ បាន​លើកឡើងថា លោក អូ​បា​ម៉ា មកជួប​តែ២០នាទី​ប៉ុណ្ណោះ​នោះទេ។ តាមពិត​ជំនួប​នេះ​មាន​ដល់​ទៅ ៤០នាទី (...) ចំណែក ឯ​បញ្ហា​សិទ្ធិមនុស្ស គ្រាន់តែ​ជា​បញ្ហា​តូច​មួយ​ប៉ុណ្ណោះ។»


ការលើកឡើងរបស់លោក ខៀវ កញារឹទ្ធ ផ្ទុយនឹងការលើកឡើងរបស់ ទីប្រឹក្សាសន្តិសុខជាតិ អាមេ រិកលោក ប៊េន រ៉ូដេស (Ben Rhodes) ដែលថាលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ក្នុង «ជំនួបដ៏តឹង តែង» ជាមួយនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថាការរំលោភសិទ្ធិមនុស្ស ជា«ឧបសគ្គ» ទៅដល់ជម្រៅនៃទំនាក់ទំនងទ្វេភាគី អាមេរិក និងកម្ពុជា។

ជំនួបទ្វេភាគី ទល់មុខ រវាងលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីខ្មែរ បានធ្វើឡើងក្ នុងដណើរមកចូលរួម ក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ រៀបចំដោយប្រទេសកម្ពុជា នៅក្រោយ តែ ប៉ុន្មានម៉ោងប៉ុណ្ណោះ ពីដំណើរទស្សនកិច្ចរបស់​លោកប្រធានាធិបតី នៅទីក្រុងរ៉ង់ហ្គូន ប្រទេស ភូមា។ ឆ្លើយតបនឹងការសាកសួរ របស់ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP) លោក ប៊េន រ៉ូដេស បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់យ៉ាងសំខាន់ ទៅលើ «បញ្ហា សិទ្ធិមនុស្ស» ជាមួយនឹងដៃគូរសន្ទនារបស់លោក។

ប្រធានាធិបតីអាមេរិក បានលើកបញ្ជាក់ ទៅលោកហ៊ុន សែន ពីសារសំខាន់ នៃការបោះឆ្នោត ត្រឹម ត្រូវនិងសេរី និងការដោះ​លែង​អ្នកទោសនយោបាយ។ តែភាគីកម្ពុជា បានច្រានចោល ពីរាល់ ការ ចោទប្រកាន់ទាំងនេះ ដោយថា ខ្លួនបានរងគ្រោះនឹង «យុទ្ធនាការមូលបង្កាច់ការពិត»។

ទាក់ទងនឹងអ្នកទោសនយោបាយ លោកអូបាម៉ា បានលើកយកករណីចំឈ្មោះមួយ ទៅលើលោក ម៉ម សូណង់ដូ ជានាយក​វិទ្យុក្នុងស្រុក «សំបុកឃ្មុំ» ដែលត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោស អោយជាប់ពន្ធនាគា ចំនួន២០ឆ្នាំ ពីបទបង្កើតតំបន់​អប្បគមន៍ ក្នុងខេត្តក្រចេះ។

សូមអានរបាយការណ៍ របស់មនោរម្យព័ងអាំងហ្វូ ជុំវិញករណីលោកម៉ម សូណង់ដូ ដោយចុចលើ ទីនេះ

លោក ប៊េន រ៉ូដេស បានបញ្ជាក់ថា នៅពេលចាប់ផ្ដើមជំនួប លោកបារ៉ាក់ អូបាម៉ា បាននិយាយទៅ កាន់ លោកហ៊ុន សែន ពី​ដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសភូមា ដើម្បីជាឧទាហរណ៍មួយ ដែលថាប្រទេសនេះកំពុងស្ថិត ក្នុងដំណើរដើរ​ទៅមុខ នៃការកែទម្រង់នយោបាយ និងបង្កើន ការ គោរពសិទ្ធិមនុស្ស ដែលគូរតែយកគំរូតាម។ តែក្នុងសន្និសិតកាសែត ក្រោយ​ជំនួបល្ងាចថ្ងៃ ទី១៩ វិច្ឆិកា នោះដដែល លោកប្រាក់​ សុខុន ទំនងជាចង់តបទៅនឹង ការលើកឡើងរបស់​លោក អូបាម៉ា​នេះ យ៉ាងដូច្នេះថា «ប្រទេសធំៗមួយចំនួន បានមកពឹង សុំសម្ដេចតេជោ ទៅនិយាយជាមួយ រដ្ឋាភិ បាលមីយ៉ានម៉ា អោយ​ធ្វើការកែទម្រង់ (...) ដោយឥឡូវនេះ តាមរយះយុទ្ធនាការមួលបង្កាច់នេះ ហាក់ដូចជា​កម្ពុជា  ឥឡូវ​ក្លាយទៅជាកូនសិស្សដែលអាក្រក់ជាង​មីយ៉ាន់ម៉ាទៅវិញ»៕


No comments:

Post a Comment

yes