សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 30, 2012

លោក ឈាង វុន ត្រៀម​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង

២៦-មីនា-២០១០: ជនជាតិ​ព្នង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​
ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​រាជធានី​ភ្នំពេញ

តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បរទេស​នៃ​រដ្ឋ​សភា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ប្រកាស​ថា លោក​នឹង​ថ្លែង​សុំទោស​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជា​សាធារណៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា ក្រោយ​ពី​លោក​បាន​ថ្លែង​ចាត់​ទុក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា មាន​ភាព​កាច​សាហាវ​ដូច​ជនជាតិ​ព្នង។
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស សរុប​ចំនួន​ជិត ៣០​នាក់ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​យ៉ាង​តក់ក្រហល់ នៅ​គ្រា​លោក ឈាង វុន ហៅ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខ និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា​ជា​មនុស្ស​ព្នង ឬ​ជា​មនុស្ស​ព្រៃផ្សៃ។

គម្រោង​សុំទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ជនជាតិ​ភាគ​តិច និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ពាក្យ​សំដី​មាក់ងាយ​ដល់​ជន​ជាតិ​ព្នង។

No comments:

Post a Comment

yes