ចំនួនអ្នកស្លាប់ក្នុងសហរដ្ឋអាមេរិក និងកាណាដាដោយសារតែព្យុះកំណាច សែនឌី ដែលបានបោកបក់មកលើឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បានឡើងដល់យ៉ាងតិចណាស់ ៩៨នាក់ បន្ទាប់ពីចំនួនអ្នកស្លាប់ ត្រូវបានរាយការណ៍ពីទីក្រុង ញូវយ៉ក រដ្ឋញូវជឺស៊ីនិងពីកន្លែងដទៃទៀត។
ប៉ូលីសនិយាយថា អ្នកស្លាប់ក្នុងទីក្រុងញូវយ៉កឡើងដល់ ៤០នាក់។ ហើយយ៉ាងហោចមានសាកសព២០នាក់ក្នុងចំណោមនោះ ត្រូវបានរកឃើញនៅលើកោះ ស្តេតថិន ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
ចំណែកឯនៅក្នុងរដ្ឋញូវជឺស៊ី អាជ្ញាធរក៏បានឲ្យដឹងដែរថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋនេះមានដល់ ១៣នាក់ ខណៈក្រុមជួយសង្គ្រោះអាចទៅដល់តំបន់បំផ្លិចបំផ្លាញនោះហើយ។
អាជ្ញាធរក៏បានឲ្យដឹងទៀតផងដែរថា ព្យុះនេះបានឆក់យកជីវិតមនុស្ស ៦៩នាក់នៅ Caribbean រួមទាំង យ៉ាងហោចណាស់ ៥៤នាក់នៅប្រទេស ហៃទី និង១១ នាក់ នៅប្រទេសគុណបា មុនពេលព្យុះនេះធ្វើដំណើរទៅប៉ះទង្គិចនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា ព្យុះសែនឌី ទំនងជាត្រូវបានគេចាត់ជាព្យុះមួយដែលបំផ្លាញច្រើនបំផុតនៅក្នុង ប្រវត្តិសាស្រ្តអាមេរិក។ ក្រុមហ៊ុនដោះស្រាយមហន្តរាយមួយ បាននិយាយថា ព្យុះសែនឌី អាចបង្កការខាតបង់ប្រាក់ដែលគេធានារ៉ាប់រងរហូតដល់១៥ពាន់លាន ដុល្លារ។
ផ្ទះប្រមាណ៦លានខ្នង និងមុខ ជំនួញអាជីវកម្មជាច្រើននៅក្នុង១៥រដ្ឋនៅអាមេរិកនៅតែមិនមានភ្លើង ប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍។
No comments:
Post a Comment
yes