អង្គការសិទ្ធិមនុស្ស គណបក្សប្រឆាំង និងអ្នកតាមដានសង្គម បានហៅការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃចន្ទម្សិលមិញ មិនបានឆ្លុះបញ្ចាំងពីតថភាពនៅកម្ពុជានោះទេ។
នៅថ្ងៃចន្ទ ក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរ បានលើកឡើងបញ្ហាក្តៅ និងរសើបមួយចំនួន ចោទសួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចជា ការរំលោភសិទ្ធិមនុស្ស បញ្ហាដីធ្លី ការបោះឆ្នោតនៅកម្ពុជា និងបញ្ហាអ្នកទោសនយោបាយនៅកម្ពុជា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ប្រាក់ សុខុន បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អំពីជំនួបរវាងមេដឹកនាំទាំងពីរថា លោកនាយករដ្ឋមន្ត្រីបានប្រាប់ លោក អូបាម៉ា ថាប្រទេសកម្ពុជាមិនមានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយដែលជាប់ទោសប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហាដីធ្លីវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក អូបាម៉ា ថាកន្លងមកកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាដីធ្លី ដូចជាការលប់ចោលនូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងបង្កើតក្រុមយុវជនចុះវាស់វែងដីជាដើម ហើយថាបញ្ហាជម្លោះដីធ្លីដែលកំពុងកើតមានបច្ចុប្បន្ន ដោយសារតែប្រជាពលរដ្ឋទៅរស់នៅលើដីដែលខុសច្បាប់តែប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្វីដែលលោកនាយករដ្ឋមន្រ្តីលើកឡើង គ្រាន់តែជាលេសតែប៉ុណ្ណោះ។ លោកថា លោកសោកស្តាយ ដែលសង្គមស៊ីវិលជួយស្វែងរកអន្តរាគមន៍ ជូនពលរដ្ឋតែបែរជារដ្ឋាភិបាលឆ្លើយដោះសារទៅវិញ ៖"
ចំណែកតំណាងរាស្រ្តគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថាលោក អូបាម៉ា បានដឹងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារួចហើយ មុនគាត់មកដល់ប្រទេសកម្ពុជា។ លោកស្រីហៅការលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ា គឺជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋ សង្គមស៊ីវិល និងគណបក្សជំទាស់ចង់បាន ៖"
អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីអ្វីដែលលោកនាយករដ្ឋមន្រ្តី បានលើកឡើងប្រាប់លោក អូបាម៉ា។ លោកថាការដែលបង្ហាញថា កម្ពុជាមានអ្នកនយោបាយជាប់ទោសឆ្លុះបញ្ចាំងពីភាពតានតឹង ដោយសារតុលាការកម្ពុជា មិនឯករាជ្យ ៖"
អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Ben Rhodes បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានថា លោកមិនគិតថា លោកនាយករដ្ឋមន្ត្រីមានការភ្ញាក់ផ្អើលនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី និងបញ្ហាផ្សេងទៀត ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងជំនួបទ្វេភាគី៕

No comments:
Post a Comment
yes