សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 20, 2012

លោក Rhodes ៖ លោក​ហ៊ុន សែន មិន​ភ្ញាក់​ផ្អើល​នឹង​ការ​លើក​ឡើង​របស់​លោក​អូបាម៉ា​​ទេ


អនុ​ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​សហរដ្ឋ​អាមេ​រិក លោក Ben Rhodes បាន​លើក​ឡើង នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​សេត​វិមាន​ថា លោក​មិន​គិត​ថា​លោក​នាយក​រដ្ឋ​មន្ត្រី មាន​ការ​ភ្ញាក់​ផ្អើល​នឹង​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេង​ទៀត ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេ​រិក បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី កាល​ពី​ព្រលប់​ថ្ងៃ​ចន្ទ​នោះ​ទេ។
នៅក្នុងសេ​ចក្តី​ប្រកាស​ព័ត៌​មាន​បន្ទាន់​មួយ របស់​សេត​វិមាន នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ថា ប្រធានា​ធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា បាន​លើក​ឡើង​ជា​ច្រើន​ចំណុច ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​នោះ​មាន​ដូច​ជា ដំណើរ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​សេរី​និង​យុត្តិ​ធម៌ ស្រប​ពេល​ដែល​អ្នក​ទោស​នយោបាយ​មួយ​ចំនួនកំពុងជាប់​ពន្ធនាគារ បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា និង​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត។   ប៉ុន្តែ​លោក Ben Rhodes បាន​លើក​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា បញ្ហា​ដែល​បាន​លើក​ឡើង​ទាំង​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដូច​ជាមិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះទេ​ ដោយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ព្យាយាម​ពន្យល់​នូវ អ្វី​ដែល​ជាកា​រីក​ចម្រើន​របស់​កម្ពុជា។

លោក Ben Rhodes បាន​បញ្ជាក់​នៅក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​សេត​វិមាន​ថា អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចាប់​អារម្ភ និង​បន្ត​ការ​ជជែក​ជាមួយ​នឹង​លោក​អូបាម៉ា នោះ​គឺ​ការ​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លប់​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់ ការ​បន្ត​រឹត​ចំណង​ទាក់​ទង​ផ្នែក​សេដ្ឋ​កិច្ច​និង​ចំណង​ទាក់​ទង​ការ​ទូត ព្រម​ទាំង​ពិភាក្សា អំពី​កិច្ច​សហប្រតិ​បត្តិ​ការ​នយោបាយ ដើម្បី​ការ​រីក​ចម្រើន​នៅ​ក្នុង​តំបន់៕

No comments:

Post a Comment

yes