សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

ជិះ​គោ​យន្ត​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ក្រឡាប់​របួស ២៨ នាក់


ព្រះ​វិហារៈ មនុស្ស​២៨​នាក់​ក្នុង​ចំណោម​៣៥​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​បែក​កង់​គោយន្ត​កែច្នៃ​ក្រឡាប់​នៅ​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ពេល​កំពុង​ជិះ​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឲ្យ​គេ កាលពី​ព្រឹក​ថ្ងៃទី​៣១​តុលា។
លោក សេង ជាន់ណារី អធិការនគរបាល​ស្រុក​ឆែប បាន​ប្រាប់​ថា គ្រោះថ្នាក់​កាលពី​ព្រឹក​ម្សិល ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន នៅ​ជាប់​គ្នា​នឹង​ឃុំ​ជោគជ័យ ស្រុក​ឆែប នៅ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​គោយន្ត​កែច្នៃ ពាក់​ស្លាក​លេខ 6A-0296 បើក​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​មុខ​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​ក្រឡាប់ នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​ចាក់​មនុស្ស​ចោល​របួស​ដេក​រដូក​រណែល ពេញ​ផ្លូវ ខ្លះ​បាក់ដៃ បាក់ជើង​និង​បែក​ក្បាល ហូរ​ឈាម​កក្លាក់។

លោក​បន្ត​ថា អ្នក​បើកបរ​ឈ្មោះ កុក សុ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​បាន​ដឹក​អ្នក​ភូមិ​ឆែប​លិច ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឲ្យ​គេ នៅ​ស្រុក​ជ័យសែន។
លោក​ប្រាប់​ថា គោយន្ត​នេះ​ផ្ទុក​មនុស្ស​ទាំងអស់​ដល់ ៣៥ នាក់ (ប្រុស​២នាក់) ពួក​គេ​មាន​អាយុ​ចាប់ពី​១៦ ទៅ​ដល់​៥០​ឆ្នាំ ក្នុង​នោះ​មាន​១៣ នាក់​រងរបួស​ធ្ងន់ និង​១៨​នាក់ របួស​ស្រាល។
លោក​អះអាង​ថា៖«យើង​បាន​ហៅ​រថយន្ត​សង្គ្រោះ​ខេត្ត​ឲ្យ​មក​ដឹក​អ្នក​របួស​ធ្ងន់​ទៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​អ្នក​របួសស្រាល​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆែប។
លោក​បន្ត​ថា ក្នុង​ចំណោម​អ្នក​របួស​ទាំង​នេះ ខ្លះ​បែក​ក្បាល ខ្លះ ដាច់​រលាត់ ដោយ​អូស​ទៅ​នឹង​ថ្នល់​និង​មាន​អ្នក​ខ្លះ​សន្លប់ ប៉ុន្តែ​ពុំ​មាន​អ្នក​រងគ្រោះ​ដល់​អាយុ​ជីវិត​ទេ។
អ្នក​បើកបរ​និង​អ្នក​រង​របួស មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ៕

No comments:

Post a Comment

yes