មានការផ្ទុះអាវុធមួយ កើតមានឡើងរវាងកងទាហានឈុតខ្មៅថៃ និងជនជាតិខ្មែរមួយក្រុម មានគ្នា ៦ នាក់ នៅក្នុងទឹកដីថៃក្នុងខេត្តត្រាត ប្រទេសថៃ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្ដាលឲ្យជនជាតិខ្មែរ ៣ នាក់ស្លាប់ និងទាហានថៃ ២ នាក់រងរបួស ខណៈមានការបាញ់តដៃគ្នា នៅពេលដែលពលរដ្ឋខ្មែរទាំងនោះ បានចូលទៅលួចកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
សមត្ថកិច្ចចម្រុះកម្ពុជា នៅថ្ងៃទី ៤ ខែវិច្ឆិកា បានចូលទៅដឹកយកសាកសព ជនជាតិខ្មែរ ៣ នាក់ ពីក្នុងទឹកដីថៃ។ សាកសពជនស៊ីវិលខ្មែរទាំង ៣ នាក់នោះ បានស្លាប់ កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា នៅក្នុងការបាញ់តដៃគ្នារវាងពួកគេ ជាមួយទាហានឈុតខ្មៅថៃ ជាច្រើននាក់ នៅពេលដែលគេនាំគ្នាចូលទៅកាប់ឈើគ្រញូង នៅចំណុចមួយ ក្នុងភូមិសាស្ត្រឃុំខាវភ្លូ ក្នុងខេត្តត្រាត ប្រទេសថៃ ជាប់ព្រំប្រទល់ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
No comments:
Post a Comment
yes