សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ

១៩-វិច្ឆិកា-២០១២៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) 
និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​សន្តិភាព

ភ្លាមៗ​នៅ​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា លោក បារ៉ាក់ អូបាម៉ា (Barack Obama) ពុំ​បាន​លើក​ឡើង​ពី​បញ្ហា​ពុក​រលួយ​នៅ​កម្ពុជា ឡើយ។
ផ្ទុយ​ទៅ​វិញ មន្ត្រី​នៃ​សេតវិមាន​សហរដ្ឋ​អាមេរិក អះអាង​ថា ក្នុង​ជំនួប​នោះ លោក បារ៉ាក់ អូបាម៉ា ក៏​បាន​ស្នើ​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា ត្រូវ​ផ្លាស់​ប្ដូរ​ទាក់​ទិន​នឹង​រឿង​ពុក​រលួយ​នេះ។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ដៃគូ​ដែល​មាន​ឆន្ទៈ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ជា​អាទិភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ពង្រឹង​នីតិរដ្ឋ និង​ការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ ដោយ​រួម​ទាំង​អ្នក​ដែល​ងាយ​រង​គ្រោះ​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សេតវិមាន​ពី​ជំនួប​ទ្វេភាគី​រវាង​មេ​ដឹកនាំ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា នៅ​ភ្នំពេញ។

ព័ត៌មាន​នេះ​ត្រូវ​បង្ហើប​អោយ​ដឹង​តាម​រយៈ​អត្ថបទ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ (Website) របស់​សេតវិមាន នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា របស់​ទីប្រឹក្សា និង​ជំនួយ​ការ​ប្រធានាធិបតី ទទួល​បន្ទុក​កិច្ចការ​អន្តរ​រដ្ឋាភិបាល និង​ទំនាក់​ទំនង​សាធារណៈ អ្នកស្រី វ៉ាលឺរី ចារិត (Valerie Jarret) និង​ជំនួយ​ការ​ពិសេស​ប្រធានាធិបតី ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី សាមាន្ថា ផៅវើ  (Samantha Power)។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី២៧ ខែ​វិច្ឆិកា ដោយ​លោក​ជាប់​រវល់។
ទោះ​ជា​យ៉ាង​ណា លោក ប្រាក់ សុខុន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​រវាង​មេ​ដឹកនាំ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា លោក អូបាម៉ា ពុំ​បាន​លើក​ពី​បញ្ហា​ពុក​រលួយ​ដែល​លោក អូបាម៉ា បាន​លើក​ទៅ​កាន់​លោក ហ៊ុន សែន ឡើយ។ លោក ប្រាក់ សុខុន បាន​លើក​ឡើង​ដែរ​ថា រាល់​ការ​លើក​ឡើង​របស់​លោក អូបាម៉ា គឺ​គ្រាន់​តែ​ជា​ការ​បញ្ជាក់ ពុំ​មែន​ជា​ការ​ស្នើ​ឡើង​ដើម្បី​អោយ​មាន​ការ​កែប្រែ​អ្វី​ឡើយ។ លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឆ្លើយ​បំភ្លឺ​រួច​រាល់​ដែរ​ថា រាល់​ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​ការ​បំប៉ោង​ស្ថានភាព​នៅ​កម្ពុជា ពុំ​មែន​ជា​ការ​ពិត ក្នុង​នោះ​រួម​ទាំង​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ផង។
អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្ហើប​ព័ត៌មាន​របស់​មន្ត្រី​សេតវិមាន គឺ​បង្ហាញ​ថា ស្ថានភាព​នៅ​កម្ពុជា បាន​ឈាន​ដល់​ចំណុច​ទុំ​ជោរ ដែល​ត្រូវ​អោយ​មាន​ការ​កែប្រែ។ លោក កែម ឡី បន្ត​ថា ភាព​ស្អាតស្អំ​គ្មាន​អំពើ​ពុក​រលួយ និង​តម្លាភាព គឺ​ជា​ការ​ទាម​ទារ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន។
ទាក់​ទិន​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាល​ពី​ឆ្នាំ​២០១១ វាយ​តម្លៃ​ថា ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​អាក្រក់​ក្នុង​រឿង​ពុក​រលួយ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៦៤ ក្នុង​ចំណោម​ប្រទេស​១៨៣ នៅ​ទូទាំង​ពិភពលោក៕

No comments:

Post a Comment

yes