សមាគមអ្នករត់ម៉ូតូឌុប ឈរស្រែកមុខស្ថាតទូតអាមេរិក
សមាគមអ្នករត់ម៉ូតូឌុប ដែលមានជាប់ពាក់ព័ន្ធទៅនឹងករណីចាប់ខ្លួនអ្នកស្រីយ៉ោមបុប្ផា សមាជិកសកម្មក្នុងការតវ៉ាការពារសិទ្ធិលំនៅដ្ឋាន និងសិទ្ធិស្ត្រីក្នុងសហគមន៍បឹងកក់ នៅព្រឹកថ្ងៃអង្គារនេះ បានទៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូត អាមេរិក ដើម្បីដាក់លិខិតបំភ្លឺមួយ ប្រឆាំងទៅនឹងការស្នើសុំជួយអន្តរាគមន៍ដោះលែង សម្មជនដីធ្លី របស់សហគមន៍ស្ត្រីបឹងកក់។
ក្រុមអ្នករត់ម៉ូតូឌុប និង រ៉ឺម៉កកង់បី ប្រមាណជាង១៣០នាក់ ដែលត្រូវបានគៀងគរពីតំបន់ផ្សារអូឫស្សី អូឡាំពិក ក្បាលថ្នល់ និងពីតំបន់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រក្នុងការដាក់លិខិតបំភ្លឺមួយ ទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ប្រឆាំងទៅនឹងការអះអាងរបស់ក្រុមស្ត្រីនៃសហគមន៍បឹងកក់ ដែលថាករណីអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួនអ្នកស្រីយ៉ោម បុប្ផាទៅដាក់គុកព្រៃស គឺ ជាប់ពាក់ពន្ធទៅនឹងការតវ៉ាក្នុងរឿង«វិវាទដីធ្លី»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រុមពលរដ្ឋបឹងកក់ និងបុរីកីឡាក៏បានមកញត្តិស្នើសុំរដ្ឋាភិបាលអាមេរិក ឲ្យជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនដីធ្លីរបស់ខ្លួនវិញ។
No comments:
Post a Comment
yes