លោកស្រី ជូឡុង ស៊ូមូរ៉ា លោក សម រង្ស៊ី និងលោក កឹម សុខា
លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជា
បាននិងខំប្រឹងបំភ្លេចឧត្តមគតិជាតិ
បន្តិចម្តងៗមិនឲ្យស្ថិតនៅក្នុងដួងចិត្តរបស់គេជាបន្តទៀតឡើយ
ក្នុងការកសាងជាតិឲ្យមានការរីកចំរើន ក៏ដូចជាការទ្រទ្រង់សិទ្ធិរបស់ប្រជាពលរដ្ឋ
និងការការពារបូរណភាពទឹកដីនោះ ។
លោក ហ៊ុន សែន ដើម្បីតែប្រយោជន៏ លាភសក្ការៈ
និងអំណាចរបស់ខ្លួន បានយកប្រទេសកម្ពុជាដែលជារាជាណាចក្រអាច្ឆារិយៈ
ទៅដាក់លក់ឲ្យប្រទេសជិតខាង មិនត្រឹមតែប៉ុណ្ណោះបានបណ្តោយឲ្យបរទេសដែលជាប្រទេសជិតខាងកម្ពុជា
ជាន់ឈ្លីប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងថែមទៀតផង ។
លោក ហ៊ុន សែន មិនដែលយកគំនិតក្នុងការគិតដើម្បីជាតិទេ
មួយវិញទៀតរូបលោកក៏មិនដែលព្រមទទួលយកការរិះគន់របស់អន្តរជាតិ
ក្នុងន័យស្ថាបនាដើម្បីកែលំអរជាប្រយោជន៏ប្រ ទេសកម្ពុជាផងដែរ ក្នុងនោះលោក ហ៊ុន សែន
ក៏មិនដែលយកព្រះរាជតម្រិះរបស់អង្គសម្តេចឪ មកពិចារណាដើម្បីរួបរួមជាតិ និងផ្សះផ្សាជាតិឡើយ
។ មានន័យថាលោក ហ៊ុន សែន ជាមនុស្សដែលមានមោទនភាពចំពោះខ្លួនឯយ៉ាងខ្លាំងបំផុត ។
ការមោទនភាពរបស់លោក ហ៊ុន សែន បែបនេះអ្នក ប្រជាធិបតេយ្យមានការព្រួយបារម្ភថា
ប្រ ទេសកម្ពុជាប្រសិនបើស្ថិតនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាបន្តទៅទៀតនោះ
និងជួបនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ដែលពេលបច្ចុប្បន្ននេះលោក
ហ៊ុន សែន ក៏បាននិងកំពុងតែដឹកនាំនាវាកម្ពុជាឆ្ពស់មកដល់រណ្តៅមាត់ជ្រោះមរណៈហើយផងដែរ
។
បញ្ហាទាំងអស់ខាងលើនេះ ប្រសិនបើអ្នកប្រជាធិបតេយ្យ
អ្នកស្នេហាជាតិ មិនឆាប់ចេញមករួម កម្លាំងគ្នាជាធ្លុងមួយ
ធ្វើការសង្គ្រោះប្រទេសជាតិឲ្យបានទាន់ពេលវេលានោះទេ ប្រទេសជាតិ របស់យើង និងមិនអាចស្រោចស្រង់បានឡើយ
ទីបំផុតប្រទេសកម្ពុជានិងដើរដល់ចំណុច សូន្យជាក់ជាមិនខាន ។
ហេតុនេះចាំបាច់ណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់មិនថានៅក្នុងប្រទេស និងក្រៅប្រទេសឡើយ
ត្រូវតែចូលរួមជាមូយគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នា លើកម្លាំងសព្វថ្ងៃដែលគណបក្ស
សង្គ្រោះជាតិ បាននិងកំពុងតែមាន ។
ការបោះឆ្នោតនៅឆ្នាំ២០១៣គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា
ប្រទេសជាតិអាចមានការរីកចំរើន ជឿនលឿន និងត្រូវរលាយបាត់បង់គឺនៅឆ្នាំ២០១៣នេះហើយ
ក្នុងនោះប្រសិនបើបងប្អូន ចង់បានប្រទេសកម្ពុជាជាប្រទេសមួយដែលពោពេញទៅដោយការគោរពសិទ្ធិមនុស្ស
និងការគោរពបាននូវលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលិញ និងការថែរក្សាបាននូវបូរណៈភាពទឹកដី
សូមចូលរួមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ។ តែប្រសិនបើបងប្អូនចង់ឲ្យប្រទេសកម្ពុជារបស់យើងរលាយសាបសូន្យ
ហើយលោកអ្នកចង់រស់នៅលំបាកវេទនាបែបនេះបន្តទៅទៀតនោះ បោះឆ្នោតឲ្យគណបក្សប្រជាជនចុះ
។
ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកក៏ធ្លាប់បានមានប្រសាសន៏រួចហើយផងដែរថា
លោក សម រង្ស៊ី ជាអ្នកនយោបាយចេញពីសាលាសេដ្ឋកិច្ច ចង់ឲ្យជាតិរីកចំរើនបោះឆ្នោះឲ្យគណបក្ស
សង្គ្រោះជាតិ ចំណែកឯលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាសព្វថ្ងៃនេះ
គឺជាអ្នកនយោបាយចេញពីសាលាកំទិច ដូច្នេះប្រសិនបើបងប្អូនចង់ឲ្យជាតិរលាយ
និងយួនចូលពេញទឹកដីកម្ពុជា បោះឲ្យគណបក្សប្រជាជនចុះ ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ជាមនុស្សដែលមានឧត្តមគតិជាតិខ្ពស់
ក្នុងការធ្វើឲ្យជាតិមានការរីកចំរើន មួយវិញទៀតលោកក៏មិនដែលបាននិងបំភ្លេចចោលនូវឧត្តមគតិជាតិមួយវិនាទីណាឡើយ
គឺនៅពេលដែលលោកឃើញឧត្តមគតិជាតិ ត្រូវបានគេបំភ្លេចរូបលោកមានតែរើស និងលើកទូល ថែរក្សាឲ្យបានល្អស្អាត
ព្រោះរូបលោកក៏ដូចជាថ្នាក់ដឹក នាំរបស់គណបក្ស សង្គ្រោះជាតិ
គឺដង្ហែរតាមព្រះរាជតម្រិះរបស់អង្គសម្តេចឪជានិច្ច ក្នុងការរួបរួមជាតិ
និងផ្សះផ្សាជាតិ ព្រោះអ្វីទាំងអស់នេះបានដក់ជាប់នៅក្នុងបេះដូងរបស់លោកជានិច្ច ដោយហេតុថា
រូបលោកក៏ធ្លាប់ជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្ស ហ៊្វុនស៊ិនប៉ិចផងដែរ ដែលការនោះក្រោមព្រះរាជកិច្ច
ដឹកនាំដ៏ខ្ពង់ខ្ពស់របស់អង្គសម្តេចឪរបស់យើង ។
ទាក់ទងទៅនិងការបំភ្លេចចោលនូវឧត្តមគតិជាតិ
របស់ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ដ៏មានប្រជាប្រិយភាពលោកបានមានប្រសាសន៏ឲ្យដឹងថា ខ្មែរយើងដែលជាអ្នកប្រជាធិបតេយ្យ
ជាអ្នកស្នេហាជាតិ មិនថារស់នៅក្នុងកំរិតណានោះទេ គឺ នៅតែស្រលាញ់ជាតិដដែល
បើទោះបីជាអ្នកដឹកនាំបានបំភ្លេច ឬបានក្បត់ឧត្តមគតិដើមរបស់ យើងក៏ដោយ
តែក្នុងនាមយើងជាអ្នកស្រលាញ់ជាតិ យើងនៅតែរក្សាឧត្តមគតិជាតិចំពោះប្រជាពលរដ្ឋរបស់យើងទូទៅ
គ្មានថ្ងៃកែប្រែឡើយ ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
បានមានប្រសាសន៏បន្តទៀតថា ជាមួយគ្នានោះដូចជារូបលោកផ្ទាល់លោកធ្លាប់ជាសមាជិករបស់គណបក្ស
ហ៊្វុនស៊ិនប៉ិច មិនតែប៉ុណ្ណោះក៏ជាថ្នាក់ដឹកនាំរបស់គណបក្សមួយនេះផងដែរ
តែលោកមិនភ្លេចឧត្តមគតិដើមឡើយ បើទោះបីជាអ្នកដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច ពេលនោះបានបោះបង់ឧត្តមគតិដើមរបស់ខ្លួនចោលយ៉ាងណាក៏ដោយ
តែរូបលោកមិនឲ្យឧត្តមគតិជាតិនេះជ្រុះធ្លាក់ទៅដល់ដីតេ គឺរូបលោកបាន ឈោង
រើសមកទូលឧត្តមគតិដើមនេះដដែល ។
លោក សម រង្ស៊ី បានបន្តទៀតថា
ឧត្តមគតិដើមរបស់យើងគឺប្រឆាំងនិងយួនឈ្លានពាន ព្រម
ទាំងបរទេសទាំងឡាយណាដែលចង់មកលេបត្របាក់យកទឹកដីកម្ពុជារបស់យើង គឺធ្វើការប្រ
ឆាំងយ៉ាងដាច់ខាត ។ រីឯមួយទៀតគឺឧត្តមគតិជាតិនេះ ក៏ប្រឆាំងទៅនិងអំណាចផ្តាច់ការផងដែរ
។ ព្រោះកុម្មុយនីសផ្តាច់ការគឺជារបបអាក្រក់ បើអំណាចគាបសង្កត់ បំភិតបំភ័យ នៅតែមិនអស់ចិត្ត
ចាប់គេយកមកដាក់គុក និងមានរហូតដល់ការសម្លាប់មនុស្សក្រៅផ្លូវច្បាប់ថែមទៀតផង
ដែលកុម្មុយនីសផ្តាច់ការនេះគឺយើងមិនអាចទទួលយកបានឡើយ ។ ដូច្នេះហើយ
គោលគំនិតដើមរបស់យើងគឺប្រឆាំងកុម្មុយនីសផ្តាច់ការនេះយ៉ាងដាច់អហិង្កា
។
លោក សម មានប្រសាសន៏ទៀតថា អ្នកដែលមានគំនិត
ឧត្តមគតិជាកុម្មុយនីសផ្តាច់ការនេះ បើទោះបីជាគេធ្វើការផ្លាស់ប្តូរសំលៀកបំពាក់របស់គេខាងក្រៅមិនដូចមុនក៏ដោយ
តែសារធាតុពិតរបស់ពួកគេ គឺនៅតែកុម្មុយនីសផ្តាច់ការដដែល ដូចអ្នកដឹកនាំប្រទេសរបស់យើងសព្វ
ថ្ងៃនេះដែលយើងមិនអាចទទួលយកបានឡើយ ។
លោក សម រង្ស៊ី បានថ្លែងទៀតថា
មួយវិញទៀតគឺយើងប្រឆាំងយ៉ាងដាច់ខាត ចំពោះការប្រ ព្រឹត្តអំពើពុករលួយ ក្នុងនោះរួមមាន
ការលួចយកទ្រព្យសម្បត្តិជាតិទៅលក់ ការបំផ្លិចបំផ្លាញជាតិ ការកាប់ព្រៃឈើ
ការធ្វើបាបប្រជាពលរដ្ឋក្រីក្រជាដើម ។ល។ អំពើពុករលួយទាំងអស់នេះយើងមិនអាចទទួលយកបានទេ
។ លោក សម រង្ស៊ី បន្តទៀតថា រូបលោក គឺនៅតែបន្តរក្សាឧត្តមគតិដើមរបស់លោកដដែល ក្នុងនោះគឺលោកដាច់ខាតត្រូវតែជួយប្រជាពលរដ្ឋក្រីក្រ
អ្នកទន់ខ្សោយ និងជួយលើកតំកើនយុត្តិធម៌សង្គម ដើម្បីឲ្យសង្គមមានភាពស្អាតស្អំ
និងយុត្តិ ធម៌ ក្នុងន័យឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានសម្បូរសប្បាយទាំងអស់គ្នា
មិនមែនអ្នកមានកាន់តែមានឡើង រីឯអ្នកក្រកាន់តែក្រីក្រងទៅៗនោះទេ លោកមិនអាចធ្វើទៅរួបដូចរដ្ឋាភិបាលលោក
ហ៊ុន សែន សព្វថ្ងៃនេះឡើយ ។
ដូចនេះសូមឲ្យស្មារតីស្នេហាជាតិ
ស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចជាលោក សម រង្ស៊ី
ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពរូបនេះ ដែលមហាជនគ្រប់គ្នាបានដាក់ងាជូនលោកថា « សម
រង្ស៊ី វីរជនស្នេហាជាតិ » ។ ហើយសូមប្រមូលកម្លាំង ស្មារតីស្នេហាជាតិនេះ
នៅក្នុងជួរគណបក្ស សង្គ្រោះជាតិ ដើម្បីឲ្យអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ពិត
ប្រាកដធ្វើការដឹកនាំប្រទេសជាតិរបស់យើងនៅឆ្នាំ២០១៣ខាងមុខនេះឲ្យទាល់តែបាន ៕

No comments:
Post a Comment
yes