ក្រុងគាវៈ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅកណ្តាលក្រុងគាវ ដើម្បីតវ៉ាប្រឆាំងនឹងការលួចបន្លំដែលគេបានចោទប្រកាន់នៅក្នុងការបោះឆ្នោតសភាដែលបក្សកាន់អំណាចឈ្នះ ហើយក្រុមមេដឹកនាំបក្សប្រឆាំង បានគំរាមកំហែងមិនទទួលស្គាល់ អង្គនិតិបញ្ញត្តិថ្មីនោះ។
អ្នកគាំទ្របក្សប្រឆាំង យ៉ាងតិច២ពាន់នាក់ដែលមានកាន់ទង់ជាតិអ៊ុយក្រែន បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការធំរបស់គណៈកម្មការបោះឆ្នោតមជ្ឈិមកាលពីថ្ងៃអង្គារ ចំពលមានវត្តមានកម្លាំងប៉ូលិសពិសេស បង្ក្រាបកុបកម្មដ៏ច្រើនសន្ធឹកសន្ធាប់។
ភាពតានតឹងនយោបាយ បានកើនឡើងនៅអ៊ុយក្រែន នៅេពេលដែលអាជ្ញាធរនៅតែមិនបានចេញផ្សាយលទ្ធផលចុងក្រោយស្តីពីការបោះឆ្នោតថ្ងៃ២៨ តុលា រយៈ ពេលជាងមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោត បានចប់។
ក្រុមប្រឆាំង បានទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬបោះឆ្នោតជាថ្មីនៅក្នុងមណ្ឌលចំនួន១៣ ដោយបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងលទ្ធផលនៃការបោះឆ្នោតសភាកាលពីខែមុន ដែលខ្លួនបាននិយាយថា ត្រូវបានលួចបន្លំដោយបក្សកាន់អំណាចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វិកទ័រ យ៉ានូកូវិច។
No comments:
Post a Comment
yes