សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដាក់​កម្លាំង​កាក់​រទេះ និង​រថយន្ត​ដឹកទំនិញ​បង្ខំ​ឲ្យ​បង់លុយ​


អ​ណា​ចក្រ​ប៉ោត​ប៉ែត​បច្ចុប្បន្ននេះ​មាន​ភាពអនាធិបតេយ្យ​ខ្លាំង​បំផុត ដោយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្ទើ​គ្រប់​ស្ថាប័ន​បាននាំគ្នា​ដាក់ពង្រាយ​កម្លាំង​តាមផ្លូវ​ជាតិ​តាំងពី​ទី​រួម​ខេត្ត ក៏ដូចជា​តាមផ្លូវ​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ជាពិសេស​នៅ​ចំណុច​ត្រង់​រង្វង់​មូល​ជាយដែន​ប៉ោយប៉ែត គេ​សង្កេតឃើញ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ រង​នូវ​ការ​កោសរូស និង​គាប​ជំរិត​ឲ្យ​បង់ប្រាក់ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ បើទោះបីជា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ប្រកាស  យក​ជា​គំរូ​មុនគេ​ក្នុងការ​លុបបំបាត់​មន្ត្រី​ខិលខូច​ក៏ដោយ​។​
         ​អ្នករកស៊ី​អូស​រទេះដឹក​ទំនិញ តាម​ច្រក​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅ​ចំណុច​រង្វង់​មូល​ច្រក​ប៉ោយប៉ែត​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ២-៣​នាក់ ស្លៀកពាក់​ស៊ីវិល​បាន​ឈរជើង​នៅ​ទីនោះ​ជាប់​ជាប្រចាំ ដើម្បី​ស្ទាក់ចាប់​រទេះដឹក​ទំនិញ​ឲ្យ​ចូល​បង់លុយ​។ មន្ត្រី​កងរាជអាវុធហត្ថ​ទាំងនោះ ដឹកនាំ​ដោយ​ឈ្មោះ រុន បាន​បង្កប់ខ្លួន​ជាមួយ​សមត្ថកិច្ច​និង​អ្នករត់ម៉ូតូឌុប​មិនឃើញ​មាន​ស្លៀកពាក់​ឯកសណ្ឋាន​អ្វី​ទេ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​ក្នុងការ​គាប​ជំរិត​ប្រជាពលរដ្ឋ​ឲ្យ​ចូល​បង់លុយ តាមតែ​ទំនើងចិត្ត​របស់​ពួកគេ គឺជា​កេងប្រវ័ញ្ច​លើ​ញើ​ម​ឈាម​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​គ្រាន់​បាន​ប្រាក់​យកមក​ទ្រទ្រង់​ជីវភាព​គ្រួសារ​។
         ​បើតាម​ការអះអាង​រប​ស់​ក្រុម​អ្នករកស៊ី​អូស​រទេះដឹក​ទំនិញ បាន​ឲ្យ​ដឹងថា ក្នុង​ទំនិញ​មួយ​រទេះ​ត្រូវ​បង់លុយ​ឲ្យ​ឈ្មោះ រុន ចាប់ពី ២០០​បាត ទៅ ៥០០​បាត គឺ​ទៅតាម​ប្រភេទ​ទំនិញ​និង​ទំហំ​នៃ​ការដឹកជញ្ជូន ហើយ​ក្នុង​មួយថ្ងៃៗ​មាន​កម្មករ​អូស​រទេះ​រាប់ពាន់​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​ដែល​សរុបទៅ គ្រាន់តែ​ប្រាក់ចំណូល​បានមកពី​ការ​គាប​ជំរិត​ពី​អ្នក​អូស​រទេះដឹក​ទំនិញ​មិនដឹង​ជា​ឈ្មោះ រុន យកទៅ​ធ្វើ​អ្វី​អស់​ទេ ព្រោះ​វា​មាន​ចំនួន​រាប់ម៉ឺន​បាត​រួចទៅហើយ​។ ដោយឡែក​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ដែល​បើកបរ​ឆ្លងកាត់រ​ង្វ​ង់​មូល​ប៉ោយប៉ែត ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឈ្មោះ រុន គាប​ជំរិត​ឲ្យ​បង់ប្រាក់​ប្រមាណ ១០០០-១៥០០​បាត ជា​ថ្នូរ​មិន​ឲ្យ​ឈ្មោះ រុន ឆែកឆេរ​ឬ​រំខាន​ដល់​ការ​រ​ស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​។

No comments:

Post a Comment

yes