សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

គណបក្ស សង្គ្រោះជាតិ បង្ហាញគោលជំហ៊រថ្មី ក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ ដើម្បីឲ្យស្រមតាមឆន្ទៈពលរដ្ឋដែលជាម្ចាស់ឆ្នោត តែការទាមទារឲ្យមាន ការផ្លាស់ប្តូរ គជប គឺនៅតែបន្តដដែល



គណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព ពេលនេះបាននិងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋ​មាន​ក្តី​សង្ឃឹមយ៉ាងខ្លាំងក្នុងគោលនយោបាយល្អៗរបស់បក្ស ដែលជាប្រយោជន៏ជាតិ និង​ប្រ​ជាពលរដ្ឋ ហើយក្នុងនោះផងដែរគណបក្ស សង្គ្រោះជាតិ ក៏បាននិងកំពុងតែធ្វើ​តំណើរ​បន្តិច​ម្តងៗក្នុងការ​ឆ្ពោះ​ទៅរក​ភាព​ជោគ​ជ័យ​នៅឆ្នាំ២០១៣ខាងមុខ ។

គណបក្ស សង្គ្រោះជាតិ គឺជាគូរប្រជែងតែមួយគត់ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ ដែលឥឡូវនេះក៏បាននិងកំពុងតែធ្វើឲ្យបក្សកាន់អំណាច មានការភ័យខ្លាច និងញញើតចំពោះ​សន្ទុះនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ ផងដែរ ។
គណបក្ស សង្គ្រោះជាតិ បើទោះបីជាពុំទាន់បានធ្វើសមាជរបស់បក្សក៏ដោយ តែគណបក្សមួយ នេះបាននិងកំពុងតែធ្វើការរៀបចំរចនាសម្ព័ន្ធគណបក្សជាបណ្តើរៗហើយផងដែរ ដើម្បីជា​ស​សរ​គ្រឹះមួយកំរិតទៀតដ៏រឹងមាំរបស់គណបក្ស ក្នុងការតទល់ឬទប់ស្កាត់ការវាយប្រហារពីសំ​ណាក់​គណបក្សកាន់អំណាចសព្វថ្ងៃ ។


លោក ហ៉ុល ហំម ដែលជាអនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្នលោកបានមាន ប្រសាសន៏បង្ហើបឲ្យដឹងខ្លះៗចំពោះការរៀបចំរចនាសម្ព័ន្ធគណបក្ស សង្គ្រោះជាតិ យ៉ាង​ដូច្នេះ​ថា គណបក្ស សង្គ្រោះជាតិ គឺបាននិងកំពុងតែធ្វើការរៀបចំក្រុមការងារចល​នាប្រជាធិប​តេយ្យ​សង្គ្រោះជាតិ ដែលអនាគតគឺជាក្រុមការងាររបស់គណបក្ស សង្គ្រោះជាតិ ដែលក្នុងនោះ​ជា​ហូរ​ហែរគឺបាន​ធ្វើការរៀបចំរួចរាល់មួយចំនួនហើយ ដែលក្នុងនោះក្រុមការងារ ចលនាប្រជា​ធិបតេយ្យសង្គ្រោះជាតិ ក៏បាន​និងកំពុងតែធ្វើការរៀប ចំនូវគណៈកម្មការប្រតិ​ប័ត្តខេត្ត​និងរាជ​ធានីផងដែរ ដើម្បីតំណើរការគណបក្ស សង្គ្រោះ​ជាតិ ហើយមួយវិញទៀតគណបក្ស សង្គ្រោះ​ជាតិ ក៏និងមានរចនាសម្ព័ន្ធមួយយ៉ាងត្រឹមត្រូវពេញលិញ នៅក្រោយពីសមាជគណបក្ស ដែល​គ្រោងធ្វើនៅចុងខែមីនា និង​ដើម​ខែមេសា ឆ្នាំ២០១៣ខាងមុខនេះ ។  

លោក ប៉ុល ហំម បន្តថា បើទោះបីជាគណបក្ស សង្គ្រោះជាតិ មិនទាន់មាន​រចនា​សម័្ពន្ធ​ពេញ​លិញ​​យ៉ាងណាក៏ដោយ តែគណបក្សមួយនេះបាននិងកំពុងតែធ្វើសកម្មភាព​លើកស្លាក​គណ​បក្សនៅតាមបណ្តាខេត្ត-ក្រុង-រាជធានី-ស្រុក-ខ័ណ្ឌនិងភូមិឃុំបានភាគច្រើនហើយផងដែរ ។
ជាមួយគ្នានេះអនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្នរូបនេះក៏បានធ្វើការប្រកាសពី​ជំហ៊រថ្មីរបស់គណបក្ស សង្គ្រោះជាតិ ផងដែរថា ទោះបីជាស្ថិតនៅ​ក្នុងការលៈទេសៈណាក៏​ដោយ​គណបក្ស សង្គ្រោះជាតិ គឺដាច់ខាតត្រូវតែចូលរួមក្នុងការបោះ​ឆ្នោតនៅឆ្នាំ២០១៣​ខាង​មុខនេះ ដើម្បីឲ្យ​ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តែក្នុងនោះគណបក្ស សង្គ្រោះជាតិ និង​នៅតែបន្តធ្វើការទាមទារយ៉ាងទទូចដដែល ដើម្បីឲ្យមានការផ្លាស់ប្តូរសមាសភាព គជប និង​ការ​បោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

លោក ប៉ុល ហំម បានបន្តទៀតថា មូលហេតុដែលគណបក្ស សង្គ្រោះជាតិ ធ្វើការសម្រេចជាថ្មី ថាត្រូវតែចូលរួមក្នុងការបោះឆ្នោត ដែលពីមុនគណបក្ស សង្គ្រោះជាតិ បានធ្វើការប្រកាសថា និងធ្វើការពិចារណាចំពោះបញ្ហានៃការចូលរួមការបោះឆ្នោតនោះ ក៏ប៉ុន្តែនៅបន្ទាប់ពី​ថា្នក់ដឹក​នាំគណបក្ស សង្គ្រោះជាតិ ទាំងអស់ធ្វើការពិចារណា និងគិតគូរយ៉ាងល្អិតល្អន់ហើយនោះ គឺ​ដាច់ខាតយើងត្រូវតែចូលរួមក្នុងការបោះឆ្នោតដោយមិនអាចអាក់ខានបានឡើយ ក្នុង​នោះ​តាម​ការសិក្សាស្រាវជ្រាវទៅបានបង្ហាញឲ្យឃើញថា នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ខាង​មុខគិតជាមធ្យមភាគគឺគណបក្ស សង្គ្រោះជាតិ អាចទទួលបានចំនួន៣៧អាសន្នៈនៅក្នុងរដ្ឋ សភា ដែល៣៧អាសន្នៈគឺជាចំនួនអាសន្នៈឆ្លុះបញ្ចាំងពិតប្រាកដនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ដែល​មិនគាំទ្រគណបក្សកាន់អំណាចបច្ចុប្បន្ននេះ ។

លោក ហ៉ុល ហំម បានថ្លែងបន្តទៀតថា អាសន្នៈចំនួន៣៧ដែលគណបក្ស សង្គ្រោះជាតិ ទទួលបាននេះគឺជាសម្លេង និងអាសន្នៈស្អាតបរិសុទ្ធដែលគេចផុតពីការកឹបកេង លួចបន្លំ បំភិតបំភ័យ គំរាមកំហែង​ ហើយប្រសិនបើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនៈលើការ បោះឆ្នោតជាក់ជាមិនខាន ។ ព្រោះប្រជាពលរដ្ឋគ្រប់រូបគឺចង់ឲ្យមានការផ្លាស់ប្តូរ​យ៉ាងខ្លាំង មិន​ចង់រស់នៅក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះបន្តទៀតឡើយ ។

លោក ហ៉ុល ហំម បានបន្តថា ហេតុដូចនេះហើយបានជាថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ សម្រេចថាយើងត្រូវតែចូលរួមក្នុងការបោះឆ្នោតដោយមិនអាចអត់បានឡើយ ហើយប្រសិន​បើយើងមិនចូលរួមការបោះឆ្នោតទេនោះ ហាក់បីដូចជាយើងបដិសេធសម្លេងប្រជាពលរដ្ឋ​ដែលមានទំនុកចិត្ត មានក្តីសង្ឃឹមមកលើគណបក្ស សង្គ្រោះជាតិ ដែលជាអ្នកប្រជាធិបតេយ្យ និងជាអ្នកស្នេហាជាតិនោះ ។ លោក ប៉ុល ហំម បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ហេតុដូច្នេះ​សរុបសេចក្តីមកទោះស្ថិតនៅក្នុងការលៈទេសៈណាក៏ដោយគណបក្ស សង្គ្រោះជាតិ ដាច់ខាត ត្រូវតែចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីកំឲ្យគណបក្សកាន់អំ​ណាច និងគណបក្សរណបពួកគេបានចិត្តក្នុងការចង់ពុះជ្រាកសម្លេងរបស់គណបក្ស សង្គ្រោះ ជាតិ យកទៅចែកគ្នា ។

ដូច្នេះលោកសូមសុំណូមពរដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ ត្រូវតែត្រៀមខ្លួន និង​តាំង​ចិត្ត​កំចាញ់បោក កុំចាញ់ការសំឡុត​ ការគាំរាមកំហែង និងការទិញទឹកចិត្តរបស់ក្រុមពួក គណ​បក្សកាន់អំណាចឲ្យសោះ ហើយចូលរួមបោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះជាតិ ឲ្យបាន គ្រប់ៗ​គ្នា ។

ជាការពិត យើងមិនអា​ចបណ្តែតបណ្តោយឲ្យគណបក្សកាន់អំណាចធ្វើអ្វីស្រេចតែចិត្តរ​បស់​ គេជាបន្តទៀតឡើយ យើងជាអ្នកស្រលាញ់ជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ គឺយើង​ត្រូវ​តែ​ខំប្រឹងទាំងអស់គ្នា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរមួយដ៏ពិតប្រាកដនៅឆ្នាំ២០១៣ ។

ការសម្រចចិត្តជាថ្មីរបស់គណបក្ស សង្គ្រោះជាតិ កាន់តែមានប្រជាប្រិយភាព និងការគាំទ្រពី សំណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើងបន្ថែមទៀត ក្នុងនោះអ្នកដែលអស់សង្ឃឹមក៏និងមាន សង្ឃឹមជាថ្មីម្តងទៀតជាមួយគណបក្ស សង្គ្រោះជាតិ ក្នុងការប្រឈមមុខតស៊ូ តតាំងជាមួយ និងគណបក្សកាន់អំណាចសព្វថ្ងៃ បើទោះបីជាដឹងថាគណបក្សកាន់អំណាចពោរពេញទៅ​ដោយកលល្បិចយ៉ាងណាក៏ដោយនោះ ។ តែសូមបងប្អូនទាំងអស់គ្នាចងចាំថា អំពើល្អតែងតែ ឈ្នះលើអំពើអាក្រក់ជានិច្ច ដូចនេះសរុបសេចក្តីមកនៅឆ្នាំ២០១៣គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនៈលើការបោះឆ្នោតជាក់ជាមិនខាន ៕  

No comments:

Post a Comment

yes