សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

អន្តរជាតិកំពុងតែដាក់គំនាបយ៉ាងខ្លាំងមកលើរដ្ឋាភិបាលសព្វថ្ងៃ ត្រូវតែរៀបចំការ បោះឆ្នោតនៅឆ្នាំ២០១៣ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

មួយរយៈពេលចុងក្រោយនេះអន្តរជាតិ បានយកចិត្តទុកដាក់មកលើប្រទេសកម្ពុជាយ៉ាងខ្លាំង ក្នុងនោះគឺការគោរពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ និងពិសេសជាងនេះទៅទៀត នោះគឺការទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែរៀបចំការបោះឆ្នោតជ្រើសរើស​តំ​ណាង​រាស្រ្តអាណត្តិទី៥នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តទៅសេរី ត្រឹមត្រូវ និង យុត្តិ​ធម៌ ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផងដែរ ។

នេះជាព្រឹត្តតិការថ្មីមួយទៀតហើយដែលអន្តរជាតិបានមូលមតិគ្នាក្នុងការជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន រៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាពនោះ ព្រោះអស់រយៈពេល​ជាច្រើនឆ្នាំអន្តរជាតិមានភាពសោះអង្គើយចំពោះបញ្ហានេះនៅកម្ពុជា ក៏ប៉ុន្តែនៅបន្ទាប់ពីវត្ត​មានរបស់លោក សម រង្ស៊ី បានចូលជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសសេរី ដែល​ប្រ​កាន់​យករបបលទ្ធិប្រជាធិបតេយ្យជាធំ ហើយលោក សម រង្ស៊ី បានលើកឡើង​ពីបញ្ហា​ទាំងនេះ​បានធ្វើឲ្យពួកគេងាកមកមើលប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ។


នៅបន្ទាប់ពីមានការចាប់អារម្ភរបស់អន្តរជាតិមកលើប្រទេសកម្ពុជា គេបានរកឃើញភាពមិន​ប្រក្រតីជាច្រើន ដែលធ្វើឲ្យពួកគេមិននឹកស្មានដល់ និងហួសចិត្តយ៉ាងខ្លាំង គឺប្រទេស​កម្ពុជា​ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋត្រូវ​រង​ទុក្ខ​យ៉ាង​ទារុណ ដូច្នេះគេបានលើកឡើងថាប្រទេសកម្ពុជា និងប្រជា​ពលរដ្ឋខ្មែរត្រូវតែមានអ្នកមក​សង្គ្រោះជាបន្ទាន់បើមិនដូច្នេះទេ វាសនាប្រទេសកម្ពុជា និងប្រ​ជាពលរដ្ឋខ្មែរអាច​ជួបទៅនិង​គ្រោះ​អាក្រក់ដូចជាសម័យ ប៉ុល ពត ម្តងទៀតជាក់ជាមិនខាន ។

យ៉ាងណាម៉ិញនៅក្នុងតំណើរអញ្ជើញមកកម្ពុជារបស់លោកប្រធានាធិបតេយ្យសហរដ្ឋអាមេរិក
បារ៉ាក់ អូបាម៉ា លោកក៏បានលើកឡើងអំពីបញ្ហាទាំងអស់នៅក្នុងជំនួបបិទទ្វាជាមួយនិង លោក ហ៊ុន សែន ផងដែរ តែលោក ហ៊ុន សែន ហាក់បីដូចជាគ្មានការយកចិត្តទុកដាក់ចំពោះ អនុសាសន៏របស់លោក អូបាម៉ាឡើយ ដែលទង្វើរបស់លោក ហ៊ុន សែន បែបនេះក៏បានធ្វើឲ្យ មានការរិះគន់យ៉ាងជុំទិស ។

ក្នុងនោះផងដែរ ដោយការរអាចំពោះការជួបជាមួយនិងអន្តរជាតិលោក ហ៊ុន សែន កាលពី​ពេលកន្លងទៅថ្មីៗនេះ បានធ្វើការប្រកាសជាសាធារណៈថា រូបលោកគ្មានពេលនិងជួបជា​មួយ​លោក សូរិយ៉ាង ស៊ូប៊ែឌី អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុក សិទ្ធិ​មនុស្ស​នៅកម្ពុជាឡើយ ស្របពេលដែលលោកធ្វើតំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ដើម្បីធ្វើការពិនិត្យមើលស្ថានការណ៏ និងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ក៏ដូច​ជា​លោក​ចង់ដឹងផងដែរថា តើអនុសាសន៏របស់លោកដែលបានដាក់ចេញក្នុងរបាយការណ៏ ពាក់​ព័ន្ធទៅនិងការគោរពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការស្នើឲ្យ មាន​ការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះ តើរដ្ឋាភិបាលរបស់​លោក ហ៊ុន សែន អនុវត្តន៏បានដល់កំរិតណាហើយ ។

ដោយជាមនុស្ស និងជាមេដឹកនាំដែលពោរពេញទៅដោយកលល្បិចលោក ហ៊ុន សែន បា​ន​ធ្វើ​ការបង្វែករណីនេះទៅជារឿងផ្សេង ក្នុងការបោកប្រាស់រាស្រ្តទាញយកសន្លឹកឆ្នោត ក៏ដូចជា ដើម្បីជាការគេចចេញពីគំនាបកាន់តែធ្ងន់ធ្ងរទៅៗរបស់អន្តរជាតិផងដែរ ។

ក្នុងនោះលោក កឹម សុខា ដែលជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអនាគតដ៏ខ្លី​ខាង​មុខលោកបាន​មានប្រសាសន៏ថា ឥឡូវនេះគណបក្សកាន់អំណាចភ័យខ្លាំងណាស់ ភ័យ​ទាំង​ការដាក់គំនាបពីអន្តរជាតិ​ និងភ័យពីការចាញ់ឆ្នោតនៅឆ្នាំ២០១៣ខាងមុខ​ ព្រោះអន្តរជាតិ​បាន​បង្គ្រាប់បញ្ជាតាមរបៀបការទូតគឺប្រើភាសារស្នើឲ្យរដ្ឋាភិបាលសព្វថ្ងៃ ត្រូវតែរៀប​ចំការ​បោះ​ឆ្នោត​នៅឆ្នាំ២០១៣ ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដូច្នេះប្រទេសមហាអំណាច អង្គការសហប្រជាជាតិ សហគមន៏អ៊ឺរ៉ុប ប្រទេសអូស្រ្តាលី អាមេរិក គឺគេបានមូល​មាត់គ្នា​ឲ្យ​ការ​បោះឆ្នោតឆ្នាំ២០១៣សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយគ្នានោះកាលពីឆ្នាំ១៩៩៣ គេឲ្យ​ អ៊ុន​តាក់ មកដើម្បីធ្វើការរៀបចំការបោះឆ្នោត តែសម្រាប់ឆ្នាំ២០១៣នេះមិនចាំបាច់ អ៊ុនតាក់ មក​ទេតែគេបានប្រាប់លោក ហ៊ុន សែន ដោយច្បាស់ៗតែម្តង ។

ដូច្នេះប្រសិនបើរដ្ឋាភិបាលនៅតែបន្តរារាំង និងការបោះឆ្នោតនៅតែមានការគំរាមកំហែងប្រជា ពលរដ្ឋ ការទិញទឹកចិត្តពលរដ្ឋដើម្បីបោះឆ្នោតឲ្យខ្លួន និងការលួចបន្លំបន្តទៀតនោះ គឺការ​បោះ​ឆ្នោតនោះគេមិនទទួលស្គាល់ឡើយ គឺជារដ្ឋាភិបាលដែលកើតឡើងដោយគ្មានន័យ ហើយ​​ពេលនោះផងដែរ ជំនួយរបស់បរទេសដែលគេជួយមកកម្ពុជាក្នុងមួយឆ្នាំៗរាប់ពាន់​លាន​ដុល្លាក៏និងត្រូវគេកាត់ផ្តាច់ផងដែរ ដែលជំ​នួយនេះគឺស្មើនិងជាក់កណ្តាល់នៃការចំ​ណាយ​ប្រចាំឆ្នាំរបស់រដ្ឋាភិបាល ។

ជាមួយគ្នានោះលោក កឹម សុខា បន្តឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទៅនេះលោកបានឃើញ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសថា ដោយបញ្ជាក់ថា​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ខាងមុខនេះ គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនៅក្នុងសេចក្តី​ប្រ​កាស​នោះផងដែរ ក៏បានបញ្ជាក់ថា ប្រសិនបើនាយករដ្ឋមន្រ្តីបច្ចុប្បន្នចាញ់ឆ្នោត​គឺគេនិង​ប្រ​គល់​​អំណាចជូននាយករដ្ឋមន្រ្តីថ្មីរបស់គណបក្ស សង្គ្រោះជាតិ ដោយសន្តិវិធីនិងយ៉ាងត្រឹមត្រូវ ។ លោក កឹម សុខា បន្ត​ថាយើងចាំមើលថាតើការសន្យារបស់គណបក្សកាន់អំណាច​សព្វថ្ងៃ​ពិត​ប្រាកដឬមួយក៏យ៉ាងណា ។

ជាមួយគ្នានោះលោកបានបញ្ជាក់ដោយសង្កត់ធ្ងន់ថាគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោត គឺ​មិន​ធ្វើដូចជាគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៣ ដែលមានសម្តេចក្រុមព្រះធ្វើជាព្រះប្រ​ធាន​កាលពីជំនាន់នោះឡើយ ។ហើយនៅក្នុងករណីដែលគណបក្សកាន់អំណាចសព្វ​ថ្ងៃចាញ់​ឆ្នោត នៅតែមិនព្រមផ្ទេរតំ​ណែង​មកឲ្យនាយករដ្ឋមន្រ្តីថ្មីនោះទេ គឺយើងនិងប្រគល់ឲ្យអន្តរជាតិ​ចាត់ការ ព្រោះពូកគេក៏បានធ្វើការន្យាចំពោះអន្តរជាតិផងដែរ ដើម្បីទទួលបានជំនួយ​ពីអន្តរ​ជាតិ ។ ហើយក៏គ្មានមកចែកគ្នាជានាយករដ្ឋមន្រ្តីក្បាលពីរដែរ ដោយក្នុងនោះលោក​សូម​បញ្ជាក់​ថាគណបក្ស សង្គ្រោះ​ជាតិ ក៏មិនយកអ្នកដែលចាញ់ធ្វើជាសត្រូវឡើយ ហើយអ្នកចាញ់​គេមានគុណសម្បត្តិរបស់គេយ៉ាងណាគឺយើងនៅតែបន្តធ្វើបន្តទៀតនូវអ្វីដែលគេធ្វើត្រូវ ហើយ​អ្វី​ដែលគេធ្វើខុសគឺយើង​ធ្វើការផ្លាស់ប្តូរគឺយើងមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវនោះឡើយ គឺយើងនិងបញ្ចប់វប្បធម៌ ដែលយកខ្មែរគ្នាឯងធ្វើជាសត្រូវ ។

គួរជំរាបជួនផងដែរ ក្នុងនោះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ ក៏និងផ្តល់ ឱកាសឲ្យគណបក្សដែលចាញ់ឆ្នោតដែលមានអាសន្នៈនៅក្នុងរដ្ឋសភា មានសិទ្ធិគ្រប់គ្រាន់ក្នុង ការចូលរួមផ្តល់ជាមតិយោបល់កែលំអរ ដើម្បីជាប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋ គឺគ្មាន ការប្រកាន់បក្សពួកអ្វីទាំងអស់ គឺគោលជំហ៊ររបស់គណបក្ស សង្គ្រោះជាតិ មានតែមួយគត់ធ្វើ យ៉ាងណាឲ្យតែជាតិមានការរីកចំរើន និងប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏ថ្លៃថ្នូរ ក៏​ដូច​ជាមានការទទួលស្គាល់ពីអន្តរជាតិផងដែរ ៕     

No comments:

Post a Comment

yes