លោក ជា គីមលី និងលោកស្រី ជូឡុង ស៊ូមូរ៉ា
យោងតាមលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានសាខាគណបក្សសមរង្ស៊ី ប្រចាំសហរដ្ឋអាមេរិក-កាណាដា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ លោក គង់ គាំ ជាប្រធានគណបក្សសមរង្ស៊ី បានចេញលិខិតកាលពីថ្ងៃទី ០១ ខែធ្នូឆ្នាំ ២០១២ ទទួលស្គាល់លោក ជា គឹមលី ជាប្រធានសាខា គណបក្សសមរង្ស៊ីសហរដ្ឋអាមេរិក-កាណាដា សាជាថ្មីម្តងទៀត ដែលក្នុងនោះលោក ជា គឹមលី មានភារកិច្ចរៀបចំ រចនាសម្ព័ន្ធនិងដឹកនាំសាខាគណបក្សឲ្យស្របតាមបទបញ្ជាផ្ទៃក្នុង។
លោក ជា គឹមលី គឺជាអ្នកស្នេហាជាតិដែលមានឈាមជ័រជាខ្មែរ ដ៏ឧត្តុង្គឧត្តម និងមានភាពស្មោះត្រង់ចំពោះជាតិ មាតុភូមិ បានចូលរួមសកម្មភាពនយោបាយជាមួយលោកប្រធាន សម រង្ស៊ី តាំងពីការបង្កើតគណបក្សជាតិខ្មែរ រហូតដល់ពេលបច្ចុប្បន្ននេះ ។
លោក ជា គឹមលី ទទួលបានការគាំទ្រនិងជឿទុកចិត្តពីសំណាក់ជនរួមឈាមខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដាដោយសារតែលោក ជា គឹមលី មានជំហររឹងមាំក្នុងការការពារផលប្រយោជន៍ជាតិខ្មែរ បើទោះបីជាលោកស្ថិតនៅឯនាយសមុទ្រក៏លោកនៅតែគិតគូរជានិច្ចចំពោះជោគវាសនាប្រទេសកម្ពុជាដែលកំពុងតែប្រឈមនឹងគ្រោះថ្នាក់៕
No comments:
Post a Comment
yes