លោក គង់ គាំ មានប្រសាសន៏នៅក្នុងសមាជឆ្នាំទី១៧របស់ គណបក្ស សម រង្ស៊ី
នៅក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជិត១០០០ នាក់ នៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែធ្នូឆ្នាំ២០១២ លោក គង់ គាំ សមាជិកព្រឹទ្ធសភានិងជាប្រធានគណបក្សសម រង្ស៊ី បានលើកឡើងពីចរន្តនៃជ័យ ជំនះរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ឆ្នាំ២០១៣ខាងមុខ ។ លោកគង់ គាំ បានមានប្រសាសន៍ថាបើលោកហ៊ុន សែន យកគោលនយោបាយចាស់សកម្មភាពថ្មីគឺអ្នកប្រជាធិបតេយ្យ យកផែនដីចាស់ ព្រះអាទិត្យរះថ្មី ដើម្បីស្រោចស្រង់ជាតិសង្គ្រោះប្រទេសជាតិនិងសង្គ្រោះប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា។ លោកគង់គាំក៏បានលើកឡើងផងដែរអំពីការប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ដើម្បីទាមទារកោះត្រល់មកវិញព្រោះកោះត្រល់បាត់បង់នៅ ក្រោមការគ្រប់គ្រងប្រទេសដោយលោកហ៊ុន សែន ។
លោកគង់ គាំ បានមានប្រសាសន៍ថា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខអ្នកប្រជាធិបតេយ្យ ឈ្នះហើយ ព្រោះចរន្តឈ្នះសម្រាប់យើងកំពុងតែបង្ហាញនូវពន្លឺយ៉ាងច្បាស់ព្រោះប្រជាពលរដ្ឋចូលរួមជាមួយគណបក្សសង្គ្រោះជាតិកាន់តែច្រើនឡើងៗក្នុងរយៈពេលដ៏ខ្លី ។ លោកគង់ គាំ បានគូសបញ្ជាក់ថាសំឡេង គណបក្សសម រង្ស៊ី នៅក្នុង២០១២នេះ មាន២៤កៅអី រីឯគណបក្សសិទ្ធិមនុស្សមាន៩កៅអីដូច្នេះ២៤បូក ៩កៅអីស្មើនឹង៣៣កៅអី ហើយនៅសល់កន្ទុយធំ៩កៅអីទៀតគឺ៣៣បូកនឹង៩ ស្មើ៤២។នេះជាសំឡេងដែល គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមិនទាន់រួមគ្នា ហើយបើរួមគ្នាអាចបាន៦២កៅអីនៅក្នុងរដ្ឋសភា ហេតុនេះអ្នកប្រជាធិបតេយ្យត្រូវតែប្រឹងប្រែង ព្រោះគណបក្សសង្គ្រោះជាតិឈ្នះហើយ គឺឈ្នះលើគណបក្ស កាន់អំណាចដើម្បីសង្គ្រោះជាតិឲ្យទាល់តែបាន។ ប្រជាពលរដ្ឋខ្មែរទូទៅនឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគណបក្សនេះដឹកនាំប្រទេសជាតិឆ្ពោះទៅរកការរីកចំរើនឆាប់រហ័ស។
លោក គង់ គាំ បានលើកឡើងទៀតថានយោបាយសម្រាប់កម្ពុជាមានទាំងនយោបាយក្នុងប្រទេសនិង នយោបាយក្រៅប្រទេសហើយការពឹងផ្អែកលើសមត្ថកិច្ចអន្តរជាតិគឺជារឿងធម្មតាព្រោះប្រទេសកម្ពុជាមាន អ្វីៗដូចបច្ចុប្បន្ននេះគឺដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ កន្លងមកគណបក្ស ប្រជាជនកម្ពុជា និងគណបក្សដែលជាដៃគូបានលុបថ្ងៃ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងប៉ារីសចោល ហើយ ឥឡូវនេះគេកំណត់យកថ្ងៃ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មកធ្វើជាថ្ងៃប្រវត្តិសាស្ត្រឡើងវិញដូច្នេះ អ្នកប្រជាធិបតេយ្យឈ្នះហើយ។ គណបក្សកាន់អំណាចកន្លងមកខំបំបាត់ថ្ងៃ២៣តុលា ឥឡូវគេកំណត់យក ថ្ងៃ២៣តុលាជាថ្ងៃឈប់សម្រាកជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ជាតិយើង ដូច្នេះយើងឈ្នះហើយ ។
លោកគង់ គាំ បានសង្កត់ធ្ងន់ថាលោកហ៊ុន សែន អះអាងថាកោះត្រល់បាត់តាំងពីព្រះមហាវីរក្សត្រ យកផែនទីទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ បន្ទាប់មកថាបាត់បង់នៅសម័យលន់នល់ និងថានៅសម័យខ្មែរក្រហម ក៏ប៉ុន្តែចុះឡើងៗមានតែតេជោសែនទេជាអ្នកធ្វើឲ្យបាត់កោះត្រល់ ។ លោក គង់ គាំ បានបញ្ជាក់ទៀតថា ជារឿងគួរឲ្យខកចិត្តដែលតេជោសែនខ្វះការទទួលខុសត្រូវហើយបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅឆ្នាំ២០១៣ នឹងប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីទាមទារកោះត្រល់ពីយួនវិញ ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងយ៉ាងច្បាស់ទាក់ទងបញ្ហាការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ។ លោកគង់ គាំ បានមានប្រសាសន៍ទៀតថាបើ ហ៊ុន សែន យកគោលនយោបាយចាស់សកម្មភាពថ្មី យើងត្រូវយកផែនដីចាស់ ព្រះអាទិត្យរះថ្មី ដើម្បីការពារបូរណភាពទឹកដី ការពារដីធ្លីប្រជាពលរដ្ឋនិង ស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា ៕
No comments:
Post a Comment
yes