ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឆ្មក់ចូលសណ្ឋាគារបូលីណាផាឡេស ដែលមានទីតាំងលេខបេ៨-បេ៩-បេ២០អឺ០ ផ្លូវលេខ១៥៤ ភូមិទី៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៣ ធ្នូ ២០១២ ។
សមត្ថកិច្ចមួយរូបបង្ហើបឱ្យដឹងថា នៅវេលាម៉ោងជាង១រសៀលថ្ងៃខាងលើ កម្លាំងនគរបាលមន្ទីរពេទ្យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនជាតិឡាវ៤នាក់ ខណៈពេលជិះរថយន្តម៉ាកតូយ៉ូតាវីហ្គោ ពណ៌ស នៅមុខភោជនីយដ្ឋានកាដូ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ពាក់ព័ន្ធជួញដូរគ្រឿងញៀន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដឹកនាំដោយលោកឯក ឆេង ហួត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលសណ្ឋាគារបូលីណាផាឡេស។ ជាលទ្ធផលក្នុងការឆែកឆេរក្នុងបន្ទប់លេខ៥០៣ ជាន់ទី៥ ដែលជនសង្ស័យស្នាក់នៅរកឃើញថ្នាំញៀនប្រភេទយ៉ាបាចំនួន១០សុង ស្មើ២៥.០០០គ្រាប់៕
No comments:
Post a Comment
yes